រូបថត៖ រូបថត អ.ស.ប/Jean-Marc Ferré

​ទី​ក្រុងហ្ស៊ឺ​ណែវ (១៣ ​ខែ​កញ្ញា ​ឆ្នាំ២០១៦) “​ការ​រំ​លោភ​សិទ្ធិ​ម​នុស្ស​នឹង​មិន​សា​ប​រ​លាប​ឡើយ​ប្រ​សិន​ជា​រដ្ឋាភិ​បាល​ណា​មួយ ​រាំងខ្ទប់​លទ្ធ​ភាព​មិន​ឲ្យ​អ្នក​សង្កេត​កា​រណ៍​អន្ដរ​ជា​តិបំ​ពេញ​កិច្ច​ការ​របស់​គេ” ឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​បាន​មា​នប្រ​សាសន៍​ដូច​នេះ​នៅ​ក្នុងសន្ទ​រក​ថា​បើក​របស់​លោក ​នៅ​សម័យ​ប្រ​ជុំ​លើក​ទី៣៣ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស។ “​ផ្ទុយ​ទៅ​វិញ ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បន្ថយ ឬ​មិន​ទ​ទួល​យក​ការ​ពិ​និត្យពិច័​យស្រប​ច្បាប់ ​ពិត​ជា​លើក​ឡើង​ជា​សំណួរ​ថា៖ ​ច្បាស់​ណាស់ ​អ្នក​កំ​ពុង​លាក់​បាំង​អ្វី​ពី​យើង​មែន​ទេ?” ​លោក ហ្ស៉េដ ​រ៉ា​អាដ ​អាល់ហូស​សេន ​បាន​ពិ​ភាក្សាអំ​ពី​សញ្ញាណ​យល់ច្រ​ឡំ​ដែល​ថា ​ការ​ជំ​រុញ​ឲ្យ​មាន​សិទ្ធិ​ម​នុស្ស​គឺ​ជា​ការ​រំ​លោភ​បំ​ពានអធិ​បតេយ្យ​រដ្ឋ​នោះ ​ដោយ​លោក​អះ​អាង​ថា ស​កម្ម​ភាពឃ្លាំ​មើល ​និង​កា​រ​ត​ស៊ូ​ម​តិ​គឺ “​មាន​គោល​បំណង​ដើម្បី​ជួយ​ការពា​រ​ប្រ​ជា​ជន​របស់​ប្រ​ទេស​អ្នក​ឲ្យ​បា​ន​កាន់​តែ​ល្អប្រ​សើរ” ​ទៅ​វិញ​ទេ៕ ​សូម​អាន​សាច់​រឿង​ទាំង​ស្រុង​ជា​ភា​សា​អង់គ្លេស ​នៅ​ទី​នេះ