អ្នករាយការណ៍ពិសេស អ.ស.ប - រូបថត៖ រូបថត Guyinnairobi, CC BY-SA 4.0 (https://creativecommons.org/licenses/by-sa/4.0/) 

​ទី​ក្រុងហ្ស៊ឺ​ណែវ (២១ ​កញ្ញា ២០១៦) - ​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​សិទ្ធិ​សេ​រី​ភាព​នៃ​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​កា​រ​បង្កើត​ស​មា​គម ​លោក ​ម៉ៃ​ណា ​គី​អាយ ​ទើប​តែ​បា​នប្រ​កាស​ជា​ផ្លូវ​ការព្រម​ជា​មួយ​គ្នា​នូវ​រ​បាយ​កា​រណ៍​ចុង​ក្រោយ​បំ​ផុត​របស់​លោក​នូវ “​បញ្ជី​ត្រួត​ពិ​និត្យ​ការ​អ​នុ​វត្ត​គោល​កា​រណ៍ ១០ ​ចំណុច” ​ដែល​ជាឧ​ប​ក​រណ៍​មួយ​សម្រាប់​ដាក់​ពន្ទុ​ការគ្រប់គ្រង​របស់​ប្រ​ទេស​ផ្សេងៗ​លើ​ការ​ជួប​ប្រ​ជុំ។ ​បញ្ជី​ត្រួត​ពិ​និត្យ​នេះ ​គឺ​ជា​ឯក​សារ​អម​រ​បាយ​កា​រណ៍​ខែ​មីនា​ឆ្នាំ២០១៦ ​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្សស្តី​ពី “​អ​នុ​សាសន៍​ជាក់ស្តែង​សម្រាប់គ្រប់គ្រង​ការ​ជួប​ប្រ​ជុំ” ​គឺ​រ​បាយ​កា​រណ៍​លេខ (A/HRC/31/66) ​ដែ​លនិ​ពន្ធ​ដោយ​លោក ​គី​អាយ (Kiai) ​និង​លោក គ្រីស្តូហ្វ ​ហេនស៍ (Christof Heyns) ​អតីត​អ្ន​ក​រាយ​កា​រណ៍ពិ​សេសស្តី​ពី​ការ​សម្លាប់​ក្រៅ​ប្រ​ព័ន្ធ​តុ​លា​ការ ​ការ​សម្លាប់​ភ្លាមៗ ឬ​តាម​ទំនើង​ចិត្ត។ 

​បញ្ជី​ត្រួត​ពិ​និត្យ ​ដែល​ផ្អែក​លើ​សូច​នា​ករ​ចំ​នួន១០០ ​ដែល​បាន​មក​ពី​អ​នុ​សាសន៍​នៃ​រ​បាយ​កា​រណ៍​នោះ ​ស្នើ​ដល់​អ្នក​ប្រើ​ប្រាស់​ឲ្យ​ធ្វើ​ការ​វាយ​តម្លៃ​ថា​តើ​គេ​បាន​ប្រើ​ប្រាស់​ចំ​គោល​ដៅឬ​ទេ ​ដោយ​មាន​គោល​ដៅ​សំ​ខាន់​ក្នុង​ការ​វាយ​តម្លៃ​ថា​តើ​អាជ្ញាធរគ្រប់គ្រង​ការ​ជួប​ប្រ​ជុំ​បាន​ល្អ​កម្រិត​ណា។ ​សូច​នា​ករ​ទាំង​នេះ ​គិត​គូរអំ​ពីវិ​សាល​ភាព​ទាំង​មូល​នៃ “​ការគ្រប់គ្រង​ការ​ជួប​ប្រ​ជុំ” ​រាប់​ទាំស​កម្ម​ភាព ​និង​វិ​ធាន​កា​រ​មុន​ពេល ​ក្នុង​ពេល ​និង​បន្ទាប់​ពី​ការ​ជួប​ប្រ​ជុំ ឬ​កា​រ​ត​វ៉ា​ណា​មួ​យ​កើត​ឡើង។ ​អ្នក​អាច​ទាញ​យក​បញ្ជី​ត្រួត​ពិ​និត្យ​នេះ ​នៅ​ទី​នេះ។