​ភ្នំ​ពេញ (២៨ ​ម​ក​រា ២០១៦)៖ ​គ​ណៈ​កម្មាធិ​ការ​ជា​តិ​រៀបចំ​កា​រ​បោះ​ឆ្នោត (NEC) ​បាន​ជួប​ប្រ​ជុំ​ជា​មួយ​មន្រ្តី​គ​ណៈ​កម្ម​ការ​ខេត្ត​រៀបចំ​បោះ​ឆ្នោត (PEC) ​របស់​ខ្លួន តំ​ណាង​អង្គ​ការNGOs ​និង​អ្នក​ជំនាញ​ការ​អន្តរ​ជា​តិ ​ដើម្បី​ពិ​ភាក្សាអំ​ពី​សេ​ចក្ដីព្រាង​បទបញ្ជា ​និង​នី​តិ​វិ​ធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ​មាន​អ្នក​ចូល​រួម​ជិត ២០០ ​នាក់ ​ក្នុង​កិច្ច​ប្រ​ជុំពិ​គ្រោះ​យោបល់​នេះ។ ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សា​កល្បង​នា​ពេល​ថ្មីៗ​នេះ ​តាម​ប្រ​ព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ជីវ​មា​ត្រ​ថ្មី ​ដែល​បាន​បង្កើត​ឡើង ​ក្រោម​ការឧ​បត្ថម្ភ​គាំ​ទ្រ​ផ្នែ​កប​ចេ្ចក​ទេស ​និង​ហិរញ្ញ​វត្ថុ​ពី​សហ​ភាព​អឺ​រ៉ុប ​និង​ជ​ប៉ុន ​ត្រូវ​បាន​ពិ​និត្យ​ឡើង​វិញ​ដោយ​មាន​អ​នុ​សាសន៍​ត្រ​ឡប់​ផ្ទាល់​ពី​មន្រ្តី​គ​ណៈ​កម្ម​ការ​ខេត្ត​រៀបចំ​បោះ​ឆ្នោត(PEC)។ ​សេ​ច​ក្តី​សង្កេត ​និង​អ​នុ​សាសន៍​ជា​ច្រើន ​បាន​ធ្វើ​ឡើង​ទាក់​ទង​នឹង​ប្រ​ព័ន្ធ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី។ គ.ជ.ប ​បាន​ទ​ទួល​យក​អ​នុ​សាសន៍​មួយ​ចំ​នួន​រួច​ហើយ ​អ​នុ​សាសន៍​មួយ​ចំ​នួន​ទៀត​នឹង​ត្រូវ​លើក​មក​ពិ​ភាក្សា​ផ្ទៃ​ក្នុង​នៅ​ក្នុង គ.ជ.ប ​ហើយ​អ​នុ​សាសន៍​ទាំង​ឡាយ​ណា ​ដែល​ពាក់​ព័ន្ធ​នឹងស្ថាប័ន​ដ​ទៃ​ផ្សេង​ទៀត ​នឹង​ត្រូវ​លើក​មក​ពិ​ភាក្សា​ជា​បន្ត​បន្ទាប់​ជា​មួ​យស្ថាប័ន​ទាំង​នោះ។ ​លទ្ធ​ផល​នៃ​កិច្ច​ប្រ​ជុំពិ​គ្រោះ​យោបល់​លើក​ដំ​បូងប្រ​កប​ដោយ​ផ្លែ​ផ្កា​ជា​មួយ​សង្គម​ស៊ី​វិល ​នេះ ​នឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ក្នុង​សេ​ចក្ដីព្រាង​បទបញ្ជា ​និង​នី​តិ​វិ​ធី​ចុះ​ឈ្មោះ​បោះ​ឆ្នោត ​ដែ​លបច្ចុប្បន្ន​កំ​ពុង​ដំណើរ​ការ​រៀប​ចំ​បង្កើត​នៅ គ.ជ.ប ។ តំ​ណាងប្រ​ចាំ​ប្រ​ទេស​របស់​ការិ​យាល័យ OHCHR ​លោក​ស្រី ​វ៉ាន់-​ហ៊ី ​លី ​បានផ្តល់​សេ​ច​ក្តី​ថ្លែង​កា​រណ៍ស្វាគ​មន៍​ដល់​គ​ណៈ​កម្មាធិ​ការ ​និង​អ្នក​ចូល​រួម​នៅ​កិច្ច​ប្រ​ជុំ​នោះ។ ​អាច​អាន​សេ​ច​ក្តី​ថ្លែង​កា​រណ៍​របស់​លោក​ស្រី​ជា​ភា​សា ​អង់គ្លេស | ​ខ្មែរ ៕​