ទីក្រុងហ្ស៊ឺណែវ (ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨) – អ្នកជំនាញអ.ស.ប មានប្រសាសន៍ថា ដើម្បីធានាឱ្យមានប្រជាធិបតេយ្យពហុបក្សពិតប្រាកដនៅកម្ពុជាដែលគោរពសិទ្ធិចូលរួមរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលត្រូវតែដោះលែងមេដឹកនាំគណបក្សប្រឆាំងដែលកំពុងជាប់ឃុំជាបន្ទាន់ និងលុបចោលការហាមឃាត់សមាជិកគណបក្សប្រឆាំងក្នុងការចូលរួមការបោះឆ្នោតជាតិនៅថ្ងៃទី២៩ ខែកក្កដា។
“ការបោះឆ្នោតមួយមិនអាចក្លាយជាការបោះឆ្នោតពិតប្រាកដបានទេប្រសិនបើគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរារាំងមិនឲ្យចូលរួម”។ កាលពីថ្ងៃ ចន្ទ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចាប់ផ្តើមដំណើរការចុះឈ្មោះគណបក្សនយោបាយនៅក្នុងរយៈពេលពីរសប្តាហ៍ សម្រាប់ការបោះឆ្នោត។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស និងជាភាសាខ្មែរ។