​ភ្នំ​ពេញ (៣ ​កុម្ភៈ ២០១៦)៖ ​វគ្គបណ្តុះបណ្តា​ល​អន្ត​រ​កម្ម​របស់​ការិ​យាល័យ OHCHR ​សម្រាប់​អង្គ​កា​រយុវ​ជន​ ស្តី​ពីធុ​រ​កិច្ច​ និង​សិទ្ធិ​ម​នុស្ស​ ​បា​នបញ្ចប់​ថ្ងៃ​ទី​ពីរ​របស់​ខ្លួន​ហើយ។ ​មាន​សិក្ខាកាម​ជាយុវ​ជន​ចំ​នួន ២៥ ​នាក់ ​បាន​ចូល​រួម​យ៉ាងស​កម្ម​លើ​បញ្ហា និង​ទស្សនា​ទាន​នា​នា​ ​រាប់​ទាំង​បទ​ដ្ឋាន​សិទ្ធិ​ម​នុស្ស​អន្ដរ​ជា​តិ​ពាក់​ព័ន្ធ, ​ការ​ទ​ទួល​ខុស​ត្រូវ​ផ្នែក​សង្គម​របស់​សា​ជីវ​កម្ម ​និង​គោល​កា​រណ៍​ណែ​នាំ អ.ស.ប ស្តី​ពី​ធុ​រ​កិច្ច និង​សិទ្ធិ​ម​នុស្ស។ ​កិច្ច​ពិ​ភាក្សា​ជា​ក្រុម​មាន​ប្រ​ធាន​បទ​សំ​ខាន់ៗ​ដូច​ជា ​ក្របខ័ណ្ឌ “​ការ​ពារ​ ​គោរព និង​ដំ​ណោះ​ស្រាយ​” ​ហើ​យ​សិក្ខា​កាម​បានផ្តល់​គំ​និត ​និង​ការឆ្លុះបញ្ចាំង​របស់​ខ្លួន​លើ​ក​រ​ណី​សិក្សា​ពិ​ត​ប្រាកដ​មួយ។ ​សូម​មើម​រ​បៀប​វា​រៈ​វគ្គបណ្តុះបណ្តាល​ជា​ភា​សា ​អង់គ្លេស