យន្តការពិនិត្យជាសកលតាមកាលកំណត់ (UPR)


​យន្ត​ការ​ពិ​និត្យ​ជា​ស​ក​លតា​ម​កា​ល​កំណត់ (UPR) ​គឺ​ជា​ដំណើរ​ការ​តែ​មួយ​គត់​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ពិ​និត្យ​រ​បាយ​កា​រណ៍​នៃ​កំណត់​ត្រា​សិទ្ធិ​ម​នុស្ស​របស់​រដ្ឋ​ជា​ស​មាជិក​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទាំង​អស់។ UPR ​គឺ​ជា​ដំណើរ​ការ​មួយ​ដែល​ប្រឹង​ប្រែង​ព្យា​យាម​សម្រេច​ដោយ​រដ្ឋ ​ដោយ​មាន​ការ​ជួយជ្រោមជ្រែង​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ដែលផ្តល់​នូវ​ឱ​កាស​សម្រាប់​រដ្ឋ​នី​មួយៗ​ដើម្បីប្រ​កាស​ពីស​កម្ម​ភាព​អ្វី​ខ្លះ​ដែល​រដ្ឋ​ទាំង​នោះ​បាន​ធ្វើ ​ដើម្បី​កែ​លម្អស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​ក្នុង​ប្រ​ទេស​របស់​ខ្លួន ​និង​ដើម្បីបំ​ពេញ​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​របស់​គេ​ផង​ដែរ។ ​ក្នុង​នាម​ជា​ផ្នែក​សំ​ខាន់​មួយ​របស់​ក្រុម​ប្រឹក្សា​នេះ UPR ​ត្រូវ​បា​ន​រចនា​ឡើង​ដើម្បី​ធានា​កា​រ​ប្រព្រឹត្ត​ដោ​យ​ស្មើ​គ្នា​សម្រាប់​ប្រ​ទេស​នី​មួយៗ​នៅ​ពេល​ដែលស្ថាន​ភាពសិទិ្ធ​ម​នុស្ស​របស់​ប្រ​ទេស​ទាំង​នោះ​ត្រូវ​បាន​វាយ​តម្លៃ។

UPR ​ត្រូវ​បាន​បង្កើត​ឡើង​តាម​រ​យៈ​ម​ហាសន្និ​បាត អ.ស.ប ​នៅ​ថ្ងៃ​ទី ១៥ ​ខែ​មី​នា ​ឆ្នាំ ២០០៦ ​ដោ​យ​សេ​ច​ក្តី​សម្រេច​លេខ ៦០/២៥១ ​ដែល​បាន​បង្កើត​ក្រុម​ប្រឹក្សាសិទិ្ធ​ម​នុស្ស​ខ្លួន​ឯង​ផ្ទាល់។ ​វា​គឺ​ជា​ដំណើរ​កា​រស​ហប្រ​តិ​បត្ដិ​ការ​មួយ ​ដែល​នៅ​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ ២០១៦ ​បា​នបញ្ចប់ ២ វដ្ត ​នៃ​ការ​ពិ​និត្យ​រ​បាយ​កា​រណ៍​នូវ​កំណត់​ត្រា​សិទ្ធិ​ម​នុស្ស​របស់​រដ្ឋ​ស​មាជិក​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទាំង ១៩៣ ​ប្រ​ទេស។ បច្ចុប្បន្ន​នេះ ​ពុំ​ទាន់​មានយន្ដ​កា​រ​ស​កល​នៃ​យន្ត​កា​រ​ប្រ​ភេទ​នេះ​ទេ។ UPR ​គឺ​ជា​ធា​តុ​សំ​ខាន់​មួយ​របស់​ក្រុម​ប្រឹក្សា ​ដែ​ល​ក្រើ​ន​រំឭក​ដល់​រដ្ឋ​ទាំង​ឡាយអំ​ពី ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន ​ក្នុង​ការ​គោរព ​និង​អ​នុ​វត្ត​ឲ្យ​បា​ន​ពេញ​លេញ​នូវ​សិទ្ធិ​ម​នុស្ស ​និង​សេ​រី​ភាព​ជា​មូល​ដ្ឋាន។ ​គោល​បំណង​ចុង​ក្រោយ​នៃ​យន្ត​ការ​នេះ​គឺ​ដើម្បី​កែ​លម្អស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅគ្រប់​ប្រ​ទេស​ទាំង​អស់ ​និង​ដោះ​ស្រាយ​ការ​រំ​លោភ​សិទ្ធិ​ម​នុស្ស​នៅគ្រប់​ទី​កន្លែង។ ​អ​នុ​សាសន៍​ទាំង​អស់​ដែល​កម្ពុ​ជា​បាន​ទ​ទួល​ពី UPR ​និង​អ​នុ​សាសន៍​ពាក់ព័ន្ធ​នា​នា ​ពី​យន្ត​កា​រ​សិទ្ធិ​ម​នុស្ស​ផ្សេង​ទៀត​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​អាច​ចូល​មើល​បាន ​នៅ​ក្នុង​ឯក​សារ​ចងក្រង​ដែល​បាន​បោះ​ពុម្ព​ជា ​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ

​សម្រាប់​ព័ត៌​មាន​បន្ថែមអំ​ពី​យន្ត​ការ​ពិ​និត្យ​ជា​ស​កល​តា​ម​កា​ល​កំណត់ (UPR) ​នេះ ​សូម​ចុចត្រង់​នេះ

​សូម​អានស​លាក​ប​ត្រ​ព័ត៌​មាន​ងាយ​យល់អំ​ពី UPR ​នៅ​ទី​នេះ