​ភ្នំ​ពេញ (១១ ​កក្ក​ដា ២០១៦)៖ ​ការិ​យាល័យឧត្តម​ស្នង​ការ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (OHCHR) ​ប្រ​ចាំ​កម្ពុ​ជា​មាន​ទុក្ខ​ក្រៀ​ម​ក្រំ ​និង​រន្ធត់​ចំ​ពោះ​ការ​សម្លាប់​អ្នក​ធ្វើ​អត្ថាធិប្បាយ​បញ្ហា​ន​យោ​បាយ​របស់​កម្ពុ​ជា ​គឺ ​លោក​បណ្ឌិត ​កែម ឡី ​កាល​ពី​ម្សិល​មិញ​នេះ។ ​យើង​ខ្ញុំ​សូម​ចូលរួ​ម​នូវស​មាន​ទុក្ខ​ដោ​យ​ស្មោះ​អស់​ពី​ចិត្ដ​ដល់​ក្រុម​គ្រួ​សារ ​និង​មិត្តភក្តិ​របស់​លោក។

​លោក​បណ្ឌិត ​កែម ឡី ​គឺ​ជា​តួ​អង្គ​លេច​ធ្លោ​មួយ​រូប ​ក្នុង​ឆាក​សង្គម ​និង​ន​យោ​បាយ​របស់​ប្រ​ទេស​កម្ពុ​ជា ​ដែល ​ការ​ចូល​រួម ​គំ​និត​ទស្ស​នៈ ​និង​កា​រវិ​ភាគ​ឈរ​លើ​គោល​កា​រណ៍ឯ​ក​រាជ្យ​របស់​លោក ​ត្រូវ​បាន​ម​នុស្ស​ជា​ច្រើន​យក​តាម​ស្ទើរ​តែ​ទាំង​អស់។

​ការិ​យាល័យ OHCHR ​សូ​ម​កត់​សម្គាល់​នូវ​ការ​អំពាវ​នាវ​របស់​រាជ​រដ្ឋាភិ​បាល​ឲ្យ​មាន​កា​រ​ស៊ើប​អង្កេត​ដ៏​ហ្មត់​ចត់ ​ទៅ​លើ​បទឧ​ក្រិដ្ឋ​នេះ ​ហើយ​មាន​សំណួរ​ជា​ច្រើន​ដែល​កា​រ​ស៊ើប​អង្កេត​នេះ​នឹង​មាន​ការឆ្លើយ​តប។ ​វា​ជា​កា​រ​សំ​ខាន់​បំ​ផុត​ដែល​អ្នក​ទ​ទួល​ខុស​ត្រូវ​ត្រូវ​នាំ​យក​មក​កាត់​ទោស ​ហើយ​មិន​ត្រូវ​មាន​ជន​ល្មើស​ណាម្នាក់​រួច​ខ្លួន​នោះ​ឡើយ។

​ការិ​យាល័យ OHCHR ​សូម​អំពាវ​នាវ​ឲ្យ​មាន​វិ​ធាន​ការ​ការពា​រប្រ​កប​ដោយប្រ​សិទ្ធ​ភាព​ដល់​តួ​អង្គ ​និង​អ្នក​ធ្វើ​អត្ថាធិប្បាយ​ពី​បញ្ហា​ន​យោ​បាយ​និង​សង្គម​ដែល​លេចធ្លោ​នា​នា​ផ្សេង​ទៀត ​ដើម្បី​ការពា​រ​កុំ​ឲ្យ​កើត​មាន​នូវ​បទ​ល្មើស​សោ​ក​នាដ​កម្ម​ដូច​នេះ​ទៀត។