រូបថត OHCHR/Christine Pickering

​ភ្នំ​ពេញ (១៩ ​តុ​លា ២០១៦) – ​កាល​ពី​ល្ងា​ច​មិញ​នេះ ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្សប្រ​ចាំ​កម្ពុ​ជា ​អ្នក​ស្រី​សាស្ត្រា​ចារ្យ ​រ៉ូ​ណា ស្មីត ​បាន​មា​នប្រ​សាសន៍​ថា “​កម្ពុ​ជា ​ក្នុង​ឆ្នាំ ២០១៦ ​នេះ ​គឺ​ខុស​គ្នា​យ៉ាង​ខ្លាំង​ពីប្រ​ទេស​កម្ពុ​ជា​ក្នុង​ឆ្នាំ ១៩៩១”។ “​ការ​រីក​ចម្រើន ​និង​ការ​អភិវឌ្ឍ​គួរ​ឲ្យ​សា​ទរ​ណាស់ ​ទោះ​ជា​យ៉ាង​ណា ​ក៏​អាច​មានទិដ្ឋ​ភាព​ដែល​មិន​ល្អ​ឥត​ខ្ចោះ​នៃ​ការ​រីក​ចម្រើន ​និង​ការ​អភិវឌ្ឍ​នោះ​ដែរ។ ​ដល់​ពេល​វេ​លា​ដែល​រដ្ឋាភិបាល​ត្រូវ​ឈប់ស្តី​បន្ទោស​បញ្ហា​នានា​ដែ​ល​កើត​មាន​ក្នុង​សតវត្ស​មុន ​សម្រាប់​ស្ថាន​ភាពបច្ចុប្បន្ន​នេះ​ហើយ” ​អ្នក​ស្រី​សាស្ត្រា​ចារ្យ ស្មីត ​បាន​មា​នប្រ​សាសន៍​ដូច្នេះ ​ក្នុង​សេ​ច​ក្តី​ថ្លែង​កា​រណ៍​មួយ​នៅ​សន្និ​សីទ​កា​សែ​តបញ្ចប់​បេ​សក​កម្ម​របស់​អ្នក​ស្រី ​ដែ​លប្រារព្វ​ធ្វើ​ឡើង​នៅ​ការិ​យាល័យ OHCHR ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ។ ​មាន​បញ្ហា​ជា​ច្រើន​ដែល​បាន​លើក​ឡើង​ក្នុង​អំឡុង​ពេល​ចុះ​តាម​មូល​ដ្ឋាន ​និង​កិច្ច​ប្រ​ជុំ​នានា​របស់​អ្នក​ស្រី​រ​យៈ​ពេល ១០ ​ថ្ងៃ ​កន្លង​មក​នេះ ​សេ​ច​ក្តី​ថ្លែង​កា​រណ៍​បា​នបញ្ចូល​នូវ​អ​នុ​សាសន៍​នា​នា​ដល់​រដ្ឋាភិ​បាល​លើ​ក្រុម​ងាយ​រង​គ្រោះ ​សិទ្ធិ​ដីធ្លី ​នី​តិ​រដ្ឋ ​និង​យុត្តិ​ធម៌ ​កំ​ណែ​ទម្រង់​ពន្ធ​នាគារ ​ការ​រៀប​ចំ​បោះឆ្តោត ​និងស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​ទូ​ទៅ​ក្នុង​ប្រ​ទេស។

​អ្ន​ក​រាយ​កា​រណ៍ពិ​សេស​បាន​អះ​អាង​ជា​ថ្មី​នូវ "​កា​រ​សន្យា​របស់​អ្នក​ស្រី [​ចំ​ពោះ​រដ្ឋាភិ​បាល] ​ក្នុង​ការ​ជួយជ្រោមជ្រែង ​តាម​រ​យៈ​ការផ្តល់​ម​តិ​យោបល់ ​ការឃ្លាំ​មើល ​និង​ការ​រាយ​កា​រណ៍​ពីស្ថាន​ភាព​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា"។ ​សូម​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​ទាំង​ស្រុង​របស់​អ្នក​ស្រី​ជា​ភា​សា​អង់គ្លេស ​និង​ជា​ភា​សា​ខ្មែរ