សៅ និមល និង​ដៃគូ ​អំឡុង​ពេល​ប្រារព្ធ​សប្ដាហ៍​មោទនភាព​នៅ​​ខេត្ត​តាកែវ​ ដែលរៀបចំដោយក្រុមសិទ្ធិមនុស្ស ខេមអាស៊ាន។
Mariken Harbitz/UN Women

​ក្រុង​ភ្នំ​ពេញ (០៣ ​មិថុនា ២០១៦) ​ក្រោយ​ពេល​ដែល​សប្តាហ៍​មោទន​ភាព​បា​ន​បិទបញ្ចប់ ​មាន​ទីភ្នាក់​ងារអ.ស.ប ​ចំនួ​ន​ប្រាំ - ​អង្គ​ការ UNAIDS ​អង្គ​ការ UN Women ​អង្គ​ការ UNICEF ​អង្គ​ការ UNESCO ​និង​ការិ​យាល័យ OHCHR -​បាន​សហ​ចេញ​ផ្សាយ​អត្ថ​បទវិ​ចា​រណក​ថា​រួម​គ្នា​មួយ​របស់អ.ស.ប​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ជា​ភា​សា ​អង់គ្លេស ​និង​ខ្មែរ។ ​អត្ថ​បទវិ​ចា​រណក​ថា​នេះ ​បង្ហាញ​ពី​ភាពជោ​គ​ជ័យ​នៃ​កា​រ​ប្រារព្ធ​ពិ​ធី​នេះ ព្រម​ទាំង​បញ្ហា​ប្រឈ​ម​នានា​ដែល​នៅ​តែ​មាន​នា​ពេល​ខាង​មុខ។ “​សង្គម​មួយ​ដែល​ភាព​ចម្រុះ​ត្រូវ​បាន​គោរព ​និង​ឲ្យ​តម្លៃ ​ហើយ​ម​នុស្សគ្រប់​រូប ​អាច​មាន​សុ​វត្ថិ​ភាព ​និង​មាន​មាន​ភាព​បើក​ចំហ ​ទោះ​ជា​ពួក​គេ​ជា​នរ​ណា​ក៏​ដោយ ​គឺ​ជា​ទស្ស​នៈ​នៃ​មោទន​ភាព” ​អត្ថ​បទវិ​ចា​រណក​ថាបញ្ជាក់​ដូច​នេះ។ “​ការ​សម្រេច​បាន​នូវ​ចក្ខុ​វិស័យ​នេះ​តម្រូវ ​ឲ្យ​មាន​កា​រប្តេជ្ញា​ចិត្ត​ពេញ​មួយ​ឆ្នាំ ​ពី​សំ​ណាក់​យើង​ទាំង​អស់ ​ដោយ​មិន​ត្រូវទុ​ក​នរ​ណាម្នាក់​ចោល​ឡើយ ​ដើម្បី​ជំនះ ស្លាកស្នាមទុយ៌ស ​ការ​រីស​អើង ​និង​ការ​ផាត់​ចេញ ​ទោះ​ជា​នៅ​ទី​កន្លែង​ណា​ក្តី”។ ​សូម​អាន​អត្ថ​បទវិ​ចា​រណក​ថា ​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​និង​ភា​សា​ខ្មែរ។