ទិដ្ឋភាពរួម
កម្មវិធីសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋានរបស់ការិយាល័យ OHCHR ប្រចាំកម្ពុជា ធ្វើការជួយពង្រឹងដល់ សមត្ថភាពអង្គការសង្គមស៊ីវិល និងបុគ្គលទាំងឡាយ ដើម្បីអនុវត្តសេរីភាពមូលដ្ឋាននៃការបង្កើតសមាគម សេរីភាពមូលដ្ឋាននៃគំនិត សេរីភាពមូលដ្ឋាននៃការសម្តែងមតិ និងសេរីភាពមូលដ្ឋានក្នុងការជួបប្រជុំរបស់ពួកគេ ដើម្បីលើកកម្ពស់ការការពារឲ្យមានប្រសិទ្ធភាពដល់សិទ្ធិមនុស្ស នៅក្នុងប្រទេស។ កម្មវិធីនេះ មានគោលបំណងលើកស្ទួយដល់ការគោរព និងកិច្ចសន្ទនាគ្នាទៅវិញទៅមករវាង រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិល ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើតច្បាប់ដែលផ្តល់លទ្ធភាពដល់ ប្រជាពលរដ្ឋចូលរួមក្នុងកិច្ចការសាធារណៈដោយសេរី និងទទួលបានព័ត៌មានគ្រប់គ្រាន់ ព្រមទាំងធ្វើការឃ្លាំមើល ការអនុវត្តច្បាប់ និងគោលនយោបាយផ្សេងៗដែល ទាក់ទងដោយផ្ទាល់ទៅនឹងការអនុវត្តសេរីភាពទាំងនេះនៅកម្ពុជា។
កម្មវិធីសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋាន ធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា សង្គមស៊ីវិល ភ្នាក់ងារអង្គការ សហប្រជាជាតិ ស្ថានទូត និងតួអង្គអភិវឌ្ឍន៍នានា ដើម្បីលើកស្ទួយ និងការពារដល់សេរីភាព ជាមូលដ្ឋាន។
ការងាររបស់កម្មវិធីសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋាន រាប់បញ្ជូលទាំងការផ្តល់កិច្ចការពារដល់អ្នកការពារ សិទ្ធិមនុស្ស ព្រមទាំងជនរងគ្រោះ និងបុគ្គលដែលអាចជាជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្សនានា តាមរយៈការឃ្លាំមើល ទៅលើករណីបុគ្គលទាំងឡាយ នៅពេលដែលកើតមានឡើង និងធ្វើការតស៊ូមតិជាមួយអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិ ដែលពាក់ព័ន្ធ ក្នុងគោលបំណងជួយឲ្យមានការគោរពសិទ្ធិទាំងឡាយរបស់បុគ្គលដែលពាក់ព័ន្ធទាំងនោះ។ ដើម្បីពង្រឹងដល់សមត្ថភាពសង្គមស៊ីវិល កម្មវិធីសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋាន ធ្វើការបណ្តុះបណ្តាលស្តីពីសិទ្ធិសេរីភាពក្នុងការជួបប្រជុំ ច្បាប់កម្ពុជាស្តីពីការធ្វើការបាតុកម្មដោយសន្តិវិធី និងវិធីសាស្រ្តក្នុងការឃ្លាំមើលសិទ្ធិមនុស្ស និងស្វែងរកការពិត។ កម្មវិធីនេះជួយគាំទ្រផងដែរដល់សកម្មភាពផ្សេងៗរបស់សង្គមស៊ីវិលដែលជួយលើកស្ទួយ និងការពារសេរីភាព ជាមូលដ្ឋាន។
សកម្មភាពរបស់កម្មវិធីសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋាន រួមមាន៖
- ឃ្លាំមើលបាតុកម្ម និងការប្រមូលផ្តុំជាសាធារណៈ
- ឃ្លាំមើលករណីបុគ្គលទាំងឡាយដែលទាក់ទងនឹងសេរីភាពជាមូលដ្ឋាន
- ផ្តល់ការការពារដល់អ្នកការពារសិទ្ធិមនុស្ស និងជនររងគ្រោះនៃការរំលោភសិទ្ធិមនុស្ស
- ជួយដល់រដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ទៅលើដំណើរការរៀបចំរបាយការណ៍យន្តការពិនិត្យរបាយការណ៍ជាសកលតាមកាលកំណត់
- ឃ្លាំមើលការបង្កើតសេចក្តីព្រាងច្បាប់ផ្សេងៗដែលប៉ះពាល់ដល់សិទ្ធិសេរីភាពនៃការសម្តែងមតិ សិទ្ធិសេរីភាពនៃ សិទ្ធិសេរីភាពជួបប្រជុំ និងសិទ្ធិសេរីភាពបង្កើតសមាគម
- ជួយដល់ក្រសួងពាកក់ព័ន្ធរបស់រដ្ឋាភិបាល អាជ្ញាធរ និងភ្នាក់ងារនានា ទៅលើការអនុវត្តច្បាប់ ដើម្បី គោរពដល់សេរីភាពជាមូលដ្ឋាន
- តស៊ូមតិជាមួយសង្គមស៊ីវិល លើសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពួកគេ ដូចមានចែងក្នុង ច្បាប់ជាតិ និងអន្តរជាតិ
ធ្វើការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសេរីភាពជាមូលដ្ឋាន តាមរយៈសកម្មភាពពង្រឹងសមត្ថភាពផ្សេងៗ កម្មវិធីវិទ្យុ ការបោះពុម្ពផ្សាយប័ណ្ណព័ត៌មាន និងការបោះពុម្ពផ្យាយឯកសាររដទៃទៀត។
សេចក្តីសង្ខេបនៃរបាយការណ៍ប្រចាំឆ្នាំរបស់កម្មវិធីសង្គមស៊ីវិល និងសេរីភាពជាមូលដ្ឋាន សូមមើលក្នុង
របាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យ OHCHR ប្រចាំកម្ពុជា។