​ក្រុម​កា​រ​ងា​រ​សិទ្ធិ​ម​នុស្ស​របស់​ក្រុម​អភិ​វឌ្ឍន៍​របស់អ.ស.ប (UNDG) ​បាន​រៀប​ចំ​សំណុំ​គោល​ន​យោ​បាយ ​និង​សា​រប្រ​តិ​បត្តិ​ការ ​ដើម្បី​ជួ​យ​ក្រុម​កា​រ​ងា​រប្រ​ចាំប្រ​ទេស​នី​មួយៗ​របស់ អ.ស.ប ​ក្នុង​ការ​ធ្វើ​ស​មាហ​រណ​កម្មសិទិ្ធ​ម​នុស្ស​ទៅ​ក្នុង​ការ​អ​នុ​វត្ត​រ​បៀប​វា​រៈ​នៅ​ឆ្នាំ២០៣០។ ​សារ​ទាំង​នោះ​គឺ​ទំនង​ជា​នឹងផ្តល់​កា​រ​យល់​ដឹង​ជា​ទូ​ទៅ​លើ​ប្រ​ព័ន្ធអ.ស.បអំ​ពី​រ​បៀប​ដែល​សិទ្ធិ​ម​នុស្ស​អាច​ត្រូវ​ធ្វើ​ស​មាហ​រណ​កម្ម​ទៅ​ក្នុង​ការ​អ​នុ​វត្ត​គោល​ដៅ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព។ ​សារ​ទាំង​នោះ​ផ្តោត​លើ៖ ក) ​រ​បៀប​សម្រប​គោល​ដៅ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព (SDGs) ​ជា​មួយ​កា​រប្តេជ្ញា​ចិត្ត​ដែល​មានស្រាប់​ចំ​ពោះ​សិទ្ធិ​ម​នុស្ស​របស់​ប្រ​ទេស​នី​មួយៗ ខ) ​រ​បៀប​អ​នុ​វត្ត​តាម​កា​រ​សន្យា​ថា “​មិន​ត្រូវទុ​ក​នរ​ណាម្នាក់​ចោល​ឡើយ” ​និង “​បាន​ដល់​អ្នក​នៅ​ក្រោយ​គេបំផុ​ត​មុន​គេ” គ) ​រ​បៀប​ធ្វើ​ឲ្យ​ប្រាកដ​ថា​មាន​ការ​ចូល​រួម​យ៉ាងស​កម្ម ​និងប្រ​កប​ដោយ​អត្ថ​ន័យ​ក្នុង​ការ​រៀប​ចំ​ផែន​កា​រស​កម្ម​ភាព​គោល​ដៅ​អភិ​វឌ្ឍន៍​ជា​តិ​ដោយ​ចីរ​ភាព ​និង ឃ) ​រ​បៀ​បក​សាងក្របខ័ណ្ឌ​គណនេយ្យ​ភាព​រឹង​មាំ​ក្នុង​ការ​អ​នុ​វត្ត​ផែន​ការ​ជា​តិ​ទាំង​នេះ។ ​សូម​អាន​គោល​កា​រណ៍​ណែ​នាំអំ​ពី​គោល​ន​យោ​បាយ​ជា​ភា​សា​អង់គ្លេស