​ភ្នំ​ពេញ (០៣ ​ខែ​មីនា ២០១៧) - ​ការិ​យាល័​យ​សិទ្ធិ​ម​នុស្ស​អង្គ​កា​រស​ហប្រ​ជា​ជា​តិ (OHCHR) ​សូម​អញ្ជើញ​លោក​អ្នក​ចូល​រួម​ក្នុងសន្និសិទ​សា​ធា​រ​ណៈ​មួ​យស្តី​ពី “សិទិ្ធ​ម​នុស្ស​នៅ​កម្ពុ​ជា នា​ពេ​លបច្ចុប្បន្ន” ​នៅ​ថ្ងៃ​ទី១០ ​ខែ​មីនា ​ឆ្នាំ២០១៧ ​ដែល​រៀប​ចំ​ដោយ ​ការិ​យាល័យ OHCHR ​ដោយ​មា​ន​កិច្ច​សហ​ការ​ជា​មួយ​គ​ណៈ​កម្មាធិ​កា​រ​សិទ្ធិ​ម​នុស្ស​កម្ពុ​ជា ​ដោយ​មាន​ជំនួយ​គាំ​ទ្រ​ពីស្ថាន​ទូតកា​ណា​ដា ប្រ​ចាំ​ទី​ក្រុង​បាង​កក។ ​ប្រ​ធាន​បទ​មាន៖ ស្ថាប័​នប្រ​ជាធិ​បតេយ្យ​របស់ប្រ​ទេស​កម្ពុ​ជា ​យុត្តិ​ធម៌​សម្រាប់​ជនគ្រប់​រូប ​សិទ្ធិ​ទ​ទួល​ព័ត៌​មាន ​កា​រប្រ​យុទ្ធ​ប្រ​ឆាំង​នឹងវិ​សម​ភាព ​និងទំ​នាក់​ទំនង​កា​រ​ងារ ​ដែល​នឹង​ត្រូវ​បង្ហាញ​ដោយ ​អ្នក​ជំនាញ​នានា ​អញ្ជើញ​មក​ពី​រដ្ឋាភិ​បាល ​សង្គម​ស៊ី​វិល ​និងភ្នាក់​ងារ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ។ សន្និសិទ​នេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅសណ្ឋាគា​រ​សាន់​វ៉េ ​ចាប់​ពី​ម៉ោង ៨:០០ ​ព្រឹក ​ដល់ ១៧:១៥ ​ល្ងាច ​ដោយ​ការ​ចុះ​ឈ្មោះ​ចាប់ផ្តើម​ពី​ម៉ោង ៧:៣០។ ​ការ​ចូល​រួម​មិន​មាន​អស់​ប្រាក់​កាក់​អ្វី​ឡើយ ​ហើយ​យើង​មានផ្តល់​ជូន​អា​ហារ​ពេល​ថ្ងៃ។ ​ដោយ​សារ​តែសន្និសិទ​នេះ​បើក​ចំហ​សម្រាប់​អ្ន​កល​ចាប់​អា​រម្មណ៍​ទាំង​អស់ ​ដូច្នេះ ​ការ​ចូល​រួម​ត្រូវ​ចុះ​ឈ្មោះ​ជា​មុន ​ព្រោះ​កន្លែង​មា​ន​កំណត់។ ​សូម​ចុះ​ឈ្មោះ​ជា​មុន​តាម​រ​យៈ​អ៊ី​មែល៖ cambodia@ohchr.org ​ដោយ​ត្រូវបំ​ពេញ ​ឈ្មោះ​ពេញ​របស់​អ្នក ​អង្គ​ការ (ប្រ​សិន​មាន) ​និង​ព័ត៌​មាន​លម្អិត​សម្រាប់​ទំ​នាក់​ទំនង។ ​សូមបញ្ជាក់​ថា ​ការ​ចុះ​ឈ្មោះ​នឹង​ទ​ទួល​យក​អា​ស្រ័យ​ទៅ​តាម​ទំ​ហំ​នៃ​បន្ទប់​ធ្វើសន្និសិទ ​ហើយ​លោក​អ្នក​ដែល​អញ្ជើម​ចូល​រួម​ដោយ​មិន​បាន​ចុះ​ឈ្មោះ​នៅ​ថ្ងៃ​ធ្វើសន្និសិទ​នឹង​មិន​មា​ន​កន្លែង​ឡើយ។ ​លោក​អ្នក​អាច​មើល​កម្ម​វិ​ធីបណ្តោះ​អាសន្ន​បាន​នៅ​ទី​នេះ ​ដែល​នឹង​ត្រូវ​ធ្វើបច្ចុប្បន្ន​ភាព​ជា​បន្ត​បន្ទាប់​តាម​អនឡាញ​តាម​ការ​ចាំ​បាច់​ដោយ​មិន​តម្រូវ​ជូន​ដំ​ណឹង​ជា​មុន​នោះ​ទេ។ ប្រ​សិន​បើ​លោក​អ្នក​ទន្ទឹង​រង់​ចាំ​ឱ​កា​សបញ្ចេ​ញមិ​តិ​យោបល់​របស់​អ្នក ​សួរ​ជា​សំណួរ ឬ​រៀន​សូ​ត្រអំ​ពី​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា​នា​ពេ​លបច្ចុប្បន្ន​នេះ សន្និ​សិទ្ធិ​នេះ​គឺ​សម្រាប់​លោក​អ្នក។ ​យើង​សង្ឃឹម​ថា​នឹង​ជួប​លោក​អ្នក​នៅសន្និសិទ​នេះ!