គោល បំណងដើម្បីផ្តល់ព័ត៌មានដល់សាធារណជនស្តីពីសិទ្ធិធ្វើការងារ ដែលសិទ្ធិនេះមានចែងក្នុងសេចក្តីប្រកាស ជាសកល ស្តីពីសិទ្ធិមនុស្សនិងទទួលស្គាល់ដោយច្បាប់សិទ្ធិមនុស្សអន្តរជាតិតាមរយៈការដាក់បញ្ចូលនៅក្នុង កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គម និងវប្បធម៌ ដែលទទទួលស្គាល់បន្ថែមទៀតថា ជនគ្រប់រូបមានសិទ្ធិសេរីភាពជ្រើសរើសការងារ និងល័ក្ខខ័ណ្ឌការងារដែលខ្លួនពេញចិត្ត និង ស្វែងយល់អំពី៖កម្រិតប្រាក់ខែមួយដែលផ្តល់ដល់កម្មករ គ្រប់រូបនូវអប្បបរិមានៃប្រាក់ឈ្នួលសមរម្យ ការទទួលបានប្រាក់ខែស្មើគ្នាចំពោះការងារដូចគ្នា ជីវភាពរស់នៅសមរម្យ របស់ខ្លួន និងគ្រួសារ លក្ខខណ្ឌការងារដែលមានសុវត្ថិភាព និងសុខភាព និងសិទិ្ធឈប់សម្រាកនិងលំហែកំសាន្តរួមបញ្ចូល ទាំងកម្រិតម៉ោងការងារសមហេតុផល និងឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ ព្រមទាំងប្រាក់ខែ សម្រាប់ថ្ងៃឈប់សម្រាកសាធារណៈផងដែរ។
លោក អ៊ុក ចាន់ធូ ប្រធានាយកដ្ឋានអធិការកិច្ច នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា
(ផ្សាយផ្ទាល់ជាភាសាខ្មែរ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦)