​ទី​ក្រុងហ្ស៊ឺ​ណែវ (១០ ​មីនា ២០១៦) – ​នៅ​ពេល​បង្ហាញ​រ​បាយ​កា​រណ៍ប្រ​ចាំ​ឆ្នាំ​របស់​លោក​ទៅ​កាន់​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ប្រ​ធាន​សិទ្ធិ​ម​នុស្ស អ.ស.ប ​លោក ហ្សេដ ​បាន​មា​នប្រ​សាសន៍​ថា ​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​របស់​លោក​ចំ​ពោះ​ចំនួ​ន​កើន​ឡើង​ដែល​មិន​ធ្លាប់​មាន​នៃ​ការ​គំ​រា​ម​កំ​ហែង​ដល់​លំហ​ប្រ​ជាធិ ​បតេយ្យ​នៅ​ទូ​ទាំងពិ​ភព​លោក។ ​ការ​ចាប់​ខ្លួន ​កា​រ​យា​យី ​និង​កា​រ​កាត់​ទោ​ស​តួ​អង្គ​សង្គម​ស៊ី​វិល ​បាន​សម្គាល់​ឃើញ​នៅ​ក្នុង​ឆ្នាំ២០១៥ ​គឺ​ផ្ទុយ​ទៅ​នឹង​ការផ្តល់សច្ចាប័ន​លើ​សន្ធិ​សញ្ញា ​និង​កិច្ចព្រមព្រៀង​សិទ្ធិ​ម​នុស្ស អ.ស.ប ​ដែល​គួរ​តែតំ​ណាង​ឲ្យ​កា​រប្តេជ្ញា​ចិត្ត​របស់​រដ្ឋ​នា​នា​ក្នុង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស។ ​បើគ្មាន​សេ​រី​ភាព​ពិ​ត​ប្រាកដ​ជាក់ស្តែង​នៅ​នឹង​កន្លែង​ទេ ​ហានិ​ភ័យ​នៃ​ការផ្តល់សច្ចាប័ន​ទាំង​នោះ ​គឺ​ងាយ​នឹង​ក្លាយ​ជា​អ្វី​ដែល​ថា “សិទិ្ធ​ម​នុស្ស​ដាក់​តាំង​បង្ហាញ​គ្រាន់​តែ​ឲ្យ​ល្អ​មើល​នោះ​ឡើយ” ​លោក ហ្សេដ ​បាន​មា​នប្រ​សាសន៍​ដូច្នេះ។
​សូម​អាន​សេ​ច​ក្តីប្រ​កា​ស​ព័ត៌​មាន​ទាំង​ស្រុង​ជា​ភា​សា ​អង់គ្លេស | ​ខ្មែរ