ធុរកិច្ចនិងសិទ្ធិមនុស្ស
ផលប៉ះពាល់ជាអវិជ្ជមានទៅលើសិទ្ធិមនុស្ស ដែលបណ្តាលមកពីសកម្មភាព របស់សហគ្រាសពាណិជ្ជកម្ម រួមមានការរំលោភ សិទ្ធិមនុស្សជាប់ពាក់ព័ន្ធនឹងធុរកិច្ច នៅតែបន្តជាបញ្ហាប្រឈមដ៏សំខាន់មួយនៅទូទាំងពិភពលោក។ នៅកំរិតថ្នាក់អន្តរជាតិ បទដ្ឋានថ្មីមួយបានបំភ្លឺពីតួនាទីនិងការទទួលខុសត្រូវរបស់រដ្ឋ និងសហគ្រាសពាណិជ្ជកម្ម ដែលបទដ្ឋាននេះបានរួម បញ្ចូលគ្នា និងដោយបានអនុម័តយល់ព្រមដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនូវ គោលការណ៍ណែនាំ ស្តីពីធុរកិច្ចនិងសិទ្ធិមនុស្សនៅក្នុងខែមិថុនាឆ្នាំ២០១១។ គោលការណ៍នេះបានអភិវឌ្ឍឡើងដោយអ្នកតំណាងពិសេសនៃ អគ្គលេខាធិការអង្គការសហប្រជាជាតិទទួល បន្ទុកផ្នែកសាជីវកម្មឆ្លងដែននិងសហគ្រាសពាណិជ្ជកម្មផ្សេងៗទៀត ហើយបាន ជំនួសដោយ
ក្រុមការងារមួយ។
នៅក្នុងប្រទេសកម្ពុជា ការធ្វើវិនិយោគទុនដោយក្រុមហ៊ុនសារជីវកម្មជាតិ និងអន្តរជាតិ គឺជាកម្លាំងចលករដ៏សំខាន់ មួយនៃការអភិវឌ្ឍន៍ជាតិ និងមិនត្រូវមានផលប៉ះពាល់អវិជ្ជមានដល់ ប្រជាជន និងសង្គមឡើយ។ គោលការណ៍ណែនាំ ស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ផ្តល់ផែនទីបង្ហាញផ្លូវមួយសំរាប់រដ្ឋ និង ក្រុមសាជីវកម្មផ្សេងៗ ក៏ដូចជាសង្គមស៊ីវិល ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគ្រប់គ្រងរលកថ្មីនៃការអភិវឌ្ឍន៍ឲ្យបានល្អប្រសើរឡើងថែមទៀត។ ការិយាល័យឧត្តមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាប្តេជ្ញាចិត្តដើម្បីធ្វើការប្រាស្រ័យ ទាក់ទងប្រកបដោយប្រសិទ្ធភាពជាមួយអ្នកពាក់ព័ន្ធទាំងឡាយ ឲ្យប្រើប្រាស់នូវគោលការណ៍ មូលដ្ឋាននៃធុរកិច្ច និងសិទ្ធិមនុស្សនេះតាមរយៈការឃ្លាំមើល ការការពារ កិច្ចសហប្រតិបត្តិ ការបច្ចេកទេស ការកសាងសមត្ថភាពដល់តួអង្គដែលពាក់ព័ន្ធនៅមូលដ្ឋាន និងការពង្រឹង គណនេយ្យភាពរដ្ឋ និងសហគ្រាសពាណិជ្ជកម្ម។
សៀវភៅបោះពុម្ពផ្សាយ (ភាសារអង់គ្លេស និងភាសារខ្មែរ) នៅខាងក្រោមនេះ រួមបញ្ចូលនូវ សាវតាស្តីពីភាពខុសគ្នារវាងធុរកិច្ចនិងសិទ្ធិមនុស្ស ជាមួយនិងការទទួលខុសត្រូវខាងសង្គម របស់សាជីវកម្ម (CSR) ហើយនិងរបៀបដែលអង្គការសហប្រជាជាតិឆ្លើយតបចំពោះធុរកិច្ចនិងសិទ្ធិមនុស្ស ហើយនិងសេចក្តីផ្តើមអំពីគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស ការអនុវត្ត គោលការណ៍ទាំងនេះក្នុងបរិបទប្រទេសកម្ពុជា ហើយនិងការពន្យល់អំពីសារៈប្រយោជន៍នៃ គោលការណ៍ទាំងនេះចំពោះរដ្ឋាភិបាល ធុរកិច្ច សង្គមស៊ីវិល សហគមន៍ បុគ្គលដែលរងផលប៉ះពាល់ និងម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍនានា។
សៀវភៅគោលការណ៍ណែនាំស្តីពីធុរកិច្ច និងសិទ្ធិមនុស្ស៖ ការអនុវត្តក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការ “ការពារ គោរព និងដំណោះស្រាយ” (
English /
Khmer)
សូមស្តាប់ កម្មវិធីវិទ្យុរបស់ការិយាល័យ
(OHCHR)radio show ដែលមានប្រធានបទទាក់ទងទៅនឹងធុរកិច្ច និងសិទ្ធិមនុស្ស។