​ភ្នំ​ពេញ (១១ ​ឧ​សភា ​ឆ្នាំ២០១៦) - ​ការិ​យាល័យ OHCHR ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​ពិ​ធី​ប្រារព្ធ​ ទិ​វា​អន្តរ​ជា​តិ ​ស្តី​ពី ​គ្រួ​សារ ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​ ​ដែល​រៀប​ចំ​ឡើង​ដោ​យក្រ​សួង​សង្គ​ម​កិច្ច ​អតីត​យុទ្ធ​ជន ​និងយុវ​នី​តិ​សម្ប​ទា ​នៅ​សា​លា​ខេត្ត​ត្បូងឃ្មុំ។ ​ជា​មួយ​នឹង​អ្នក​ចូល​រួម​ចំ​នួន៤០០​នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ពិ​ធី​នេះ ​មាន​ឯកឧត្តម ​វង​ ​សូត ​រដ្ឋ​មន្ត្រីក្រ​សួង​សង្គ​ម​កិច្ច ​អតីត​យុទ្ធ​ជន ​និងយុវ​នី​តិ​សម្ប​ទា ​ឯកឧត្តម ប្រាជ្ញ ច័ន្ទ​ ​អភិ​បាល​ខេត្តត្បួងឃ្មុំ ​អាជ្ញាធ​រថ្នាក់​ក្រោម​ជា​តិ តំ​ណាង​អង្គ​ការ​មិន​មែន​រដ្ឋាភិ​បាល ​និងតំ​ណាង​គ្រួ​សារ ​ការិ​យាល័យ OHCHR ​បាន​អបអ​រ​សា​ទរទិ​វា​គ្រួ​សារ ​នៅ​កម្ពុ​ជា​ឆ្នាំ២០១៦​នេះ ​ក្រោម​ប្រ​ធាន​បទ “​មាន​សម​ភាព ​និង​សម​ធម៌​យេនឌ័រ ​នាំ​ឲ្យ​គ្រួ​សារ​មាន​សុភ​មង្គល ​សង្គ​ម​រីក​ចម្រើន”។