​ភ្នំ​ពេញ (២ ​កុម្ភៈ ២០១៦) - ​វគ្គបណ្តុះបណ្តាល​លើក​ទី៣ ​របស់​ក្រុម​កា​រ​ងា​របច្ចេក​ទេស​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី០១ ​ខែ​កុម្ភៈ ​ឆ្នាំ២០១៦ ​ដោយ​មាន​ម​តិស្វាគ​មន៍​ពីតំ​ណាង​ប្រ​ចាំ​ប្រ​ទេស​របស់​អង្គ​កា​រយូណេស្កូ ​លោក​ស្រី Anne Lemaistre ​និងសុន្ទ​រក​ថា​បើក​ដោយ​រដ្ឋ​មន្រ្តីក្រ​សួង​ព័ត៌​មាន ​ឯកឧត្តម ​ខៀវ កាញា​រីទ្ធ។ ​មាន​សិក្ខាកាមប្រមាណ ៥០ ​នាក់ ​ចូល​រួម ​ដែល​មក​ពី​រដ្ឋាភិ​បាល ​និង​សង្គម​ស៊ី​វិល ​ក្នុង​នោះ ៣០% ​ជា​ស្ត្រី។ ​កា​របណ្តុះបណ្តាល​នេះ​គឺស្តីអំ​ពី​ការ​ចូល​រួម​របស់​សាធា​រណ​ជន​ក្នុង​ការ​ធ្វើ​សេ​ច​ក្តីព្រាង​ច្បាប់ស្តី​ពី​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន។ តំ​ណាង​ប្រ​ចាំ​ប្រ​ទេស​របស់​ការិ​យាល័យ OHCHR ​លោក​ស្រី ​វ៉ាន់-​ហ៊ី ​លី ​បាន​ធ្វើ​បទ​បង្ហាញស្តី​ពី​ការ​ធានា​ឲ្យ​មាន​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន ​អ​នុ​លោម​តា​មនិ​យាម​សិទ្ធិ​ម​នុស្ស។ ​លោក​ស្រី​បា​ន​រំលឹក​ឡើង​វិញ​ពី​ហេ​តុ​ផល​ដែល​ថា ​ដំណើរ​ការ​ដែល​មាន​ការ​ចូល​រួម​គឺ​មិន​គ្រាន់​តែ​ជា​កាតព្វ​កិច្ច​នៅ​ក្រោម​ច្បាប់​ជា​តិ ​និង​អន្តរ​ជា​តិ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​សំ​ខាន់​ក្នុង​កា​រ​បង្កើត​ច្បាប់​ល្អៗ ​ដោយ​មាន​ការ​គាំ​ទ្រ​ជា​អ​តិប​រមា​ពី​សា​ធា​រណ​ជន។
​មា​ន​កិច្ច​ពិ​ភាក្សា​ជា​ក្រុមអំ​ពី​ម​តិ​ត្រ​ឡប់​ពី​មុនៗ​ដែល​ទ​ទួល​បាន​ពីថ្នាក់​មូល​ដ្ឋាន​ដែល​បង្កើត​បាន​ជា​អ​នុ​សាសន៍​ជា​ច្រើន​ដែល​នឹង​ពិ​និត្យ​ដោ​យ​ក្រុម​កា​រ​ងា​របច្ចេក​ទេស​ដែល​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​សេ​ច​ក្តីព្រាង​ច្បាប់​នេះ។ ​វគ្គបណ្តុះបណ្តាល​ដែល​បា​នបញ្ចប់​នៅ​ថ្ងៃ​នេះ ​គឺ​ជា​ឱ​កាស​មាន​តម្លៃ​សម្រាប់​សិក្ខា​កាម​ដើម្បី​រៀន​ពី​រ​បៀប​ចូល​រួម​ជា​មួយ​សង្គម​ស៊ី​វិល ​និង​សា​ធា​រណ​ជ​នប្រ​កប​ដោយ​អត្ថ​ន័យ។ ​វគ្គបណ្តុះបណ្តាល​នេះ​បា​ន​ពង្រឹង​បន្ថែ​ម​នូវ​តម្លៃ​នៃ​វ៉េប​សា​យ​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន www.a2i.info.gov.kh ​ដែល​ទើប​បា​នប្រ​កាស​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​ថ្មីៗ​នេះ ​តាម​រ​យៈ​វ៉េប​សាយ​នេះ ​សា​ធា​រណ​ជន​អាចផ្តល់​ធា​តុ​ចូល​របស់​ពួក​គេ​ដោយ​ផ្ទាល់​ចំ​ពោះ​សេ​ច​ក្តីព្រាង​ច្បាប់​នេះ។ ​គំ​និត​នោះ ​និង​គំ​និត​បន្ថែម​ផ្សេង​ទៀត​នា​ថ្ងៃ​នេះ ​សង្ឃឹម​ថា​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​ធ្វើ​សេ​ច​ក្តីព្រាង​នេះ​មាន​ការ​រាប់បញ្ចូល ​និង​មាន​ការ​ចូល​រួម​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​សូម​មើល​រ​បៀប​វា​រៈ​សម្រាប់​វគ្គបណ្តុះបណ្តាល​ជា​ភា​សា​អង់គ្លេស