​ភ្នំ​ពេញ (១៥ ​មិថុ​នា ២០១៦) ធុ​រ​កិច្ច​នា​នា​ប៉ះ​ពាល់​សិទ្ធិ​ម​នុស្ស ​ទោះ​ជាធុ​រ​កិច្ច​ទាំង​នោះ​ធ្វើប្រ​តិ​បត្តិ​ការ ​នៅ​ទី​ណា ​កន្លែង​ណា ​និង​ដោយ​រ​បៀប​ណា​ក៏​ដោយ។ ​ក្នុង​ឆ្នាំ២០១១ ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ ​បាន​ចេញ​នូវ​សំណុំ​គោល​កា​រណ៍​ដែ​ល​កំណត់​ថា​អ្នក​ណា​ជា​អ្នក​ទ​ទួល​ខុស​ត្រូវ​ដោះ​ស្រាយ​ផល​ប៉ះ​ពាល់​ទាំង​នេះ។ ​ដូច្នេះ ​តើ​គោល​កា​រណ៍​ទាំង​នេះ​និ​យាយអំ​ពី​អ្វី? ​ហើយ ​ហេ​តុ​អ្វី​បាន​ជា​គោល​កា​រណ៍​ទាំង​នេះ​សំ​ខាន់? ​សូម​មើល​វីដេ​អូខ្លី ​ដែល​បាន​បង្កើត​ឡើង​ដោយ​អ្នក​ប្រឹក្សា​សិទ្ធិ​ម​នុស្ស ​លោក ​ម៉ៃ ​ប៉ាប (Mike Baab) ​សម្រាប់​សេ​ច​ក្តី​ណែ​នាំអំ​ពី​គោល​កា​រណ៍​ណែ​នាំ​របស់អ.ស.បស្តី​ពីធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស។ ​វីដេ​អូ​ដើម​ជា​ភា​សា​អង់គ្លេស ​ហើយ​វីដេ​អូ​នេះ​អាច​រក​បាន​ជា​ភា​សា​ខ្មែរ​ហើយ​ឥ​ឡូវ​នេះ ​ដែល​បាន​ធ្វើ​ដោយ ​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ប្រ​ចាំ​កម្ពុ​ជា។