រូបថត អ.ស.ប/Jean-Marc Ferre

​ទី​ក្រុងហ្ស៊ឺ​ណែវ (១៤​ ​កញ្ញា ២០១៦) ​រ​បាយ​កា​រណ៍​ចំ​នួន​ពី​រស្តី​ពី​កម្ពុ​ជា​ដែល​មិន​ទាន់​បានផ្សព្វ​ផ្សាយ​ជាសា​ធា​រ​ណៈ ​ដែល​បាន​ធ្វើ​បទ​បង្ហាញ​នៅ ​សម័យ​ប្រ​ជុំ​លើក​ទី ៣៣ ​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​ម​នុស្ស អ.ស.ប ​ឥ​ឡូវ​នេះ ​អាច​រក​បាន​នៅ​លើវេបសាយ​របស់​យើង​ហើយ (​ភា​សា​អង់គ្លេស)។ ​រ​បាយ​កា​រណ៍​របស់​អគ្គ​លេខាធិ​ការ ​គូ​សបញ្ជាក់​ពី​កា​រ​ងារ​របស់​ការិ​យាល័យ OHCHR ប្រ​ចាំ​កម្ពុ​ជា ​ក្នុង​កា​រ​បន្ត​ការពា​រ​សិទ្ធិ​ម​នុស្ស ​គាំ​ពារ ​និងឃ្លាំ​មើលស​កម្ម​ភាព​របស់​សង្គម​ស៊ី​វិល ​ពង្រឹង​នីតិ​រដ្ឋ ​និង​លើកស្ទួ​យ​សិទ្ធិ​សេដ្ឋ​កិច្ច ​និង​សង្គម ​បើ​ទោះ​ជា​មាន​បរិ​យាកា​ស​តាន​តឹងផ្នែ​ក​ន​យោ​បាយ​ជាពិ​សេស​ក៏​ដោយ។ ​រ​បាយ​កា​រណ៍​របស់​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​គូ​សបញ្ជាក់​ពី​ការ​រក​ឃើញ​របស់​លោក​ស្រី​សា​ស្រ្តា​ចារ្យ ​រ៉ូ​ណា ស្មីត ​ក្នុង​អំឡុង​ពេល​បេ​សក​កម្ម​ចុង​ក្រោយ​របស់​លោក​ស្រី​ទៅ​កាន់​ប្រ​ទេស​កម្ពុ​ជា ​ដែល​បាន​ផ្តោត​ជា​ចំ​បង​ទៅ​លើ​ជន​ជា​តិ​ដើម​ភាគ​តិច ​និង​សិទ្ធិ​ស្ត្រី។ ​ខ​ណៈ​ពេល​ដែល​រ​បាយ​កា​រណ៍​របស់​លោក​ស្រី ​បាន​គូ​សបញ្ជាក់​ពី​ឆន្ទៈ​របស់​មន្ត្រី​រដ្ឋាភិ​បាល​ក្នុង​ការ​ពិ​ភាក្សា ​និង​ធ្វើ​ការ​ជា​មួយ​លោក​ស្រី​លើ​បញ្ហា​សំ​ខាន់ៗ​នា​នា ​ក៏​ដូច​ជា ​ដំណើ​រ​វិ​វឌ្ឍន៍​ជាវិជ្ជ​មាន​លើ​វិស័យ​អប់​រំ​ពហុ​ភា​សា ​និង​អប់​រំ​កុ​មា​រី​ក៏​ដោយ ​តែ​រ​បាយ​កា​រណ៍​នេះ​ក៏​បា​ន​កត់​សម្គាល់​ឃើញ​ថា ​ដំណើ​រ​វិ​វឌ្ឍន៍​បែប​នេះ​ត្រូវ​បាន “គ្របដណ្តប់​ដោ​យស្ថាន​ភា​ពន​យោបា​យ​កើត​មាន​នៅ​ពេល​នោះ ​ដោយ​សារ​តែ​មាន​កា​រ​កើន​ឡើង​នៃ​ការ​ចាប់​ខ្លួន ​និង​ក​រ​ណី​នៃ​ការ​ឃុំ​ខ្លួន​តួ​អង្គ​សង្គម​ស៊ី​វិល ​និង​ស​មាជិក​នៃ​គណ​បក្ស​ប្រ​ឆាំង​ធំ​ជាង​គេ​បំ​ផុត”។ ​រ​បា​យកាណ៍​ទាំង​ពីរ​នេះ ​បង្ហាញ​ពី​ដំណើ​រ​វិ​វឌ្ឍន៍​ក្នុង​អំឡុង​ពេល​ឆ្នាំ​នោះ ​រ​ហូត​ដល់​ថ្ងៃ​ទី៣០ ​ខែ​មិថុ​នា ​ឆ្នាំ ២០១៦។ ​សូម​អាន​រ​បាយ​កា​រណ៍​ទាំង​ពីរ​នេះ​ទាំង​ស្រុង​នៅ​លើវេប​សាយ​របស់​យើង​ឥ​ឡូវ​នេះ។