​ទី​ក្រុងហ្ស៊ឺ​ណែវ (១២ ​ឧ​សភា ​ឆ្នាំ២០១៦) - ​ដើម្បី​អបអ​រ​សារ​ទរទិ​វា​អន្តរ​ជា​តិ​ប្រ​ឆាំង​កា​រស្អប់​ម​នុស្ស​ស្រ​ឡាញ់​ភេទ​ដូច​គ្នា ​នៅ​ថ្ងៃ​ទី១៧ ​ខែ​ឧ​សភា ​ឆ្នាំ២០១៦ United Nations Free & Equal ​បាន​សួ​រស​កម្ម​ជន​អ្នកស្រ​លាញ់​ភេទ​ដូច​គ្នា ​និង​អ្នក​គាំ​ទ្រ​ជុំ​វិញពិ​ភព​លោក ​នូវ​អ្វី​ដែល​ពួក​គេ​កំ​ពុងប្រ​យុទ្ធ​ទាម​ទារ​ដើម្បី​ប្រ​ទេស ​និង​សហគ​មន៍​របស់​ពួក​គេ។ ​វីដេ​អូ​បាន​ចាប់​យក​នូវ​ឈុត​មួយ​ចំ​នួនអំ​ពី​កម្លាំង ​និងស្មា​រតី​ដែលស​កម្ម​ជន​អ្នកស្រ​លាញ់​ភេទ​ដូច​គ្នា ​និង​អ្នក​គាំ​ទ្រ ​នាំ​យក​ទៅ​បម្រើ​កា​រ​ងារ​របស់​ពួក​គេ ​និង​ចម្រុះ​ភាព​យ៉ាង​ច្រើន​នៃ​មូល​ហេ​តុ​ដែល​ជួយ​ធ្វើ​ឲ្យ​កើត​មាន​ឡើងច​ល​នា​នេះ​នៅ​ទូ​ទាំងពិ​ភព​លោក។ ​ជា​លទ្ធ​ផល​គឺ​កា​រ​ប្រារព្ធ​នូវស​កម្ម​ភាព​ចូល​រួម ​និង​ជា​ការ​រំលឹក​នូវ​មូល​ហេ​តុ​ដែល​យើង​ធ្វើ​កា​រប្រ​យុទ្ធ​ទាម​ទារ។ ​សូម​មើល​វីដេ​អូ “​ហេ​តុ​អ្វី​បាន​ជា​យើងប្រ​យុទ្ធ​ទាម​ទារ” ​ជា​ភា​សា ​អង់គ្លេស ។​