ភ្នំពេញ (៣១ មីនា ២០១៦) - ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អ្នករាយការណ៍ពិសេស រ៉ូណា ស្មីត ចេញសេចក្តីថ្លែងការណ៍បញ្ចប់បេសកកម្មរបស់លោកស្រី ដោយបង្ហាញពីការរកឃើញបឋម បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ លោកស្រីបានកត់សម្គាល់ពីការវិត្តន៍វិជ្ជមានជាច្រើន និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសំដៅពង្រឹងស្ថានភាព សិទ្ធិមនុស្សនៅក្នុងប្រទេស និងភាពផ្ទុយគ្នាជាមួយស្ថានភាពនយោបាយដុនដាប និងសេចក្តីត្រូវការក្នុងការពង្រឹងឯករាជ្យភាពរបស់តុលាការ និងការពារសេរីភាពជាមូលដ្ឋាន។ លោកស្រីក៏បានផ្តល់នូវ អនុសាសន៍មួយចំនួនដល់រដ្ឋាភិបាលកម្ពុជាទាក់ទងនឹងសិទ្ធិស្រ្តី សិទ្ធិជនជាតិដើមភាគតិច ការអប់រំសិទ្ធិមនុស្ស និងស្ថានភាពទូទៅនៅក្នុងប្រទេស។ សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងជាភាសា អង់គ្លេស | ខ្មែរ ។