​ភ្នំ​ពេញ (០៦ ​ឧ​សភា ​ឆ្នាំ២០១៦) - ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ ​ការិ​យាល័យ OHCHR ​បាន​ចាប់ផ្តើម​ធ្វើស​ហប្រតិ​បត្តិ​ការ​ជា​មួយ​ ក្រ​សួង​អភិ​វឌ្ឍន៍​ជន​បទ ​និង​អាជ្ញាធ​រថ្នាក់​ក្រោម​ជាតិ ​នៅ​ខេត្ត​កោះ​កុង ​សម្រាប់ “​ការ​ចុះ​បញ្ជី​អត្ត​សញ្ញាណ​របស់ ​ជន​ជាតិ​ដើម​ភាគ​តិច” ​នៃ​សហគ​មន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួ​ន​ប្រាំ​បី ​នៅតំ​បន់​អា​រ៉ែង ​ដែល​ជាដំ​ណាក់​កាល​ទី​មួយ​នៃ​ដំ​ណាក់​កាល​ទាំង​បី ​ក្នុង​ដំណើរ​ការ​ចុះ​បញ្ជី​ដី​កម្ម​សិទ្ធិ​សមូហ​ភាព ​ជន​ជាតិ​ដើម​ភាគ​តិច។ ​តាម​រ​យៈ​បេ​សក​កម្ម​រួម​គ្នា​មួយ​ចំ​នួន​ទៅ​កាន់តំ​បន់​នោះ ​ការិ​យាល័យ OHCHR ​បា​ន​កំ​ពុង​ជួ​យក្រ​សួង​និង​អាជ្ញាធ​រថ្នាក់​ក្រោម​ជាតិ ​ក្នុង​ការ​បង្កើត​នីតិ​វិ​ធី​សម្រាប់​ការ​ចុះ​បញ្ជី ​អត្ត​សញ្ញាណ ​ជន​ជាតិ​ដើម​ភាគ​តិចព្រម​ទាំង​ការ ​សម្រប​សម្រួល ​បង្កើត​នូវ​ជំនឿ​ទុក​ចិត្តរ​វាង​ជន​ជាតិ​ដើម​ភាគ​តិច ​និង​អាជ្ញាធរ ​និង​ការ​គាំ​ទ្រ​ធ្វើ​ឲ្យ​ជន​ជាតិ​ដើម​ភាគ​តិច ​កាន់​តែ​បាន​យល់​ដឹង​ថែម​ទៀត អំ​ពី​សិទ្ធិ​របស់​ពួក​គាត់។ ​ក្នុង​អំឡុង​ពេល​នៃ​បេ​សក​កម្ម​ចុង​ក្រោយ ​របស់​ការិ​យាល័យ​នេះ ​ចាប់​ពី​ថ្ងៃ​ទី២ ​ដល់​ថ្ងៃ​ទី៦ ​ខែ​ឧ​សភា​ឆ្នាំ២០១៦ ​ភូមិ​ទាំង ៨ ​បាន​បោះ​ឆ្នោតជ្រើស​តាំងតំ​ណាង​គ​ណៈ​កម្មាធិ​ការ ​សហគ​មន៍​របស់​ខ្លួន។ ​គេ​រំ​ពឹង​ថា​ភូមិ​ទាំង​ប្រាំ​បី​នេះ ​នឹង​ទ​ទួល​បាន ​ការ​ចុះ​បញ្ជី​អត្ត​សញ្ញាណ​ជន​ជា​តិ​ដើម​ភាគ​តិច ​របស់​ខ្លួន​ជា​មួ​យក្រ​សួង ​អភិ​វឌ្ឍន៍​ជន​បទ​នៅ​ចុង​ឆ្នាំ​នេះ។ ​ការ​ទ​ទួល​ស្គាល់​នេះ​នឹងផ្តល់​លទ្ធ​ភាព​ឱ្យ​ពួក​គាត់ ​ដើម្បី​បន្ត​ដំណើរ​ការ​ឈាន​ទៅ​ទ​ទួល​បាន ​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​សមូហ​ភាព ​របស់​ពួក​គាត់ ​និង​ធា​នា​ឲ្យ​កាន់​តែ​មាន​សុ​វត្ថិ​ភាព ​នូវ​សិទ្ធិ ​និង​វប្ប​ធម៌​របស់​ពួក​គាត់​ថែម​ទៀត។