ទិដ្ឋភាពរួម

​កម្ម​វិ​ធី​នី​តិរដ្ឋ ​ធ្វើ​ការ​ដើម្បី​ពង្រឹង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស ក្រោ​ម​នី​តិរដ្ឋ​នៅ​កម្ពុ​ជា។ ​កម្ម​វិ​ធី​នេះ ​មាន​ស​មាសស​ភាពប្រ​ទាក់ក្រឡា​គ្នា​ចំ​នួន​បី៖

•    ​ការផ្តល់សច្ចាប័ន​ដល់​សន្ធិ​សញ្ញា ​និង​ការ​ធ្វើ​សេ​ច​ក្តី​រាយ​កា​រណ៍
•    ​កា​រ​ក​សាងស្ថាប័ន
•    ​អ​នុ​លោម​តាម​បទ​ដ្ឋាន ​និង​នី​តិ​វិ​ធី​អន្តរ​ជា​តិ

​ការផ្តល់សច្ចាប័ន​ដល់​សន្ធិ​សញ្ញា ​និង​ក្រប​ខណ្ឌ​គ​តិយុត្តិ

​ស​មាសស​ភាព​នេះស្វះស្វែង​ពង្រឹង​ក្រប​ខណ្ឌ​គ​តិយុត្តិ​ដែល​ការពា​រ​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា។ ​យើង​លើក​ស្ទួយ​ដល់​ការផ្តល់សច្ចាប័ន ​និង​ការ​អ​នុ​វត្ត​ដ៏​មា​នប្រសិទ្ធ​ភាព​នៃ​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នានា។ ​បន្ថែម​លើ​កា​រ​ងារ​នេះ ​យើង​គាំ​ទ្រ​ដល់​រដ្ឋាភិ​បាល​ក្នុង​ការ​រៀប​ចំរ​បាយ​កា​រណ៍​តាម​វិស័យ​របស់​ខ្លួន ​ដាក់​ជូនស្ថាប័ន​សន្ធិ​សញ្ញា។

​មក​ទល់​នឹង​ពេ​លបច្ចុប្បន្ន​នេះ ​កម្ពុ​ជា​គឺ​ជារដ្ឋ​ភា​គី​នៃ​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​ចំនួ​ន​ប្រាំ​បី ​ក្នុង​ចំណោម​ប្រាំ​បួន៖

•    ក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌ (ICESCR)
•    ក​តិកា​សញ្ញា​អន្តរ​ជា​តិស្តី​ពី​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិ​ន​យោ​បាយ (ICCPR)
•    ​អ​នុ​សញ្ញា​អន្តរ​ជា​តិស្តី​ពី​ការបំ​បាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ពូជ​សាសន៍ (ICERD)
•    ​អ​នុ​សញ្ញាស្តី​ពី​ការបំ​បាត់​នូវ​ការ​រើស​អើង​ប្រ​ឆាំង​ស្រ្តី​ភេទ (CEDAW)
•    ​អ​នុ​សញ្ញា​ប្រ​ឆាំង​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ប្រព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌ​កម្មឯ​ទៀត​ដែលឃោឃៅ អ​ម​នុស្ស​ធម៌ ឬ​បន្ថោក​បន្ទាប (CAT)
•    ​អ​នុ​សញ្ញាស្តី​ពី​សិទ្ធិ​កុ​មារ (CRC)
•    ​អ​នុ​សញ្ញាស្តិ​ពី​សិទ្ធិ​របស់​ជ​នពិ​ការ (CRDP)
•    ​អ​នុ​សញ្ញាស្តី​ពី​ការ​ពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ (CED)។

​កម្ពុ​ជា​ក៏​បាន​ចុះ​ហត្ថ​លេខា​លើ​អ​នុ​សញ្ញា​អន្តរ​ជា​តិស្តី​ពី​ការ​ការពា​រ​សិទ្ធិ​របស់​ពល​ករ​ទេសសន៍​ប្រវេសន៍ ​និង​សមាជិក​គ្រួ​សារ​របស់​ពួក​គេ (CMW)។ ​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​ជា​ការប្រ​កាសអំ​ពី​ការប្តេជ្ញា​របស់​រដ្ឋាភិ​បាល ​ក្នុង​ការផ្តល់សច្ចាប័ន​ដល់​សន្ធិ​សញ្ញា​នោះនា​ពេល​អ​នាគត​ឆាប់ៗ​ខាង​មុខ។

​កម្ពុ​ជា​ក៏​បានផ្តល់សច្ចាប័ន​ផង​ដែរ​ដល់​ពិ​ធី​សារ​បន្ថែម​មួយ​ចំ​នួន​លើ​សន្ធិ​សញ្ញា​ទាំង​នេះ ​ដែល​ដាក់​កាតព្វ​កិច្ច​បន្លែម​លើ​រដ្ឋាភិ​បាល៖ ​ពិ​ធី​សារ​បន្ថែម​លើ​អ​នុ​សញ្ញា​ប្រ​ឆាំង​ការ​ធ្វើ​ទារុណ​កម្ម (OPCAP) ​ពិ​ធី​សារ​បន្ថែម​លើ CEDAW (OP-CEDAW) ​និង​ពិ​ធី​សារ​បន្ថែម​ពីរ​ទៀត​លើ​អ​នុ​សញ្ញាស្តី​ពី​សិទ្ធិ​កុ​មារ​ពាក់​ព័ន្ធ​នឹង​ទា​ហ៊ា​ន​កុ​មារ ​និង​ពាក់​ព័ន្ធ​នឹង​កា​រ​កេងប្រវ័ញ​កុ​មារ (​អ​នុ​សញ្ញាស្តី​ពី​សិទ្ធិ​កុ​មារ-​ពិ​ធី​សារ​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ចូល​រួម​របស់​កុ​មារ​ក្នុង​ជម្លោះ​ប្រ​ដាប់​អាវុធ ​និង​អ​នុ​សញ្ញាស្តី​ពី​សិទ្ធិ​កុ​មារ-​ការ​លក់​កុ​មារ ពេស្យា​កម្ម​កុ​មារ ​និង​កាម​សា​ស្រ្ត​កុ​មារ)។

​ការ​អ​នុ​វត្ត​សន្ធិ​សញ្ញា​ទាំង​នេះ ​នៅ​ក្នុងប្រ​ទេស​កម្ពុ​ជា ​ត្រូវ​បាន​ធានា​ការ​ពារ​នៅ​ក្រោម ​មា​ត្រា ៣១ ​នៃរដ្ឋធម្ម​នុញ្ញ​កម្ពុ​ជា។ ​ក្នុង​ឆ្នាំ២០០៧ ​បន្ទាប់​ពី​ការ​ធ្វើញ្ញត្តិ​ទាម​ទារ​ពី​អង្គ​កា​រ​សិទ្ធិ​កុមា​រ​នានា​ដែល​គាំ​ទ្រ​ដោយ​ការិ​យាល័យ OHCHR ​ក្រុមប្រឹក្សាធម្ម​នុញ្ញ​កម្ពុ​ជា​បាន​ចេញ​សេ​ច​ក្តី​សម្រេច​មួយ ​ដោ​យ​ស្រាយ​បំ​ភ្លឺ​ថា ​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស ​ដែ​លប្រ​ទេស​កម្ពុ​ជា​បានផ្តល់សច្ចាប័ន ​ជា​ផ្នែក​មួយ​នៃ​ច្បាប់​ជា​តិ​កម្ពុ​ជា ​ហើយ​គួរ​ត្រូវ​បាន​អ​នុ​វត្ត​ដោយ​ចៅ​ក្រុម​នៅ​ក្នុង​តុ​លា​កា​រ​នានា។ ​សម្រាប់​ព័ត៌​មាន​បន្ថែម ​សូម​ចុច​ទី​នេះ

​សម្រាប់​ព័ត៌​មាន​បន្ថែមស្តី​ពី​កាតព្វ​កិច្ច​តាម​សន្ធិ​សញ្ញា​នានា​របស់​កម្ពុ​ជា ​សូម​ចុច​ទី​នេះ

​កា​រក​សាងស្ថាប័ន

​ស​មាសស​ភាព​នេះស្វះស្វែង​ពង្រឹងស្ថាប័ន​ជា​តិ​ដែល​មានស្រាប់​នានា​ដែល​មាន​អាណត្តិ​ការ​ពារ ​និង​លើកស្ទួ​យ​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ព្រម​ទាំងផ្តល់ប្រឹក្សា​លើ​ការ​បង្កើតស្ថាប័ន​ថ្មីៗ​នានា។ ស្ថាប័ន​ដែល​មានស្រាប់​រួម​មាន៖

•    ​តុ​លា​ការ
•    ឧត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម
•    ​ក្រុមប្រឹក្សាធម្ម​នុញ្ញ

​ការិ​យាល័យ OHCHR ​ធ្វើ​ការ​ជា​សហ​អ្នក​សម្រប​សម្រួល​ដៃ​គូ​អភិ​វឌ្ឍន៍​នៃ​ក្រុម​កា​រ​ងា​របច្ចេក​ទេសស្តី​ពី​កំ​ណែ​ទម្រង់​ច្បាប់ ​និង​តុ​លា​ការ ​ជា​មួយ​រាជ​រដ្ឋាភិ​បាល ​និង​ម្ចាស់​ជំនួយ​ផ្សេងៗ ​ក្នុង​ការ​ពង្រឹងស្ថាប័ន​ទាំង​នេះ​ឲ្យ​អ​នុ​លោម​តាម​បទ​ដ្ឋាន​អន្តរ​ជា​តិ ​នៅ​ក្នុងក្រប​ខណ្ឌ​នៃ​យុទ្ធ​សាស្ត្រ​កំ​ណែ​ទម្រង់​ច្បាប់ ​និង​តុ​លា​ការ​របស់​កម្ពុ​ជា។ ​កា​រ​ងារ​នេះ​មួយ​ចំ​នួន​រួម​មាន៖

​អ​នុ​លោម​តាម​បទ​ដ្ឋាន ​និង​នី​តិ​វិ​ធី​អន្តរ​ជា​តិ

​ស​មាសស​ភាព​ចុង​ក្រោយ​នេះស្វះស្វែង​ធានា​ថា ​មន្ត្រី​នានា​ដែល​ធ្វើ​ការ​នៅ​ក្នុងស្ថាប័ន​ទ​ទួល​បន្ទុក​ការពា​រ​សិទ្ធិ​ម​នុស្ស​នានា​នឹងបំ​ពេញ​ទំនួល​ខុស​ត្រូវ​របស់​ពួក​គេ​ឲ្យស្រប​តាម​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ។

​វិស័យ​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្លាំងនា​ពេ​លបច្ចុប្បន្ន​រួម​មាន៖

•    ​តាម​ដាន ​និង​គាំ​ទ្រ​ការ​អ​នុ​វត្ត​ដែល​មាន​លក្ខ​ណៈប្រ​សើរ​ឡើង​នូវ​ក្រ​ម​នី​តិ​វិ​ធីព្រ​ហ្ម​ទណ្ឌ​នៅ​ក្នុង​តុ​លា​កា​រ​នានា
•    ​តាម​ដាន ​និង​គាំ​ទ្រ​ការ​ការពា​រ​កុំ​ឲ្យ​មាន​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ធ្វើ​ទុក​ទោស​ផ្សេងៗ
•    ​តាម​ដាន ​និង​គាំ​ទ្រ​ការ​ការពា​រ​កុំ​ឲ្យ​មាន​ការ​ឃុំ​ឃាំង​ហួស​ពេ​ល​កំណត់។
​កម្ម​វិ​ធី​នី​តិ​រដ្ឋ​ធ្វើ​ការ​យ៉ាង​ជិតស្និត​ជា​មួ​យ​កម្ម​វិ​ធី​គាំទ្រ​កំ​ណែ​ទម្រង់​ពន្ធនា​ការ ​ដើម្បី​កំណត់​ឫស​គល់​នៃ​បុព្វ​ហេ​តុ ​និង​បញ្ហា​កង្វល់​នានា​ដែល​ត្រូវ​លើក​យក​ទៅ​ពិ​ភាក្សា​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ ​ដើម្បីស្វែង​រក​ដំ​ណោះ​ស្រាយ​នៅ ​ក្នុង​ស្មា​រតី​នៃ​កិច្ច​សន្ទនាប្រ​កប​ដោយ​កា​រស្ថា​បនា​មួយ។

​កម្ម​វិ​ធី​នី​តិ​រដ្ឋ ​ក៏​កំ​ពុង​ធ្វើ​ការ​ផង​ដែរ​ក្នុង​កា​រ​ប្រើ​ប្រាស់​ទម្លាប់​អ​នុ​វត្ត​ល្អ​ប្រ​ពៃ​នា​នា​ដែល​បាន​បង្កើត​ដោយ ECCC ​ដើម្បី​លើក​ស្ទួយ​ឲ្យ​កាន់​តែប្រ​សើរ​ឡើង​នៅ​ក្នុង​ការគ្រប់គ្រង​យុត្តិ​ធម៌។ ​សម្រាប់​ព័ត៌​មាន​បន្ថែមអំ​ពី​កម្ម​វិ​ធី​កេរ្តិ៍​ដំ​ណែល ECCC ​របស់​ការិ​យាល័យ OHCHR ​ប្រ​ចាំ​កម្ពុ​ជា ​សូម​ចុច​ទី​នេះ

​គោល​ដៅ​រ​យៈ​ពេល​យូរ​អង្វែងគ្រប់​ជ្រុង​ជ្រោយ​របស់​កម្ម​វិ​ធី​នេះ ​គឺ​ធា​នា​ថា ​បុគ្គលគ្រប់​រូប​នៅ​កម្ពុ​ជា​ទ​ទួល​បាន​នូវ​ការ​ដោះ​ស្រាយ​ដ៏​មា​នប្រ​សិទ្ធ​ភាព​នៅ​ពេល​ដែល​សិទ្ធិ​ម​នុស្ស​របស់​ពួក​គេ​ត្រូវ​បាន​គេ​រំ​លោភ។

​សូម​មើល​ផង​ដែរ (​ភា​សា​អង់គ្លេស)៖
United Nations Special Rapporteur on the Independence of Judges and Lawyers
OHCHR Geneva - Rule of Law