​ភ្នំ​ពេញ (២៣ ​ឧ​សភា ​ឆ្នាំ២០១៦) - ​តាម​រ​យៈបច្ចេក​វិទ្យាឆ្លើយ​តប​ជា​សំឡេង (IVR) ​អ្នកស្តាប់​ដែល​មានស្មាតហ្វូន​អាចជ្រើ​ស​រើ​ស​ព័ត៌​មាន​ដែល​គេ​ចង់​ចូល​ដំណើរ​ការ។ ​ការិ​យាល័យ OHCHR ប្រ​ចាំ​កម្ពុ​ជា ​កំ​ពុង​ប្រើ​ប្រាស់បច្ចេក​វិទ្យា​នេះ ​ដើម្បីផ្សព្វ​ផ្សាយ​ព័ត៌​មាន អំ​ពី​សិទ្ធិ​នានា ​របស់ប្រ​ជា​ពល​រដ្ឋ ​នៅ​ពេល​ឃាត់​ខ្លួន។ ​ក្នុង​ខែ​នេះ ​ការិ​យាល័យ OHCHR ​ប្រ​ចាំ​កម្ពុ​ជា ​បាន​បើក​ដំណើរ​កា​រ​កម្ម​វិ​ធី ឆ្លើយ​តប​ជា​សំឡេង​ថ្មី​មួយ​តាម​ប្រ​ព័ន្ធប្រ​តិ​បត្តិ​ការ Android ​ដោយ​ផ្អែក​លើ​កា​រ​បោះ​ពុម្ព​ផ្សាយ ​មួយ​ក្នុង​ចំណោម ​កា​រ​បោះ​ពុម្ពផ្សា​យ​សំ​ខាន់ៗ​របស់​ខ្លួន - ​គឺ​ប័ណ្ណផ្សព្វ​ផ្សាយអំ​ពី​សិទ្ធិ​ពេល​ឃាត់​ខ្លួន ​ដែល​គេ​ហៅ​ថា “​សិទ្ធិ​របស់​អ្ន​កប្រ​សិន​បើ​មន្ត្រីនគ​រ​បា​ល​យុត្តិ​ធម៌​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន​អ្នក”។ ​ដោយ​បាន​បង្កើត​រួម​គ្នា​ជា​មួយ ក្រ​សួង​ម​ហា​ផ្ទៃ ​និងក្រ​សួង​យុត្តិ​ធម៌​ក្នុង​ឆ្នាំ២០១២ ​ប័ណ្ណផ្សព្វ​ផ្សាយអំ​ពី​សិទ្ធិ​ពេល​ឃាត់​ខ្លួន​នេះ ​មាន​គោល​បំណង ​លើក​កម្ពស់ ​កា​រ​យល់​ដឹង​ជា​សា​ធា​រ​ណៈ អំ​ពី​សិទ្ធិ​ជា​មូល​ដ្ឋាន ​របស់​ជនគ្រប់​រូប​ដែល ​ត្រូវ​បាន​មន្ត្រីនគ​រ​បាល​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន ​ដោយ​យោង​តាម​ច្បាប់​កម្ពុ​ជា ​ដើម្បី​ការ​ពារ​ពួក​គេ​ពី​កា​រ​ប្រព្រឹត្តិ ​មិន​ត្រឹម​ត្រូវ។ ​សូម​ស្ដាប់ ​និង​រៀនអំ​ពី​សិទ្ធិ​ម​នុស្ស​ជា​មូល​ដ្ឋាន​ទាំង​នេះ។ ​សូម​ទាញ​យក​កម្ម​វិ​ធី​នេះ ​ហើយ​លោក-​អ្នក ​អាច​ចាក់ស្តាប់​វា​បាន​នៅគ្រប់​ពេល​វេ​លា គ្រប់​ទី​កន្លែង ​សូម្បី​តែ​នៅ​ពេល​ដែល​លោក ​អ្នក​មិន​មាន​សេ​វា ​ប្រ​ព័ន្ធ​អ៊ិន​ធឺ​ណែត ​ក៏​អាចស្តាប់​បាន​ដែរ! ​សូមតភ្ជាប់​ដើម្បី​ដំ​ឡើង​កម្ម​វិ​ធី​ ត្រង់​នេះ