ការវិភាគផ្អែកលើសិទ្ធិមនុស្ស អំពីដីសម្បទានសេដ្ឋកិច្ច និងសម្បទានគោលដៅផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា
អ្នកលក់ដូរ និងអ្នកជួល ដែលពីមុនមកពីដីក្រហម
នៅក្នុងជម្រកបណ្តោះអាសន្នដែលពួកគេបានសាងសង់
នៅដំណាក់ត្រយឹង ឆ្នាំ២០០៩។ រូបថត៖ លីកាដូ
នៅឆ្នាំ ២០១០ ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា បានធ្វើការសិក្សាមួយអំពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មីនៅកម្ពុជា - តម្លៃមនុស្ស ផលប៉ះពាល់ និងដំណោះស្រាយ។
ការបណ្តេញចេញ និងការតាំងទីលំនៅថ្មី ជាបាតុភូតសកល និងជាចំណុចលេចធ្លោនៃប្រវត្តិសាស្ត្រនាពេលថ្មីៗរបស់ប្រទេសកម្ពុជា។ ទោះជាយ៉ាងនេះក៏ដោយ មិនមានទិន្នន័យជាផ្លូវការណាមួយទេ ការប៉ាន់ប្រមាណក្រៅផ្លូវការមួយបង្ហាញថា មនុស្សជាង ១២០.០០០ នាក់ នៅរាជធានីភ្នំពេញ ត្រូវបានគេបណ្ដេញចេញ ចាប់តាំងពីឆ្នាំ ១៩៩០ មក។
ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) បានធ្វើការសិក្សាដើម្បីផ្តល់នូវស្ថានភាពនៃតម្លៃមនុស្ស និងសេដ្ឋកិច្ចសង្គម ព្រមទាំងផលប៉ះពាល់នៃការបណ្តេញចេញ និងការតាំងទីលំនៅថ្មី នៅកម្ពុជា និងកំណត់ដំណោះស្រាយស្របតាមការប្តេជ្ញាចិត្តចំពោះសន្ធិសញ្ញាសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។
ការសិក្សានេះមានមូលដ្ឋានលើក្របខ័ណ្ឌសិទិ្ធមនុស្សអន្តរជាតិ ជាពិសេសបទដ្ឋានទាំងនោះពាក់ព័ន្ធនឹងសិទ្ធិមានលំនៅដ្ឋានសមរម្យ និងការការពារពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មីមិនស្របច្បាប់។ ប្រទេសកម្ពុជា បានទទួលយកកាតព្វកិច្ចសិទ្ធិមនុស្សទាំងនេះ ដោយស្ម័គ្រចិត្ត តាមរយៈការផ្តល់សច្ចាប័នលើអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានា។ ការសិក្សានេះក៏សំដៅទៅលើបទប្បញ្ញត្តិដែលពាក់ព័ន្ធនៅក្នុងច្បាប់ជាតិផងដែរ។
ការសិក្សានេះផ្តោតលើដំណើរការបណ្តេញចេញ និងតាំងទីលំនៅថ្មី និងទីតាំងនានានៅតំបន់ទីក្រុង ដែលជាចំបងដោយសារតែមានការអភិវឌ្ឍនៅតំបន់ទីក្រុង។
ការសិក្សានេះត្រូវបានធ្វើឡើងនៅទីតាំងដូចខាងក្រោម៖
នៅរាជធានីភ្នំពេញ៖
ផែនទីរាជធានីភ្នំពេញ ដោយមាន
តំបន់តាំងលំនៅថ្មីកំពុងសិក្សា
ត្រូវបានគូសសម្គាល់ចំណាំ។
អភិវឌ្ឍន៍មានជ័យ (ឬវេងស្រេង) ខណ្ឌមានជ័យ (អតីតអ្នកស្រុកនៅតំបន់ផ្លូវក្បែរស្ថានទូតចិន)
អណ្តូង ខណ្ឌដង្កោ (អតីតអ្នកស្រុកមកពីសំបុកចាប)
ដំណាក់ត្រយឹង ខណ្ឌដង្កោ (អតីតអ្នកស្រុកមកពីដីក្រហម)
ទួលសំបូរ ខណ្ឌដង្កោ (អតីតអ្នកស្រុកមកពីបុរីកីឡា)
ត្រពាំងអញ្ចាញ ខណ្ឌដង្កោ (អតីតអ្នកស្រុកមកពីសំបុកចាប)
នៅខេត្តព្រះសីហនុ៖
អូរកម្ពុជា ខណ្ឌព្រៃនប់ (អតីតអ្នកស្រុកមកពីតំបន់ក្បាលហុង)
ស្ពានចេស ខណ្ឌមិត្តភាព (អតីតអ្នកស្រុកមកពីស្ពានចេស)
នៅខេត្តកណ្តាល៖
ភូមិ
ស្រះពោធិ៍ ខេត្តកណ្តាល
ទាញយកការសិក្សាស្តីពីការវិភាគផ្អែកលើសិទ្ធិមនុស្សអំពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មីក្នុងប្រទេសកម្ពុជា ជា
ភាសាខ្មែរ | ជា
ភាសាអង់គ្លេស។
ស្ត្រីម្នាក់បានតាំងទីលំនៅថ្មីពីដីក្រហមមកនៅក្នុងផ្ទះថ្មីរបស់គាត់នៅដំណាក់ត្រយឹង។ រូបថត៖ R McCormack/OHCHR