រូបថត៖ ការិយាល័យ OHCHR-កម្ពុជា/Christine Pickering

​ភ្នំ​ពេញ (២៣ ​ធ្នូ ២០១៦) – ​អបអ​រ​សា​ទរ​ដល់​អ្នក​ឈ្នះ​រង្វាន់​ជ័យ​លា​ភី​ក្នុង​កា​រប្រ​កួតឆ្លើ​យ​សំណួរ​ក្នុង​ឱ​កាសទិ​វា​សិទ្ធិ​ម​នុស្ស​របស់​យើង! ​កា​រប្រកួ​ត​ប្រ​ជែង​នេះ​បាន​ដឹង​ដល់​ម​នុស្ស​ជាង ៣៣៤.០០០ ​នាក់ ​ដែល​ក្នុង​នោះ​មាន​អ្នក​ចូល​រួមស​កម្ម​ភាព​ក្នុង​កា​រប្រកួ​ត​ប្រ​ជែង​នេះ (Like, comment ​និង share) ​ចំ​នួន​ជាង ១៦.០០០ ​នាក់។ ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ​អ្នក​ឈ្នះ​រង្វាន់​ធំ៣​រូប ​ក៏​ដូច​ជា​អ្នក​ឈ្នះ​រង្វាន់១៥​រូប​ក្នុង​ការ​ចាប់​ឆ្នោតផ្សង​សំ​ណាង ​ត្រូវ​បា​ន​ប្រ​គល់​ជូន​រង្វាន់​នៅ​ក្នុង​ពិ​ធី​មួយ​ដែល​បា​ន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ការិ​យាល័យ OHCHR។ តំ​ណាង​របស់​យើង​ប្រ​ចាំ​កម្ពុ​ជា ​អ្នក​ស្រី ​វ៉ាន់-​ហ៊ី ​លី ​បា​ន​ប្រ​គល់​រង្វាន់ ​និង​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​ឈ្នះ​រង្វាន់​ជ័យ​លា​ភី​ទាំង​អស់​ឲ្យ​បន្តស្វែង​យល់​ថែម​ទៀតអំ​ពី​សិទ្ធិ​ម​នុស្ស ​និង​ដើម្បី​ក្លាយ​ជា​ជើង​ឯក​សិទ្ធិ​ម​នុស្ស។ ​ក្រោក​ឈរ​ឡើង ​ដើម្បី​សិទ្ធិ​របស់​នរ​ណាម្នាក់​នៅ​ថ្ងៃ​នេះ!