Law

ច្បាប់


ច្បាប់​ក្នុង​ស្រុក
  • ​សម្រាប់​អត្ថ​បទ​ទាំង​ស្រុង​នៃច្បាប់​កម្ពុ​ជា ​និង​ព្រះ​រាជ​ក្រឹត្យ​ផ្សេងៗ ​គ​ណៈ​មេ​ធា​វី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ    ​កម្ពុ​ជា ​បាន​ធ្វើ​ការ​ចងក្រង​មួយ​យ៉ាង​ទូ​លំ​ទូ​លាយ (​សម្រាប់​ភាសា​ខ្មែរ​តែ​ប៉ុណ្ណោះ) ។
  • ​មជ្ឈ​មណ្ឌល​សិទ្ធិ​ម​នុស្ស​កម្ពុ​ជា (CCHR) ​ក៏​បាន​ធ្វើ​ការ​ចងក្រង​មួយ​យ៉ាង​ទូ​លំ​ទូ​លាយ​ផង​ដែរ អំ​ពី​សេ​ច​ក្តីព្រាងច្បាប់​នានា ​ច្បាប់​ជា​តិ ​ច្បាប់​ក្នុងតំ​បន់ ​ច្បាប់​អន្តរ​ជា​តិ ​និង​អ​នុ​ក្រឹត្យ ​ដែល​ភាគ​ច្រើន​អាច​រក​បាន​ទាំង​ភាសា​អង់គ្លេស ​និង​ខ្មែរ
  • ​ការិ​យាល័យ OHCHR-​កម្ពុ​ជា ​ក៏​បាន​បង្កើ​ត​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ច្បាប់​ពិស្តារ​មួយ ​ដែ​លបច្ចុប្បន្ន​នេះ​មាន​ជាធរ​មាន​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​ក្នុង​បរិ​មាណ​ច្រើន​ច្បាប់ ព្រម​ទាំង​អាច​ទាញ​យក​មក​បាន​ជា​ភាសា​ខ្មែរ​នៅ​ទី​នេះ

​ច្បាប់​អន្តរ​ជា​តិ
​អត្ថ​បទ​ពេញ​លេញ​នៃ​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​និង​ច្បាប់​ទន់ (​ច្បាប់​ដែល​មិន​ជាប់​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់) ព្រម​ទាំង​សេ​ច​ក្តី​សម្រេច​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ពាក់​ព័ន្ធ ​អាច​រក​បាន​នៅ​លើ​គេហ​ទំ​ព័រ​របស់​យើង ​ដែល​នៅស្ថិ​តត្រង់​ផ្នែក ​កា​រ​បោះ​ពុម្ភ​ផ្សាយ ​និង​ឯក​សារ។ ​សូម​មើល​បន្ថែម​ទៀត​ទាំង​ភា​សា​អង់គ្លេស ​និង​ខ្មែរ ​ក្រោម​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ ​និង​សេ​ច​ក្តី​សម្រេច​របស់​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ

​កា​រវិ​ភាគ​លើ​សេ​ច​ក្តីព្រាង​ច្បាប់
​ជា​ផ្នែក​មួយ​នៃ​អាណត្តិ​របស់​ខ្លួន ​ដើម្បី​ជួយ​ប្រ​ទេស​កម្ពុ​ជា​ក្នុង​ការ​ធ្វើ​សេ​ច​ក្តីព្រាង​ច្បាប់​ ​និង​ការ​អ​នុ​វត្ត​ច្បាប់​ ​ដើម្បី​លើក​កម្ពស់ ​និង​ការពា​រ​សិទ្ធិ​ម​នុស្ស ​ការិ​យាល័យ-OHCHR ​ពិ​និត្យ​នូវ​សេ​ច​ក្តីព្រាង​ច្បាប់ ឬ​គោល​ន​យោ​បាយ​នា​នា​ដែល​មាន​ផល​ប៉ះ​ពាល់​ចំ​ពោះសិទិ្ធ​ម​នុស្ស ​ដើម្បីផ្តល់​នូវ​ម​តិ​យោបល់ ​ក្នុង​ការ​ជួយ​លើក​កម្ពស់​អ​នុ​លោម​ភាព​តាម​សន្ធិ​សញ្ញា​អន្តរ​ជា​តិ ​ដែល​បានផ្តល់សច្ចាប័ន​ដោយ​ប្រ​ទេស​កម្ពុ​ជា ។ ​សូម​មើល​កា​រវិ​ភាគ​នា​ពេល​ថ្មីៗ ​នៅត្រង់ផ្នែ​ក​នី​តិ​រដ្ឋ​របស់​យើង​នៅ​ទី​នេះ