ការរៀបចំប្រព័ន្ធពន្ធនាគារឱ្យមានលក្ខណៈវិជ្ជាជីវៈ

​កា​រ​កែ​លម្អ​ប្រ​ព័ន្ធ​លូ​និង​អ​នាម័យ​នៅ​តាម​ពន្ធ​នាគារ

OHCHR ​បាន​ចូល​រួមចំ​ណែ​ក​រៀបចំ​ប្រ​ព័ន្ធ​ពន្ធ​នាគារ​ឱ្យ​មាន​លក្ខ​ណៈវិជ្ជា​ជី​វៈ​ដោយ​ផ្តោត​ជាពិ​សេស​លើ​ការ​រៀបបចំ​បទ​ដ្ឋាន​គ​តិយុត្តិ​សម​ស្រប​នឹងនិ​យាមអ ន្តរ​ជា​តិ ​កា​រក​សាង​សមត្ថ​ភាព​ដល់​មន្រ្តី​ពន្ធ​នាគារ​ទើបជ្រើស​រើស​ថ្មី​និង ​មន្រ្តីបច្ចុប្បន្ន​ដែល​ពុំ​ទាន់​ទ​ទួល​បាន​ការបណ្តុះបណ្តាល​ទាំង​នៅថ្នាក់​អគ្គនា​យក​ដ្ឋាន​និងថ្នាក់​ពន្ធ​នាគា​រ​មូល​ដ្ឋាន ​ការ​ពិ​និត្យ​ឡើង​វិញ​លើ​រចនា​សម្ព័ន្ធបណ្តុះបណ្តាល​របស់​អគ្គនា​យក​ដ្ឋាន​ពន្ធ​នាគារ ​កា​រ​កែ​លម្អ​ផ្នែក​ទឹក​និង​អ​នាម័យ​នៅ​តាម​ពន្ធ​នាគា​រ​មូល​ដ្ឋាន ​កា​រ​កែ​លម្អ​ប្រ​ព័ន្ធ​ទិន្ន​ន័យ ព្រម​ទាំង​ភាព​ត្រឹម​ត្រូវ​នៃ​ដំណើរ​ការ​ដោះ​លែង​ជន​ជាប់​ឃុំ។
ឧ​ទាហ​រណ៍​គំរូ​ជាក់ស្តែង​ចំ​នួន​ពីរ​ដែល​អាច​ចាត់​ទុក​ថា​ជា​ការ​អ​នុ​វត្ត​ដ៏​ល្អ​នោះ​គឺ​ការ​ធ្វើទំ​នាក់​ទំនង​ជាប្រ​ចាំរ​វាង ​ពន្ធ​នាគារ​និង​តុ​លា​កា​រ​មុន​ជន​ជាប់​ឃុំ​ត្រូវ​បាន​ដោះ​លែង ​ហើយ​និង​ការ​បង្កើ​ត​ប្រ​ព័ន្ធ​ទាញ​យក​ទឹក​ភ្លៀង​ទុក​សម្រាប់ ​ប្រើ​ប្រាស់​នៅ​ក្នុង​ពន្ធ​នាគារ​ខេត្ត​សៀ​ម​រាប​ដែល​បានផ្តល់​អត្ថប្រ​យោ​ជន៍​បន្ថែម​តាម​រ​យៈ​ការ ​ទ​ទួល​បាន​ទឹក ​ដោយ​ឥត​គិត​ថ្លៃ​ខ​ណៈ​ដែល​មាន​គិត​គូរ​ដល់​ការ​រក្សា​តុល្យ​ភាព​នៃ​ធន​ធាន​ទឹក​ក្រោម​ដី។
ទន្ទឹម​នឹង​ទស្ស​ន​កិច្ច​និង​ការ​សម្ភាស​ដែល​រៀប​ចំ​ដោយ​បុគ្គ​លិក​ផ្ទាល់​របស់​ខ្លួន OHCHR ​ក៏​បាន​គាំ​ទ្រ​ដល់​ទស្ស​ន​កិច្ច​របស់គ្រូបណ្តុះបណ្តាល ​ផ្នែក​ពន្ធ​នាគារ​និង​សិក្ខា​កាម​ពន្ធ​នាគារ​ទៅ​កាន់​ពន្ធ​នាគារ​គំ​រូ​មួយ​ចំ​នួន​ផង​ដែរ។ ​ទស្ស​ន​កិច្ច​ទាំង​នេះ​អ​នុញ្ញាត​ឱ្យ OHCHR ផ្តល់​ការ​វាយ​តម្លៃ​បែប​វត្ថុ​វិស័យ​ជា​លក្ខ​ណៈឯ​ក​រាជ្យ​លើស្ថាន​ភាព ​ពន្ធ​នាគារ​និង​ធ្វើ​កិច្ច​សហ​ការ​ជា​មួយ​រដ្ឋាភិ​បាល​ដើម្បី​លើក​កម្ពស់​ការ​អ​នុ​វត្ត​វិ​ធាន​បទ​ដ្ឋាន​អប្បប​រ​មា​របស់​អង្គ​ការ ស​ហប្រ​ជា​ជា​តិស្តី​ពី​ការ​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាប់​ឃុំ។ ​មិន​តែ​ប៉ុណ្ណោះ​កម្ម​វិ​ធី​ទស្ស​ន​កិច្ច​ពន្ធ​នាគារ​ក៏​បានផ្តល់​ឱ​កាស ​ឱ្យគ្រូបណ្តុះបណ្តាល​និង​មន្រ្តី​ពន្ធ​នាគារ​រើស​ថ្មី​អាច​ទ​ទួល​បាន ​និង​ដក់ស្រង់​បទពិ​សោធ​ជាក់ស្តែង ​ហើយ​ជាពិ​សេស ​អាចស្វែង​យល់​កាន់​តែ​ច្បាស់​ទៅ​លើ​ចំ​ណេះ​ដឹង​ផ្នែក​ទ្រឹស្តី ​និង​កម្ម​វិ​ធីបណ្តុះបណ្តាល ​ធៀប​នឹង​ការ​អ​នុ​វត្ត​ជាក់ស្តែង​នៅ​តាម​ពន្ធ​នាគារ​ទាំង​នោះ។

ម្យ៉ាង​វិញ​ទៀត OHCHR ​បាន​និង​កំ​ពុងដើ​រ​តួនា​ទី​យ៉ាងស​កម្ម​ក្នុង​ការប្រ​មូល​ការ​គាំ​ទ្រ​ឲ្យ​មាន​ការ​ពិ​និត្យ​ឡើង​វិញ  ​លើ​អតី​តៈ​យន្ត​ការ​ទប់ស្កាត់ថ្នាក់​ជា​តិ​ដែល​មាន​លក្ខ​ណៈ​ជា​គ​ណៈ​កម្មាធិ​ការ​អន្ត​រក្រ​សួង ​ដែល​ជា​លទ្ធ​ផល​ធ្វើ​ឲ្យ​មាន​ការ​អ​នុម័ត​អ​នុ​ក្រឹត្យ​ថ្មី​ចំ​នួន​ពីរ ​ទាក់​ទង​នឹង​ការ​បង្កើត ​និង​តែង​តាំង​គ​ណៈ​កម្មាធិ​ការ​ជា​តិ​ប្រ​ឆាំង​ទារុណ​កម្ម ​នៅ​ក្នុង​ខែ​សី​ហា ​និង​ខែ​វិច្ឆិកា​ឆ្នាំ ២០១៧ ព្រម​ទាំងដើ​រ​តួ​នា​ទី​សម្រប​សម្រួល​ឲ្យ​មាន​ទំ​នាក​ទំនង​ជាប្រ​ចាំរ​វាង​យន្ត​ការ​ទប់ស្កាត់ថ្នាក់​ជា​តិ​ជា​មួយ​នឹង​គ​ណៈ​កម្មាធិ​កា​រ​ប្រ​ឆាំង​អំ​ពើ​ទារុណ​កម្ម ​ហើយ​និង ​អ​នុ​គ​ណៈ​កម្មាធិ​ការ​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​សម្រាប់​ទប់ស្កាត់​អំ​ពើ​ទារុណ​កម្ម។