ភ្នំពេញ (២៨ មករា ២០១៦)៖ ជាមួយលោកស្រី Anna Maj Hultgård ឯកអគ្គរដ្ឋទូតស៊ុយអែត ដែលជាម្ចាស់ជំនួយដ៏ធំបំផុតដល់ក្រុមការងារបច្ចេកទេស លើសិទ្ធិទទួលបានព័ត៌មាន (TWG/A2I) ក្រសួងព័ត៌មាន និងប្រធាន TWG/A2I ឯកឧត្តម ខៀវ កាញារីទ្ធ និងតំណាងប្រចាំប្រទេសនៃអង្គការយូណេស្កូ និងជាសហប្រធាន TWG/A2I លោកស្រី Anne Lemaistre បានប្រកាសបើកដំណើរការជាផ្លូវការនូវគេហទំព័រថ្មីមួយ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដែលកំពុងដំណើរការរៀបចំបង្កើតដោយ ក្រុមការងារបច្ចេកទេស។ គេហទំព័រថ្មីនេះមានគោលបំណងធ្វើឲ្យដំណើរការតាក់តែងសេចក្តីព្រាងច្បាប់នេះ មានការចូលរួម និងការរួមបញ្ចូលច្រើនឡើងថែមទៀត។ អ្នកណាក៏អាចចូលឆែកមើសេចក្តីព្រាងប្រការថ្មីនានាដែលកំពុងពិចារណា និងដាក់ស្នើសុំកែប្រែបានដែរ។ គេហទំព័រថ្មីនេះ អាចមើលឃើញនៅទីនេះ៖ www.a2i.info.gov.kh.