រូបថត អ.ស.ប/Bernadino Soares

​ទី​ក្រុងហ្ស៊ឺ​ណែវ (១៥ ​កញ្ញា ២០១៦) - ​ដោយបញ្ជាក់​ពី​ទំ​នាក់​ទំនង​គ្នារ​វាង​រ​បៀប​វា​រៈ​ឆ្នាំ២០៣០ ស្តី​ពី ​កា​រ​វិវឌ្ឍប្រ​កប​ដោយ​ចីរ​ភាព ​និង​សេ​ច​ក្តី​ត្រូវ​ការ​ជា​មូល​ដ្ឋាន​របស់​ម​នុស្ស ​អគ្គ​លេខាធិ​ការ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​លោក ​បាន ​គីមូន ​បា​ន​ប្រារព្ធទិ​វា​លិទ្ធិ​ប្រ​ជាធិ​បតេយ្យ​អន្ដរ​ជា​តិ ​ដោយបញ្ជាក់​ថា​ការផ្តល់​ដំ​ណោះ​ស្រាយ​ចំ​ពោះ​បញ្ហា​ប្រឈ​ម​នា​ពេ​លបច្ចុប្បន្ន ​ក៏​តម្រូវ​ផង​ដែរ​ឲ្យឆ្លើយ​តប​ជា​រួម ​និង​ប្រ​ទាក់ក្រឡា​គ្នា។​ “​ប្រ​ជា​ជន​ត្រូវ​ការ​អា​ហារ ​និង​ទី​ជម្រក ​ការ​អប់​រំ ​និង​កិច្ចគាំពា​រ​សុខ​ភាព ​និង​កា​លា​នុ​វត្ត​ភាព​ច្រើន​ថែម​ទៀត​ផ្នែក​សេដ្ឋ​កិច្ច។ ​ពួក​គេ​ចង់​រស់​នៅ​ដោយគ្មាន​ការ​ភ័យ​ខ្លាច។ ​ពួក​គេ​ចង់​មាន​លទ្ធ​ភាព​អាច​ជឿ​ទុក​ចិត្ត​លើ​រដ្ឋាភិ​បាល ​និងស្ថាប័​នពិ​ភព​លោក ស្ថាប័ន​ជា​តិ ​និងស្ថាប័ន​មូល​ដ្ឋាន​របស់​ពួក​គេ។ ​ពួក​គេ​ចង់​ឲ្យ​មាន​ការ​គោរព​យ៉ាង​ពេញ​លេញ​នូវ​សិទ្ធិ​ម​នុស្ស​របស់​ពួក​គេ ​លោក​បាន​មា​នប្រ​សាសន៍​ដូច្នេះ ​ដោយ​បា​នបញ្ជាក់​បន្ថែម​ទៀត​ថា៖ “​ពួក​គេ​កំ​ពុង​ទាម​ទារ​ដោយ​ត្រឹម​ត្រូវ​ឲ្យ​មាន​ម​តិ​យោបល់​កាន់​តែ​ច្រើន​ថែម​ទៀត​នៅ​ក្នុង​សេ​ច​ក្តី​សម្រេច​ចិត្ត​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​ជី​វិត​រស់​នៅ​របស់​ពួក​គេ”។ “​ដោយ​រំលឹក​ឡើង​វិញ​នូវ​គោល​បំណង​មិន​ទុក​អ្នក​ណាម្នាក់​ចោល​នោះ ​លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ​ការ​អ​នុ​វត្ត​នូវ​គោល​ដៅ​អភិ​វឌ្ឍន៍ប្រ​កប​ដោយ​ចីរ​ភាព “​ត្រូវ​តែ​មាន​ការ​គាំ​ទ្រ​ពី​សង្គម​ស៊ី​វិល​មួយ​ដែល​រឹង​មាំ ​និងស​កម្ម ​ដែល​រាប់បញ្ចូល ​អ្នក​ទន់ខ្សោយ ​និង​ជន​បាត់​បង់​ឱ​កាស​ផង​ដែរ។ ​យើង​ត្រូវ​តែ​ការពា​រ​សេ​រី​ភាព​របស់​សង្គម​ស៊ី​វិល​ដើម្បី​ធ្វើប្រ​តិ​បត្តិ​ការ ​និង​ធ្វើ​កា​រ​ងា​រ​សំ​ខាន់​នេះ”៕​សូម​អាន​សាច់​រឿង​ជា​ភា​សា​អង់គ្លេស​នៅ​ទី​នេះ