ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានផលិតវីដេអូខ្លីមួយស្តីពីការជួបប្រជុំដោយសន្តិវិធី។ ខ្លឹមសាររបស់វីដេអូខ្លីនេះ គឺផ្អែកទៅលើច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងសៀវភៅណែនាំការអនុវត្ត ដែលបានអនុម័តក្នុងឆ្នាំ ២០០៩ (ទាញយកច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ជាភាសាអង់គ្លេស | និងភាសាខ្មែរ និងទាញយក សៀវភៅណែនាំការអនុវត្តនូវច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធីនេះ)។ វីដេអូនេះមានប្រយោជន៍សម្រាប់ក្រុមបុគ្គល ដូចជា (សហគមន៍ សមាគម សហជីព ។ល។) ដើម្បីយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ពួកគេ មុនរៀបចំការជួបប្រជុំដោយសន្តិវិធីណាមួយ។ វីដេអូខ្លីនេះពន្យល់អំពីនិយមន័យការធ្វើបាតុកម្មដោយសន្តិវិធី និងសកម្មភាពណាខ្លះដែលអនុញ្ញាត និងមិនអនុញ្ញាតដោយច្បាប់នេះ។ វីដេអូរនេះក៏រៀបរាប់ផងដែរនូវកាតព្វកិច្ច សិទ្ធិទាំងឡាយ ព្រមទាំងជំហ៊ានយ៉ាងច្បាស់លាស់ដែលអ្នករៀបចំការជួបប្រជុំ បាតុកម្មនៅមួយកន្លែង ឬបាតុកម្មដើរដង្ហែរក្បួនដោយសន្តិវិធី ត្រូវអនុវត្តតាម។
វីដេអូខ្លីនេះក៏មានប្រយោជន៍យ៉ាងខ្លាំងផងដែរ ដល់អាជ្ញាធរក្រុង និងខេត្ត ដើម្បីយល់ពីកាតព្វកិច្ចរបស់ពួកគេ និងសកម្មភាពណាខ្លះដែលអាជ្ញាធរក្រុង និងខេត្តទាំងនោះត្រូវធ្វើ និងក្នុងរយៈពេលណា (ទាញយកព័ត៌មានស្តីពីនីតិវិធីជូនដំណឹងដល់អាជ្ញាធរអំពីការធ្វើបាតុកម្មដោយសន្តិវិធីដែលនឹងត្រូវធ្វើឡើង ជាភាសាអង់គ្លេស | ភាសាខ្មែរ)។
យើងសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់បុគ្គល អាជ្ញាធររដ្ឋ និងអង្គការសង្គមស៊ីវិល ឲ្យជួយផ្សព្វផ្សាយវីដេអូនេះឲ្យបានទូលំទូលាយ ដើម្បីធានាថាការជួបជុំដោយសន្តិវិធី អាចធ្វើទៅបានយ៉ាងទូលំទូលាយ និងដោយសន្តិវិធី នៅគ្រប់ទីកន្លែងក្នុងព្រះរាជាណាចក្រកម្ពុជា។
ការិយាល័យ OHCHR បានបង្កើតវីដេអូនេះឡើង ដើម្បីគាំទ្រដល់រដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ពិនិត្យ ជាសកលតាមកាលកំណត់ ទាក់ទងនឹងការលើកស្ទួយ និងគោរពសិទ្ធិសេរីភាពក្នុងការជួបប្រជុំដូចដែលមានចែងស្របតាមច្បាប់ និងបទដ្ឋានអន្តរជាតិ (ទាញយកគោលការណ៍ទាំង ១០ របស់អង្គការសហប្រជាជាតិក្នុងការគ្រប់គ្រងដ៏ត្រឹមត្រូវនៃការជួបប្រជុំ ជាភាសាអង់គ្លេស | ភាសាខ្មែរ និងបញ្ជីបញ្ជីណែនាំអនុវត្តន៍គោលការការណ៍ទាំង ១០ ចំណុច ជាភាសាអង់គ្លេស និង ភាសាខ្មែរ)។ អនុសាសន៍ទាំងនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជា។ ជាពិសេសអនុសាសន៍លេខ ១១៨.១១១ ផ្តល់អនុសាសន៍ដល់កម្ពុជា “ទាំងក្នុងច្បាប់ ទាំងក្នុងការអនុវត្តជាក់ស្តែង ធានាគោរពដោយពេញលេញនូវសេរីភាពនៃការជួបជុំដោយសន្តិវិធី និងមានសមាគម ស្របតាមច្បាប់អន្តជាតិ”។ (ទាញយកអនុសាសន៍ពិនិត្យជាសកលតាមកាលកំណត់ ជាភាសាអង់គ្លេស និង ភាសាខ្មែរ)។