​ភ្នំ​ពេញ (២៨ ​ម​ក​រា ២០១៦)៖ ​ជា​មួយ​លោក​ស្រី Anna Maj Hultgård ​ឯក​អគ្គ​រដ្ឋ​ទូតស៊ុយ​អែត ​ដែល​ជា​ម្ចាស់​ជំនួយ​ដ៏​ធំ​បំ​ផុត​ដល់​ក្រុម​កា​រ​ងា​របច្ចេក​ទេស ​លើ​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន (TWG/A2I) ក្រ​សួង​ព័ត៌​មាន ​និង​ប្រ​ធាន TWG/A2I ​ឯកឧត្តម ​ខៀវ កាញា​រីទ្ធ ​និងតំ​ណាងប្រ​ចាំប្រ​ទេស​នៃ​អង្គ​កា​រយូណេស្កូ ​និង​ជា​សហ​ប្រ​ធាន TWG/A2I ​លោក​ស្រី Anne Lemaistre ​បា​នប្រ​កាស​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​គេហ​ទំ​ព័រ​ថ្មី​មួយ ​លើ​សេ​ច​ក្តីព្រាង​ច្បាប់ស្តី​ពី​សិទ្ធិ​ទ​ទួល​បា​ន​ព័ត៌​មាន ​ដែ​ល​កំ​ពុង​ដំណើរ​ការ​រៀប​ចំ​បង្កើត​ដោយ ​ក្រុម​កា​រ​ងា​របច្ចេក​ទេស។ ​គេហ​ទំ​ព័រ​ថ្មី​នេះ​មាន​គោល​បំណង​ធ្វើ​ឲ្យ​ដំណើរ​កា​រ​តាក់​តែង​សេ​ច​ក្តីព្រាង​ច្បាប់​នេះ ​មាន​ការ​ចូល​រួម ​និង​ការ​រួមបញ្ចូល​ច្រើន​ឡើង​ថែម​ទៀត។ ​អ្នក​ណា​ក៏​អាច​ចូល​ឆែ​ក​មើ​សេ​ច​ក្តីព្រាង​ប្រ​ការ​ថ្មី​នា​នា​ដែ​ល​កំ​ពុងពិ​ចារ​ណា ​និង​ដាក់​ស្នើ​សុំ​កែ​ប្រែ​បាន​ដែរ។ ​គេហ​ទំ​ព័រ​ថ្មី​នេះ ​អាច​មើល​ឃើញ​នៅ​ទី​នេះ៖ www.a2i.info.gov.kh.