ច្បាប់
ច្បាប់ក្នុងស្រុក
- សម្រាប់អត្ថបទទាំងស្រុងនៃច្បាប់កម្ពុជា និងព្រះរាជក្រឹត្យផ្សេងៗ គណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើការចងក្រងមួយយ៉ាងទូលំទូលាយ (សម្រាប់ភាសាខ្មែរតែប៉ុណ្ណោះ) ។
- មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ក៏បានធ្វើការចងក្រងមួយយ៉ាងទូលំទូលាយផងដែរ អំពីសេចក្តីព្រាងច្បាប់នានា ច្បាប់ជាតិ ច្បាប់ក្នុងតំបន់ ច្បាប់អន្តរជាតិ និងអនុក្រឹត្យ ដែលភាគច្រើនអាចរកបានទាំងភាសាអង់គ្លេស និងខ្មែរ។
- ការិយាល័យ OHCHR-កម្ពុជា ក៏បានបង្កើតប្រព័ន្ធទិន្នន័យច្បាប់ពិស្តារមួយ ដែលបច្ចុប្បន្ននេះមានជាធរមាននៅក្នុងប្រទេសកម្ពុជា ដែលបានបោះពុម្ពផ្សាយក្នុងបរិមាណច្រើនច្បាប់ ព្រមទាំងអាចទាញយកមកបានជាភាសាខ្មែរនៅទីនេះ។
ច្បាប់អន្តរជាតិ
អត្ថបទពេញលេញនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ទន់ (ច្បាប់ដែលមិនជាប់កាតព្វកិច្ចផ្លូវច្បាប់) ព្រមទាំងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិពាក់ព័ន្ធ អាចរកបាននៅលើគេហទំព័ររបស់យើង ដែលនៅស្ថិតត្រង់ផ្នែក ការបោះពុម្ភផ្សាយ និងឯកសារ។ សូមមើលបន្ថែមទៀតទាំងភាសាអង់គ្លេស និងខ្មែរ ក្រោម
ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និង
សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
ការវិភាគលើសេចក្តីព្រាងច្បាប់
ជាផ្នែកមួយនៃអាណត្តិរបស់ខ្លួន ដើម្បីជួយប្រទេសកម្ពុជាក្នុងការធ្វើសេចក្តីព្រាងច្បាប់ និងការអនុវត្តច្បាប់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ការិយាល័យ-OHCHR ពិនិត្យនូវសេចក្តីព្រាងច្បាប់ ឬគោលនយោបាយនានាដែលមានផលប៉ះពាល់ចំពោះសិទិ្ធមនុស្ស ដើម្បីផ្តល់នូវមតិយោបល់ ក្នុងការជួយលើកកម្ពស់អនុលោមភាពតាមសន្ធិសញ្ញាអន្តរជាតិ ដែលបានផ្តល់សច្ចាប័នដោយប្រទេសកម្ពុជា ។ សូមមើលការវិភាគនាពេលថ្មីៗ នៅត្រង់ផ្នែកនីតិរដ្ឋរបស់យើង
នៅទីនេះ។