រូបថត៖ Jeff Vize/៖ការិយាល័យអ្នករាយការណ៍ពិសេស អ.ស.ប ម៉ៃណា គីអាយ

​ទី​ក្រុង​ភ្នំ​ពេញ (៣ ​ធ្នូ ២០១៦) – “​ពេល​ដែល​រដ្ឋ​មួយបញ្ឈប់​អ្នក​មិន​ឲ្យ​ត​វ៉ា​ដោ​យសន្តិ​វិ​ធី ​នោះ​មិន​មែន​ជា​បញ្ហា​ផ្ទៃ​ក្នុង​ទេ” ​អ្ន​ក​រាយ​កា​រណ៍ពិ​សេស ​លោក ​ម៉ៃ​ណា ​គី​អាយ ​បានទ​ទូច​ថា “​វា​គឺ​ជា​បញ្ហា​អន្តរ​ជា​តិ។” ​អ្នក​ជំ​នាញ អ.ស.ប ស្តី​ពី​សិទ្ធិ​សេ​រី​ភាព​ក្នុង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី ​និង​កា​រ​បង្កើត​សមា​គម ​បាន​ធ្វើ​ទស្ស​ន​កិច្ច​សិក្សា​រ​យៈ​ពេលខ្លី​មួយ​មក​កាន់ប្រ​ទេស​កម្ពុ​ជា​កាល​ពី​សប្តាហ៍​មុន ​និង​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​មុន​នេះ​នៅ​ពេល​ធ្វើបឋក​ថា​ជា​សា​ធា​រ​ណៈ​មួយ ​ដែល​បាន​រៀប​ចំ​ឡើង​ដោ​យមូ​លនិធិ Heinrich Böll Foundation ​នៅ Meta House ​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ។ ​លោក ​គី​អាយ ​ដែល​មាន​ការ​ចូល​រួម​ដោយតំ​ណាង​ការិ​យាល័យ OHCHR ​ប្រ​ចាំ​កម្ពុ​ជា ​លោក​ស្រី ​វ៉ាន់-​ហ៊ី ​លី ​បាន​ថ្លែងអំ​ពី​សា​រៈ​សំ​ខាន់​នៃ​កា​រ​ត​វ៉ា​ជា​សា​ធា​រ​ណៈ​ដែល​ជា​ផ្នែក​មួយ​នៃ​កា​របញ្ចេញ​ម​តិ ​ក៏​ដូច​ជា ​កាតព្វ​កិច្ច​របស់​រដ្ឋ​មាន​ចំ​ពោះ​ពល​រដ្ឋ​របស់​ខ្លួន​ក្នុង​ការ​គោរព ​និង​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ពួក​គេ​ក្នុង#​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី។ ​ទោះ​បី​ជា​មាន​កា​រ​កើន​ឡើង​ជា​ស​កល​នូវ​កា​រ​បង្ក្រាប​លើ​កា​រ​ត​វ៉ា ​និង​ការ​ឃុំ​ខ្លួន​អ្នក​សម្តែង​ម​តិ​ផ្ទុយ​ជា​សា​ធា​រ​ណៈ​ក្តី “​នៅ​មា​ន​ក្តី​សង្ឃឹម” ​អ្នក​ជំ​នាញ ​បាន​មា​នប្រ​សាសន៍​ដូច្នេះ ​ដោយ​លើក​ឡើង​ពីច​ល​នា​នៅ​ទូ​ទាំងពិ​ភព​លោក ​ដែល​ម​នុស្ស​កៀរ​គរ​គ្នា​មក​ទាម​ទា​រ​សិទ្ធិ​របស់​ខ្លួន។