ស្ត្រី ដីធ្លី និងលំនៅឋាន

​ឧប​សគ្គ​ដ៏​ធំ​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​សម្រេច​សិទ្ធិ​មាន​លំ​នៅ​ឋាន​សម​រម្យ​គឺ​ជា​ភាព​ងាយ​រង​គ្រោះ​ដោយ​ផ្ទាល់​ចំ​ពោះ​ការ​រំ​លោភ​បំ​ពាន ​ដែ​ល​កើត​មាន​នៅ​ក្នុង​ចំណោ​ម​ក្រុម​ផ្សេងៗ​នៃ​ស្រ្តី ​ដោយ​សារ​តែ​កា​រ​លាយ​ឡំ​គ្នា​នៃ​កត្តា​ប្រ​ឈម​នឹង​ហានិ​ភ័យ​ផ្សេងៗ​គ្នា ​ក្នុង​ការ​ទ​ទួល​បាន​លំ​នៅ​ឋាន​សម​រម្យ ឬ​ហានិភ័​យ​កាន់​តែ​ខ្ពស់​ថែម​ទៀត​នោះ​គឺ ​កា​រ​ក្លាយ​ខ្លួន​ជា​អ្នក​ឥត​ទី​លំ​នៅ ឬ​រង​ការ ​ឈឺ​ចាប់​ពី​ហេ​តុ​បច្ច័យ​នៃ​លំ​នៅ​ឋាន​និងស្ថាន​ភាព​រស់​នៅ​មិន​សម​រម្យ។ ​ក្រុម​ស្ត្រី​ទាំង​នោះ ​រាប់​ទាំង​ជន​រង​គ្រោះ​ដោយ​អំ​ពើ ហឹង្សា​ក្នុង​គ្រួ​សារ ​ស្រ្តី​មេ​ម៉ាយ ​ស្រ្តី​លែង​លះ​ប្តី ឬ​ស្រ្តី​នៅ​បែក​ពី​ប្តី  ​ស្រ្តី​ជា​មេ​គ្រួ​សារ ​ស្រ្តី​ជា​ជន​រង​គ្រោះ​ដោយ​កា​របណ្តេញ ​ចេញ​ដោយ​បង្ខំ ​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច ​និង​ស្រ្តី​កុល​សម្ព័ន្ធ ​ស្រ្តី​ដែល​មា​នពិ​ការ​ភាព ​ស្រ្តី​ពល​ករ​ចំ​ណាក​ស្រុក ​ស្ត្រី​បំរើ​ការ​តាម​ផ្ទះ ​ស្រ្តី​រស់​នៅ​ជា​មួយ​មេ​រោគអេដស៍/ ​ជម្ងឺអេដស៍ ​ស្រ្តី​ក្នុង​ពន្ធ​នាគារ ​ស្រ្តី​រក​ស៊ី​ផ្លូវ​ភេទ ​និង​ស្រ្តី​ស្រ​ឡាញ់ ​ភេទ​ដូច​គ្នា ​និង​ស្ត្រីប្តូរ​ភេទ។ ​ដោយ​រំ​លេច​ឲ្យ​ឃើញ​នូវ​ការ​រំ​លោភ​បំ​ពាន ​ដែល​ក្រុម​ស្រី្ត​ងាយ​រង​គ្រោះ​ផ្សេងៗ ​បាន​ជួប​ប្រ​ទះ ​ទាក់​ទង​នឹង​លំ​នៅ​ឋាន​សម​រម្យ ​ដែល​ជា​ចំណុច​មុខ​គេ​នៃ​ផល​ប៉ះ​ពាល់​ដោយ​ការ​រើស​អើង​ពហុ​ភាព ​ដែល​ស្រ្តី​ជួប​ប្រ​ទះ​ទាក់​ទង ​នឹង​លំ​នៅ​ឋាន​សម​រម្យ ​ដោយ​សារ​តែ​យេនឌ័រ ​ពូជ​សាសន៍ ​ជា​តិ​ពន្ទុ ​អាយុ ​និង​កត្តា​ដ​ទៃ​ផ្សេង​ទៀត ​ប៉ុន្តែ​ក្នុង​ក​រ​ណី​ជា​ច្រើន ​វា​ក៏​អាច​ដោយ​សារ​មក​ពី​ភា​ពក្រី​ក្រ​របស់​ពួក​គេ ​និង​កង្វះ​ខាត​ក្នុង​ការ​ទ​ទួល​បាន​នូវ​ធន​ធាន​សង្គម ​និង​សេដ្ឋ​កិច្ច។

​មា​ត្រា១១ ​នៃក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌ ​តម្រូវ​ឲ្យ​រដ្ឋ​ភា​គី​ទាំង​ឡាយ​ទ​ទួល​ស្គាល់​សិទ្ធិ​របស់​ជនគ្រប់​រូប ​ក្នុង​ការ​ទ​ទួល​បាន​កម្រិត​ជីវ​ភាព ​រស់​នៅគ្រប់​គ្រាន់ ​សម្រាប់​ផ្ទាល់​ខ្លួន ​និង​សម្រាប់​គ្រួ​សារ​របស់​ខ្លួន ​រួម​ទាំង​ចំ​ណី​អា​ហារ ​សំលៀ​កបំ​ពាក់ ព្រម​ទាំង​លំ​នៅ​ឋាន​សម​រម្យ​ផង​ដែរ (​វាក្យខ័ណ្ឌ​ទី១) ​និង​ចំ​ណី​អា​ហារគ្រប់​គ្រាន់ (​វាក្យខ័ណ្ឌ​ទី២)។ ​ការ​អ​នុវត្ត​មា​ត្រា ៣ ភ្ជាប់​និង​មា​ត្រា១១ ​វាក្យខ័ណ្ឌ​ទី១ ​តម្រូវ​ថា ​ស្រ្តី​មាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ ​ប្រើ​ប្រាស់ ឬ​ពុំ​នោះ​ទេ គ្រប់គ្រង​លំ​នៅ​ឋាន ​ដីធ្លី ​និង ​ទ្រព្យ​សម្បត្តិ ​ឈរ​លើ​គោល​កា​រណ៍​ស្មើ​ភាព​ទៅ​នឹងបុ​រស ​និង​ទ​ទួល​បាន​ធន​ធាន​ចាំ​បាច់ ​ដើម្បី​ធ្វើ​កា​រ​ងារ​ទាំង​នោះ។

​គ​ណៈ​កម្ម​កា​រ​សិទ្ធិ​ម​នុស្ស (CHR) ​តាម​រ​យៈ​សេ​ច​ក្តី​សម្រេច​របស់​ខ្លួន​លេខ២០០២/៤៩ ស្តី​ពី​សិទ្ធិ​កម្ម​សិទ្ធិ​ស្មើ​គ្នា ​របស់​ស្រី្ត ​ក្នុង​ការ​ទ​ទួល​បាន ​និងគ្រប់គ្រង​លើ​ដីធ្លី ​និង​សិទ្ធិ​ស្មើ​ភាព ​ក្នុង​ការ​ធ្វើ​ជា ​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ ​និង​សិទ្ធិ​ស្មើ​ភាព​គ្នា​ក្នុង​មាន​លំ​នៅ​ឋាន​សម​រម្យ ​ដែលភា​រ​កិច្ច​នេះ​ត្រូវ​បា​ន​ប្រ​គល់​ទៅ​ឲ្យ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​លំ​នៅ​ឋាន​សម​រម្យ ​ជា​មួយ​នឹងភា​រ​កិច្ច​បន្ថែម​ក្នុង ​ការ​រៀប​ចំ​សិក្សាអំ​ពី​ស្ត្រី ​និង​លំ​នៅ​ដ្ឋាន​សម​រម្យ

 ​សិទ្ធិ​ដីធ្លី​របស់​ស្រ្តី ​មាន​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​អ​នុ​សញ្ញា​អន្តរ​ជា​តិស្តី​ពី​កា​រ​លុបបំ​បាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រ​ឆាំង​និង​ស្រ្តី​ភេទ (​ស៊ី ដ) ​មា​ត្រា ១៤.២ (ជ) ​និង​មា​ត្រា ១៦.១ (ជ) ៖

​មា​ត្រា១៤.២ (ជ)  “​រដ្ឋ​ភា​គី ​ត្រូវប្រ​កាន់​យក​វិ​ធាន​ការ​សមស្រប​ទាំង​អស់ ​ដើម្បីបំ​បាត់​ការ​រើស​អើង​ប្រ​ឆាំង​នឹង​ស្រ្តី​ភេទ​នៅ​ជន​បទ...​ហើយ​ជាពិ​សេស ​ត្រូវ​ធានា​ថា ​ស្រ្តី​ទាំង​នោះ​មាន​សិទ្ធិ.... ​ទ​ទួល​បាន​លក្ខ​ខណ្ឌ​រស់​នៅ​សម​រម្យ ​ជាពិ​សេស ​ពាក់​ព័ន្ធ​នឹង​លំ​នៅ​ឋាន ​អ​នាម័យ ​អគ្គិស​នី ​និង​ការផ្គត់ផ្គង់​ទឹកស្អាត ​ការ​ដឹកជញ្ជូន ​និង​ការទំ​នាក់​ទំនង ។” 

​មា​ត្រា១៦.១ (ជ)៖ ​រដ្ឋ​ភា​គី ​ត្រូវ​ចាត់​វិ​ធាន​ការ​សមស្រប​ទាំង​អស់ ​ដើម្បីបំ​បាត់​ការ​រើស​អើង​ប្រ​ឆាំង​នឹង​ស្រ្តី ​លើ​រាល់​បញ្ហា​ដែល​ទាក់​ទង​អាពាហ៍​ពិពាហ៍ ​និង​ទំ​នាក់​ទំនង​គ្រួ​សារ ​ហើយ​ជាពិ​សេស ​ដោយ​ឈរ​លើ​គោល​កា​រណ៍​ស្មើ​ភាព​គ្នារ​វាងបុ​រស​និង​ស្រ្តី.... ​ភាព​ស្មើ​គ្នា​របស់​សហ​ព័ទ្ធ​លើ​សិទ្ធិ​កម្ម​សិទ្ធិ ​ការ​ចាត់​ចែង ​ការគ្រប់គ្រង ​កា​រ​ប្រើ​ប្រាស់ ​និង​ចាត់​ចែង​ទ្រព្យ​សម្បត្តិ ​ទោះ​ជា​ដោយ​ឥត​គិត​ថ្លៃ ឬ​ដោយ​គិត​ជា​តម្លៃ​តប​ស្នង​ក្តី។” ​ 

​ការគ្រប់គ្រង​ដីធ្លី​សម្រាប់​ស្ត្រី​និងបុ​រស៖ ​សេ​ច​ក្តី​ណែ​នាំបច្ចេក​ទេស ​សម្រាប់​គាំ​ទ្រ​លើ​សមិទ្ធិ​ផល​នៃ​អភិបា​ល​កិច្ច ​សម​ភាព​យេនឌ័​រប្រ​កប​ដោយ​ការ​ទ​ទួល​ខុស​ត្រូវ ​លើ​សុ​វត្ថិ​ភាព​ក្នុង​កា​រ​កាន់​កាប់​ដីធ្លី ​ផ្តោត​លើ​សម​ភាព ​និង​លើ​រ​បៀ​ប​កាន់​កាប់​ដីធ្លី ​អាច​ត្រូវ​បានគ្រប់គ្រង​តាម​វិ​ធី​ដែល​ដោះ​ស្រា​យ​សេ​ច​ក្តី​ត្រូវ​ការ​និងអទិ​ភាព​ផ្សេងៗ​គ្នា​របស់​ស្រ្តី​និងបុ​រស។ ​សេ​ច​ក្តី​ណែ​នាំ​នេះ ផ្តល់​កា​រ​ណែ​នាំអំ​ពី​យន្ត​ការ ​យុទ្ធ​សា​ស្រ្ត ​និង​វិ​ធាន​ការ ​ដែល​អាច​ត្រូវ​បាន​អ​នុម័ត​ដើម្បី​ពង្រឹង​សម​ភាព​យេនឌ័រ​ក្នុង​ដំណើរ​ការ​ទាំង​នេះ ស្ថាប័ន ​និងស​កម្ម​ភាព​នៃ​អភិ​បា​ល​កិច្ច​សុ​វត្ថិ​ភាព​ក្នុង​កា​រ​កាន់​កាប់​ដីធ្លី។ ​ដើម្បី​ទាញ​យក​សេ​ច​ក្តី​ណែ​នាំ​ជា​ភា​សា​ខ្មែរ/​អង់គ្លេស។ 

​សេ​ច​ក្តី​បរិ​យាយ​ដ​ទៃ​ទៀត ស្តី​ពី​សិទ្ធិ​មាន​លំ​នៅ​ឋាន​សម​រម្យ ​មាន​នៅ​ទី​នេះ

​សូម​អាន​ច្បាប់​ភូមិ​បាល​នៅ​ទី​នេះ