សមធម៌យែនឌ័រនិងសិទ្ធិមនុស្ស

​សម​ភាព​យេនឌ័រ​នៅ​ជិត​សិទ្ធិ​ម​នុស្ស ​និង​គុណ​តម្លៃ​អង្គ​កា​រ​ស​ហប្រ​ជា​ជាតិ​ណាស់។ ​គោល​កា​រណ៍​ជា​មូល​ដ្ឋាន​នៃធម្ម​នុញ្ញ​អង្គ​កា​រ​ស​ហប្រ​ជា​ជាតិ ​ដែល​បាន​អ​នុម័ត​ដោយ​មេដឹ​ក​នាំពិ​ភព​លោក​នៅ​ក្នុង​ឆ្នាំ ១៩៤៥ ​គឺ “​សិទ្ធិ​ស្មើ​គ្នារ​វាងបុ​រស ​និង​ស្ត្រី” ​ហើ​យ​កិច្ច​ការ​ពារ ​និង​ការ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​គឺ​ជា​ទំនួល​ខុស​ត្រូវ​របស់​រដ្ឋ​ទាំង​អស់។ ឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​កាល​ពី​ពេល​ថ្មីៗ​នេះ ​បាន​សន្យា​ថា​នឹង​ក្លាយ​ជា​ជើង​ឯកយែនឌ័រ​នៅហ្ស៊ឺ​ណែវ ​ដោយ​ធ្វើ​កា​រប្តេជ្ញា​ចិត្ត​ជំ​រុញ​សម​ភាព​យេនឌ័រ​នៅ​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR) ​និង​ក្នុង​វេទិកា​អន្តរ​ជាតិ។

​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ ​ស្ត្រី​រាប់​លាន​នាក់​នៅ​ជុំ​វិញពិ​ភព​លោក​បន្ត​ជួប​ប្រ​ទះ​ការ​រីស​អើង​នៅ​ឡើយ៖

•    ​ច្បាប់ ​និង​គោល​ន​យោ​បាយ​នានា​ហាម​ឃាត់​ស្ត្រី​ពី​ការ​ទ​ទួល​បាន​ស្មើ​ភាព​នូវ​ដីធ្លី ​ទ្រព្យ​សម្បត្តិ ​និង​លំ​នៅ​ឋាន
•    ​ការ​រើស​អើង​ផ្នែក​សេដ្ឋ​កិច្ច ​និង​សង្គម បណ្តាល​ឲ្យ​មាន​ជម្រើស​ជី​វិត​សម្រាប់​ស្ត្រី ​កាន់​តែ​តិច​ទៅ​តិច​ទៅ ​និងក្រីក្រ​ទៅក្រី​ក្រ​ទៅ ​ដែល​ធ្វើ​ឲ្យ​ស្រ្តី​ទាំង​នោះ​ងាយ​រង​គ្រោះ​នឹង​ការ​ជួញ
•    ​អំ​ពើ​ហិង្សា​កើត​ចេញ​ពី​យេនឌ័​រ​ប៉ះ​ពាល់​យ៉ាង​ហោច​ណាស់ ៣០% ​នៃ​ស្ត្រី​នៅទូ​ទាំងពិ​ភព​លោក
•    ​ស្ត្រី​ត្រូវ​បា​ន​បដិ​សេធ​នូវ​សិទ្ធិ​សុខ​ភាព​ផ្លូវ​ភេទ ​និង​សិទ្ធិ​សុខ​ភាព​បន្ត​ពូជ​របស់​ពួក​គេ
•    ​អ្នក​ការពា​រ​សិទ្ធិ​ម​នុស្ស​ជា​ស្ត្រី​ត្រូវ​បា​ន​បដិ​សេធ​មិន​ទ​ទួល​យក​ដោ​យ​សហគ​មន៍​របស់​ពួក​គេ ​និង​បាន​មើល​ឃើញ​ថា​ជា​ការគំរា​ម​កំ​ហែង​ដល់​សាសនា ​កិត្តិ​យស ឬ​វប្ប​ធម៌
•    ​តួនា​ទី​យ៉ាង​សំ​ខាន់​របស់​ស្រ្តី​ចំ​ពោះ​សន្តិ​ភាព ​និង​សន្តិ​សុខ ​ជា​ញឹក​ញយ​ត្រូវ​បាន​មើលរំ​លង ​ដូច​ជា​ពេល​មាន​ហានិ​ភ័យ​ជាក់​លាក់​ដែល​ពួក​គេ​ប្រ​ឈម​នឹងស្ថាន​ភាព​ជម្លោះ

​ជាង​នេះ​ទៅ​ទៀត ​ក្រុម​ស្ត្រី​មួយ​ចំនួ​ន​ប្រ​ឈម​នឹង​ទម្រង់​នៃ​ការ​រើស​អើង​នានា​ដែ​ល​កាន់​តែ​មាន​លក្ខ​ណៈ​ធ្ងន់ធ្ងរ​ឡើងៗ ​ដោយ​សារ​តែ​កត្តា​នានា ​ដូច​ជា ​អាយុ​របស់​ពួក​គេ ​ជាតិ​ពិន្ទុ ពិ​ការ​ភាព ឬស្ថាន​ភាព​សេដ្ឋ​កិច្ច​សង្គម ​ដែល​បន្ថែម​លើ​ការ​រើស​អើង​យេនឌ័រ។ ​ដើម្បី​ធានា​ឲ្យ​មា​នប្រិ​សិទ្ធ​ភាព​នូវ​សិទ្ធិ​ម​នុស្ស​របស់​ស្រ្តី ​ជា​បឋម ​តម្រូវ​ឲ្យ​មាន​កា​រ​យល់​ដឹង​ទូ​លំ​ទូ​លាយ​នូវ​រចនា​សម្ព័ន្ធ​សង្គម ​និងទំ​នាក់​ទំនងអំ​ណាច​ដែល​នៅ​ជុំ​វិញ​រឿង​នេះ ​មិន​ត្រឹម​តែ​ច្បាប់ ​និង​ន​យោ​បាយ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​សេដ្ឋ​កិច្ច ​សក្ដា​នុ​ពល​សង្គម ​និង​គ្រួ​សារ ព្រម​ទាំង​ជី​វិត​សហគ​មន៍​ផង​ដែរ។ ​ផ្នត់​គំ​និត​យេនឌ័រ ​ត្រូវ​តែ​ផ្លាស់ប្តូរ​ចេញ ​ដើម្បី​ឲ្យ​ស្ត្រី​លែង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​អ្វី​ដែល ​ស្ត្រី​មិន”​គួរ” ​ហើយ​ដោយ​ជំនួស​វិញ​នូវ​កា​រ​មើល​ឃើញ​ថា​ពួក​គេ​ជា​អ្នក​ណា៖ ​បុគ្គល​ល្អពិ​សេស ​ដែល​មាន​តម្រូវ​ការ ​និង​បំណង​ប្រាថ្នា​របស់​ខ្លួន​ផ្ទាល់។

​បរិ​បទ​កម្ពុ​ជា*

​ជាពិ​សេស​នៅ​ក្នុងប្រ​ទេស​កម្ពុ​ជា វិ​សម​ភាព​យេនឌ័រ​នៅ​តែ​បន្ត​កើត​មាន​ស្ទើរ​តែគ្រប់ទិដ្ឋ​ភាព​ទាំង​អស់​នៃ​ជី​វិត​មាន​ជា​អាទិ៍ ​សេដ្ឋ​កិច្ច ​ការ​អប់រំ ​ន​យោ​បាយ ​សុខ​ភាព ​អាពាហ៍​ពិពាហ៍ ​និង​សន្តិ​សុខ។
 
​សេដ្ឋ​កិច្ច៖

•    ​ភាព​ខុស​គ្នារ​វាង​យេនឌ័រ ​នៅ​តែ​បន្ត​កើត​មាន​ក្នុង​ក្រុម​កា​រ​ងារ (ឧ​ទាហ​រណ៍ ​ស្ត្រីគ្របដណ្តប់​លើស​លប់​លើវិស័​យ​កាត់​ដេរ បុ​រសគ្របដណ្តប់​លើស​លប់​លើវិស័​យ​សំ​ណង់)
•    ​ស្ត្រី ៧០ ​ភាគ​រយ ​ចូល​រួម​ក្នុង​កា​រ​ងារ​ដែ​ល​ងាយ​រង​គ្រោះ
•    ​ស្រ្តី ​មានតំ​ណាង​មិនគ្រប់​គ្រាន់​ក្នុងវិស័​យ​សា​ធា​រ​ណៈ៖ ៧៧% ​នៃ​បុគ្គ​លិកវិស័​យ​សា​ធា​រ​ណៈ ​ជាបុ​រស ​និង ៨៥% ​នៃ “​អ្នក​ធ្វើ​សេ​ច​ក្តី​សម្រេច​ចិត្ត” (​មន្ត្រី​ជាន់​ខ្ពស់ ​អ្នកគ្រប់គ្រង) ​ជាបុ​រស

​ការ​អប់រំ៖

•    ​ស្ត្រី ៤០% ​ដែល​មាន​អាយុ​ចន្លោះ​ពី ២៥ ​ដល់ ៤៤ ​ឆ្នាំ ​ជាអ​នក្ខរ​ជន (​បើប្រៀប​ធៀប​ទៅ​នឹង បុ​រស២២% ​នៅ​ក្នុង​ក្រុម​អាយុ​ដូច​គ្នា)
•    ក្មេង​ស្រី​មាន​ឱ​កាស​អប់រំ​តិច​ជាងក្មេង​ប្រុស ​អប់រំ​នៅ​បឋម​សិក្សាផ្តល់​អត្ថប្រ​យោ​ជន៍ដ​លើក្មេង​ទាំង​ពីរ​ភេ​ទ​ស្មើ​គ្នា ​ប៉ុន្តែ​ចំនួ​នក្មេង​ស្រី​ថយ​ចុះ ​នៅឧត្តម​សិក្សា ​មាន​ត្រឹម​តែ ៤០ ​ភាគ​រយ​នៃ​ស្ត្រី​ដែល​បា​នបញ្ចប់​កា​រ​សិក្សាថ្នាក់​វិទ្យាល័យ
•    ​អង្កេ​តប្រ​ជា​សា​ស្ដ្រ​កម្ពុ​ជា (​ឆ្នាំ ២០០៥) ​បាន​រក​ឃើញ​ថា ៥៥% ​នៃ​ស្ត្រី​ដែល​បាន​រៀប​ការ​រួច ​នៅ​តែ​ជឿ​ជាក់​ថា ​ការ​អប់​រំ​កូន​សំ​ខាន់​ជាង​កូន​ស្រី

​ន​យោ​បាយ៖

•    ​រដ្ឋ​សភា​មានតំ​ណាង ២០% ​ជា​ស្ត្រី
•    ​ក្នុង​ឆ្នាំ ២០០៨ ​មាន​មន្ត្រី​ស្រ្តី​តែ​មួយ​រូប​ប៉ុណ្ណោះ​នៅ​ក្នុង​គ​ណៈ​រដ្ឋ​មន្រ្តី​កម្ពុ​ជា ​ហើយ​មាន​តែ ៨,២% ​នៃ​រដ្ឋ​លេខាធិ​ការ ​ជា​ស្ត្រី

​សុខ​ភាព៖

•    ​ស្រ្តី​បា​នរិ​ត​ត្បិត​ការ​ទ​ទួល​បា​ន​ប្រ​ព័ន្ធ​សុខ​ភាព
•    ​អ​ត្រាម​រណ​ភា​ព​មាតា​ខ្ពស់​ខ្លាំង​ណាស់ ​គឺ​មាន​ចំ​នួន ៤៧២ ​ក្នុង​ចំណោម ១០០.០០០ ​កំណើត
​អ​ត្រា​នេះ​មិន​ទាន់​បា​ន​កាត់​បន្ថយ​នៅ​ឡើយ​ចាប់​តាំង​ពី​ឆ្នាំ ២០០០
•    ​ក្នុង​ឆ្នាំ ២០០០ ​មាន​តែ ៣១,៨% ​នៃ​កំណើត ​ប៉ុណ្ណោះ ​ត្រូវ​បាន​មើល​ថែ​ទាំ​សម្រាល​ដោយ​បុគ្គ​លិក​សុខ​ភាព​ជំ​នាញ ​ហើយ​ក្នុង​ឆ្នាំ២០០៤ ​អ​ត្រាម​រណ​ភា​ពមា​តា​មាន​ចំ​នួន ៤៣,៨% (​ស្ថិ​តិ​យេនឌ័រ ​ធ្វើ​ឡើង​ដោយ ​ធ​នាគារពិ​ភព​លោក)

​អាពា​រហ៍ពិពា​រហ៍៖

•    ​ការ​អង្កេ​តប្រ​ជា​សា​ស្ដ្រ ​និង​សុខ​ភាព​កម្ពុ​ជា (​ឆ្នាំ២០០៥) ​បាន​រក​ឃើញ​ថា ​មាន​ស្ត្រី​ចំ​នួន ៥២% ​ដែល​មិន​ទាន់​រៀប​អាពាហ៍ពិពា​រហ៍ ​មិន​បាន​ចូល​រួមជ្រើស​រើស​គូស្រក​របស់​ពួក​គេ​ឡើយ

សន្តិ​សុខ៖

•    ​ក្នុង​ការ​អង្កេត​មួយ​ឆ្នាំ ២០១៥ ​មាន​ស្ត្រី ១ ​នាក់ ​ក្នុង​ចំណោម ​ស្រ្តី ៥ ​នាក់ ​ត្រូវ​បា​ន​រាយ​កា​រណ៍​ថា​បាន​ទ​ទួល​រង​ការ​រំ​លោភបំពា​ន​រាង​កាយ ​និង/ឬ​ផ្លូវ​ភេទ
•    ​ស្ត្រី ៤៩% ​ទ​ទួល​យក​ហេ​តុ​ផល​យ៉ាង​ហោច​ណាស់​មួយ​ដែល​មក​ធ្វើ​ជាយុត្តិ​សាស្ត្រអំ​ពី​អំ​ពើ​ហិង្សា​ប្រ​ឆាំង​នឹង​ពួក​គេ
•    ​ក្នុង​ការ​អង្កេត ​ឆ្នាំ ២០១៣ ​មា​នបុ​រស​ជាង ៣៥% ​ដែល​បាន / ​កំ​ពុង​មាន​ទំ​នាក់​ទំនង​ស្នេ​ហា ​ត្រូវ ​បាន​គេ​រាយ​កា​រណ៍​ថា ​ពួក​គេ​បាន​ប្រើ​អំ​ពើ​ហិង្សា​លើ​រាង​កាយ ឬ​អំ​ពើ​ហិង្សា​ផ្លូវ​ភេទ​លើ​ដៃ​គូរ​របស់​ពួក​គេ ​ហើយ បុ​រស​ចំ​នួន ២០% ​ដែល​គេ​បាន​ធ្វើ​អង្កេត ​ត្រូវ​បាន​គេ​រាយ​កា​រណ៍​ថា​បា​ន​ប្រព្រឹត្ត​អំ​ពើ​រំ​លោភ​សេពសន្ថ​វៈ

* ​ទិន្ន​ន័យ​បាន​មក​ពី៖

​ការ​អង្កេ​តប្រ​ជា​សា​ស្ដ្រ ​និង​សុខ​ភាព​កម្ពុ​ជា (​ឆ្នាំ២០១៤) ​សូម​ទាញ​យក​ជា​ភា​សា​អង់គ្លេស
​ការ​អង្កេត​ជា​តិស្តី​ពី​បទពិ​សោ​ធន៍​ជី​វិត ​និង​សុខ​ភាព​របស់​ស្ត្រី​ក្នុងប្រ​ទេស​កម្ពុ​ជា ​សូម​ទាញ​យក​ជា​ភា​សា​អង់គ្លេស  
​រ​បាយ​កា​រណ៍​ពហុភ្នាក់​ងារ​របស់ អ.ស.ប ​ហេ​តុ​អ្វីបុរ​ស​មួយ​ចំ​នួន​ប្រើ​ប្រាស់​អំ​ពើ​ហិង្សា ​ហើយ​តើ​យើង​អាច​បង្ការ​អំ​ពើ​ហិង្សា​នេះ​ដោយ​រ​បៀប​ណា? (​ឆ្នាំ២០១៣) ​ទាញ​យក​ជា​ភា​សា​អង់គ្លេស
​ការ​វាយ​តម្លៃ​យេនឌ័រ​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​ឆ្នាំ ២០០៨ ​របស់ក្រ​សួង​កិច្ច​កា​រ​នា​រី
​ការ​វាយ​តម្លៃ​យេនឌ័រ​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​ឆ្នាំ ២០១៤ ​របស់ក្រ​សួង​កិច្ច​កា​រ​នា​រី

​រ​បាយ​កា​រណ៍​ឆ្នាំ ២០១២ ​របស់​ការិ​យាល័យ OHCHR, ​ស្ត្រី ​និង​សិទ្ធិ​ទ​ទួល​បាន​លំ​នៅ​ឋាន​សមស្រប ​ជា​ភា​សា​អង់គ្លេស / ​ខ្មែរ

​រឿងជោ​គ​ជ័យអំ​ពី​សិទ្ធិ​ម​នុស្ស​របស់​ការិ​យាល័យOHCHR ​ក្នុង​វិស័យ​ស្ត្រី ​និង​សម​ភាព​យេនឌ័រ៖
•    ​ផ្លាស់ប្តូរ​គំ​រូ​សម្រាប់​ស្ត្រី​ជាប់​ពន្ធ​នាគារ​ជា​មួ​យ​កុ​មារ
•    ​គោរព​អ្វី​ដែល​សំ​ខាន់​សម្រាប់​ស្ត្រី