ភ្នំពេញ (៩ ធ្នូ ២០១៦)– មានប្រសាសន៍នាឱកាសនៃទិវាសិទ្ធិមនុស្ស ដែលរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុប តំណាងការិយាល័យOHCHR អ្នកស្រី វ៉ាន់-ហ៊ីលី បានឆ្លុះបញ្ចាំងពីស្ថានភាពនៃវិសមភាពនៅក្នុងពិភពលោក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG’s)។ អ្នកស្រីបានគូសបញ្ជាក់ពីការលាតត្រដាងឲ្យដឹងថា ១% នៃប្រជាជនពិភពលោកបច្ចុប្បន្ននេះ មានសមមូលនៃទ្រព្យធនរបស់ពិភពលោកទាំងមូលរួមបញ្ចូលគ្នា ដោយបានប្រកាសថា “យើងកំពុងស្ថិតក្នុងការឡោមព័ទ្ធដោយវិបត្តិវិសមភាព ហើយយើងមិនបានមកដល់ទីនេះដោយចៃដន្យនោះទេ។”
នៅក្នុងសន្ទរកថារបស់គាត់ អ្នកស្រី លី បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យអភិវឌ្ឍដែលរួមបញ្ចូលគ្នាជាមួយ ក្របខណ្ឌច្បាប់សិទ្ធិមនុស្សក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG’s)។ “ប្រសិនជាយើងដឹងច្បាស់អំពីថាតើយើងបានមកដល់ទីនេះដោយរបៀបណានោះ យើងនឹងដឹងអំពីរបៀបដោះស្រាយវា....។ របៀបវារៈឆ្នាំ២០៣០ ...គឺក្នុងវិធានការទូលំទូលាយ របៀបវារៈសម្រាប់សមភាព។” អ្នកស្រីបានសង្កត់ធ្ងន់ថា “វាគឺជាកែវពង្រីកសិទិ្ធមនុស្សដែលនឹងធានាថា ទោះជាពេលណាក៏ដោយ យើងនឹងមិនទុកនរណាម្នាក់ចោលឡើយ។”
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងរបស់អ្នកស្រីជាភាសាអង់គ្លេស និងខ្មែរ។