រូបថត ការិយាល័យ OHCHR/ឃុត ណារី

​ភ្នំ​ពេញ (៣១ ​សី​ហា ២០១៦) ​ថ្ងៃ​នេះ ​ការិ​យាល័យ OHCHR ​និង​ការិ​យាល័យ​ព្រះ​រាជ​អាជ្ញា ​បាន​ធ្វើ​សេ​ច​ក្តី​សង្ខេប​ដល់​មន្រ្តី​អ​នុ​វត្ត​ច្បាប់ (​មាន​នរគ​បាល ​កង​រាជ​អាវុធ​ហត្ថ ​និង​ព្រះ​រាជ​អាជ្ញា​រង) ស្តី​ពី​សិទ្ធិ​នៅ​ពេល​ឃាត់​ខ្លួន ​និង​កា​រ​បង្កា​កុំ​ឲ្យ​មាន​ការ​ធ្វើ​ទារុណ​កម្ម ​និង​កា​រ​ប្រព្រឹត្តិ​មិន​សមស្រប ​នៅ​ប៉ុស្តិ៍​នរគ​បាល​ស្រុក។ ​សេ​ច​ក្តី​សង្ខេបស្តី​ពី​សិទ្ធិ​នៅ​ពេល​ឃាត់​ខ្លួន ​និង​កា​រ​បង្កា​កុំ​ឲ្យ​មាន​ការ​ធ្វើ​ទារុណ​កម្ម ​និង​កា​រ​ប្រព្រឹត្តិ​មិន​សមស្រប ​ធ្វើ​ឡើង​នៅ​ស្រុកស្វាយ​អន្ទរ ​ក្នុង​ខេត្ត​ព្រៃ​វែង ​ដោយ​មាន​សិក្ខា​កាម ៤៦ ​នាក់ ​ចូល​រួម។ ​កិច្ចស​ហប្រ​តិ​បត្តិ​ការ​នេះ​មាន​បំណង​ពង្រឹង​សមត្ថ​ភាព​របស់​មន្ត្រី​ទាំង​នេះ​ក្នុង​ការ​គោរព ​និង​ពង្រឹង​ច្បាប់ ​រាប់​ទាំង​ច្បាប់​សិទ្ធិ​ម​នុស្ស​ផង​ដែរ។