សិទ្ធិមានលំនៅឋានសមរម្យ


​ដូច​ដែល​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​ដំ​បូង​បង្អស់​បា​ន​កំណត់និយ​ម​ន័យ​នៃ​ពាក្យ​លំ​នៅ​ដ្ឋាន “​សិទ្ធិ​ម​នុស្ស​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ ​គឺ​ជា​សិទ្ធិ​ម​នុស្ស​របស់​ស្រ្តី បុ​រស យុវ​ជន ​និង​កុ​មារ​គ្រប់​រូប ​ក្នុង​ការ​ទ​ទួល​បាន​លំ​នៅ​ដ្ឋាន ​និង​សហគ​មន៍​មួយ​ដែល​គត់​មត់ ​និង​មាន​សុខ​សុ​វត្ថិ​ភាព ​ដែល​អាច​រស់​នៅប្រ​កប​ដោ​យ​សន្តិ​ភាព ​និង​សេ​ច​ក្តី​ថ្លៃ​ថ្នូរ”។

​សម្រាប់​ព័ត៌​មាន​បន្ថែមអំ​ពី​កា​រ​ងារ​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ ​អាច​រក​បាន​នៅ​ទី​នេះ។ និយ​ម​ន័យ​នេះ ​គឺស្រប​នឹង​ស​មាស​ធា​តុ​ស្នូល​នៃ​សិទ្ធិ​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ ​ដូច​បា​ន​កំណត់​ដោ​យ​សេ​ច​ក្តី​ពន្យល់​ទូ​ទៅ​លេខ៤ ​នៃ​គ​ណៈ​កម្មាធិ​ការ ​អង្គ​កា​រ​ស​ហប្រ​ជា​ជាតិ​ទ​ទួល​បន្ទុក​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌ (​ដែល​ជាស្ថាប័ន​ទ​ទួល​បន្ទុកឃ្លាំ​មើល​ការ​អ​នុ​វត្ត​ក​តិកា​សញ្ញា​អន្តរ​ជាតិស្តី​ពី​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌ ​នៅ​ក្នុ​ងរដ្ឋ​ទាំង​ឡាយ​ដែល​ជា​ភា​គី​នៃ​ក​តិកា​សញ្ញា)។

​បើ​តាម​គ​ណៈ​កម្មាធិ​ការ​នេះ ​លំ​នៅ​ដ្ឋាន​សម​រម្យ​រួម​មាន៖
១. ​សុ​វត្ថិ​ភាព​ក្នុង​កា​រ​កាន់​កាប់ស្រប​ច្បាប់
២. ​ការ​មាន​សេ​វា ​សម្ភា​រៈ ​អគារ ​និង​ហេដ្ឋារច​នា​សម្ព័ន្ធ
៣. ​ភាព​អាច​លៃ​លក​បាន
៤. ​ភាព​អាច​រស់​នៅ​បាន
៥. ​ភាព​អាច​ប្រើ​ប្រាស់​បាន
៦. ​ទី​តាំង ​និង

​ភាព​សមស្រប​ផ្នែក​វប្ប​ធម៌

​មាន​កា​រ​ហាមប្រាម​យ៉ាង​ច្បាស់ ស្តី​ពី​កា​របណ្តេញ​ចេញ​ដោយ​បំ​ពាន ​ដូច​មាន​ចែង​ក្នុង​សេ​ច​ក្តី​ពន្យល់​ទូ​ទៅ​លេខ៧ (​កា​របណ្តេញ​ចេញ​ដោយ​បំ​ពាន) ។ ​គ​ណៈ​កម្មាធិ​ការ​នេះ ​បា​ន​កំណត់និយ​ម​ន័យ​នៃ​ពាក្យ​កា​របណ្តេញ​ចេញ​ដោយ​បំ​ពាន​ថា៖ “​ការ​ឲ្យ​រើ​ចេញ​ជាបណ្តោះ​អាសន្ន ឬ​ជាអ​ចិន្រ្តៃយ៍ ​ផ្ទុយ​ពី​ឆន្ទៈ​របស់​បុគ្គល ​គ្រួ​សារ ​និង/ឬ ​សហគ​មន៍​ទាំង​ឡាយ​ពី​លំ​នៅ​ដ្ឋាន ​និងឬ ​ដីធ្លី​ដែល​ពួក​គេ​កាន់​កាប់ ​ដោយ​មិនផ្តល់ ​និង​ការ​ទ​ទួល​បាន​ទម្រង់​ណា​មួយ​សមស្រ​ប​នៃ​ការ​ការ​ពារ​តាម​ផ្លូវ​ច្បាប់ ឬ​ការ​ការ​ពារ​សមស្រប​ដ​ទៃ​ផ្សេង​ទៀត។”  ​សេ​ច​ក្តី​ពន្យល់​ទូ​ទៅ​នេះ ​ចែង​ផង​ដែរអំ​ពី​លក្ខ​ខណ្ឌ​ដែល​រដ្ឋ​ត្រូវបំ​ពេញ​នៅ​ពេល​មាន​កា​របណ្តេញ​ចេញ។ ​ការិ​យាល័យ OHCHR-ប្រ​ចាំ​កម្ពុ​ជា ​បាន​បោះ​ពុម្ពផ្សា​យ​សេ​ច​ក្តី​ពន្យល់ ​និង​គោល​កា​រណ៍​ណែ​នាំ​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជាតិស្តី​ពី​កា​របណ្តេញ​ចេញ ​និង​ការ​តាំង​ទី​លំ​នៅ​ថ្មី ​ជា​ភា​សា(​អង់គ្លេស/​ខ្មែរ) ។ ​សូម​មើល​ប័ណ្ណ​ព័ត៌​មាន​លេខ២១ ​និង​ប័ណ្ណពត៌​មាន​លេខ ២៥។ ​សៀវភៅ​ជំនួ​យស្មា​រតីស្តី​ពី​សិទ្ធិ​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ ​ឥ​ឡូវ​នេះ ​មាន​នៅ​លើ​គេហ​ទំ​ព័រ​របស់​ការិ​យាល័យ OHCHR-​ប្រ​ចាំ​កម្ពុ​ជា។ ​ទំ​ព័រ​ទាំង​នេះ ​ចងក្រង​ជាបណ្តុំ​ឯក​សារ​មួយ​នៅ​ក្នុង​អត្ថ​ប​ទស្តី​ពី​សិទ្ធិ ​មាន​លំ​នៅ​ដ្ឋាន ​ដែល​ការិ​យាល័យOHCHR ​និង​ដៃ​គូរអ.ស.ប ​ដ​ទៃ​ទៀត។ ​បញ្ហា​ដូច​ជា​កា​របណ្តេញ​ចេញ​ដោយ​បំ​ពាន ​ការ​ឲ្យ
​តាំង​ទី​លំ​នៅ​ថ្មី គ្មាន​ផ្ទះ​សម្បែង ​សិទ្ធិ​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ​របស់​ក្រុម​ជាក់​លាក់​មួយ​ចំ​នួន ​ដូច​ជា ​ស្រ្តី ​ជន​ជាតិ​ដើម​ភាព​តិច ​និង​ជន​ចំ​ណាក​ស្រុក ​ត្រូវ​បាន​លើក​មក​និ​យាយ​ផង​ដែរ។

​គោល​កា​រណ៍​ណែ​នាំ​ដោ​យ​ស្ម័​គ្រ​ចិត្ត ស្តី​ពី​អភិ​បា​ល​កិច្ច​ដែល​មាន​ទំនួល​ខុស​ត្រូវ ​នៃ​សុ​វត្ថិ​ភាព​ក្នុង​កា​រ​កាន់​កាប់​ដីធ្លី   ​ជល​ផល ​និង​ព្រៃ​ឈើ ​នៅ​ក្នុង​បរិ​បទ​នៃសន្តិ​សុខ​ស្បៀងថ្នាក់​ជា​តិ ​គឺ​ជា​លិខិ​តុ​ប​ក​រណ៍ពិ​ភព​លោក​ទូ​ទៅ​ដំ​បូង​គេ ស្តី​ពី​សុ​វត្ថិ​ភាព​កាន់​កាប់​និង​ការគ្រប់គ្រង​របស់​វា ​ដែល​ត្រូវ​បាន​រៀប​ចំ​តាម​រ​យៈ​ការ​ចរ​ចារ​អន្តរ​រដ្ឋាភិ​បាល។ ​គោល​កា​រណ៍​ណែ​នាំ​នេះ ​ដាក់​ចេញ​ជា​គោល​កា​រណ៍ ​និង​បទ​ដ្ឋាន​ដែល​ទ​ទួល​ស្គាល់​ជា​អន្តរ​ជា​តិ​នៃ​ការ​អ​នុ​វត្ត​ដែល​មាន​ទំនួល​ខុស​ត្រូវ​សម្រាប់​កា​រ​ប្រើ​ប្រាស់ ​និងគ្រប់គ្រង​ដីធ្លី  ​ជល​ផល ​និង​ព្រៃ​ឈើ។ ​ដើម្បី​ទាញ​យក​គោល​កា​រណ៍ ​ណែ​នាំ​នេះ ​សូមចុ​ចត្រង់​នេះ ៖