​ភ្នំ​ពេញ (២៦​ ​មិថុនា ២០១៧) - ទិ​វា​អន្តរ​ជា​តិ​គាំ​ទ្រ​ជន​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម ​នៅ​ថ្ងៃ​ទី២៦ ​ខែ​មិថុនា ​កត់​សម្គាល់​នូវព្រឹត្តិ​កា​រណ៍​ក្នុង​ឆ្នាំ ១៩៨៧ ​នៅ​ពេល​ដែល​អ​នុ​សញ្ញាអ.ស.ប​ប្រ​ឆាំង​ទារុណ​កម្ម ​និង​កា​រ​ប្រព្រឹត្ត​មក​លើ​ខ្លួន ឬ​ទណ្ឌ​កម្មឯ​ទៀត ​ដែល​ឃោរឃៅអ​ម​នុស្ស​ធម៌ ឬ​បន្ថោក​បន្ទាប ​បាន​ចូល​ជាធរ​មាន។ បច្ចុប្បន្ន​នេះ ​អ​នុ​សញ្ញា​នេះ​ត្រូវ​បា​ន​ប្រ​ទេស​ចំ​នួន១៦២ ​រាប់​ទាំង​ប្រ​ទេស​កម្ពុ​ជា​ផង​បានផ្តល់សច្ចាប័ន។ ​ថ្ងៃ​ទី២៦ ​ខែ​មិថុនា​គឺ​ជា​ថ្ងៃ​បង្កើន ​និង​បន្ត​ការ​គាំ​ទ្រ​ជា​ថ្មី​នូវ​យន្ត​ការ​ដ៏​សំ​ខាន់​នេះ។ ​វា​ក៏​ជា​ការ​រំឭក​ពីស្ថាន​ភា​ព​លំ​បាក​នៃ​ជន​រង​គ្រោះ​រាប់​ពាន់​នាក់​ដែល​ត្រូវ​ការ​ជំនួយ​ជា​បន្ទាន់​ផង​ដែរ។ ​នៅ​ទី​បំ​ផុត ​ថ្ងៃ​នេះ​ក៏ទិ​វា​មួយ​អំពាវ​នាវ​ផង​ដែរ​ដល់​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់ ​រាប់​ទាំង​រដ្ឋ​ជា​សមាជិកអ.ស.ប ​សង្គម​ស៊ី​វិល ​និង​បុគ្គល​ទាំង​ឡាយ​នៅគ្រប់​ទិស​ទី​ឲ្យ​រួប​រួម​គ្នា​ដើម្បី​គាំ​ទ្រ​ដល់​ជន​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម។
បច្ចុប្បន្ន​នេះ មូ​លនិធិ​ស្ម័​គ្រ​ចិត្ត អ.ស.ប ​សម្រាប់​ជន​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម​កំ​ពុងផ្តល់មូ​លនិធិ​ដល់​អង្គ​កា​រ​កម្ពុ​ជា​ពីរ​ដែល​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​ការ​ធ្វើ​ទារុណ​កម្ម ​និង​ការ​ធ្វើ​ទុក្ខ​ទោស ​ដើម្បី​ព្យា​បាល​ពួក​គេ ​និង​ក្រុម​គ្រួ​សារ​របស់​ពួក​គេ ​និងស្វែង​រក​យុត្តិ​ធម៌​សម្រាប់​ការ​រង​ទុក្ខ​របស់​ពួក​គេ។ ​ដោយ​មាន​ការ​គាំ​ទ្រ​ពីមូ​លនិធិ ​ស​មា​គម​ការពា​រ​សិទ្ធិ​ម​នុស្ស ​និង​អភិ​វឌ្ឍន៍​នៅ​កម្ពុ​ជា (​អាដហុក) ​បាន​និង​កំ​ពុងផ្តល់​ជំនួយ​ផ្នែក​ច្បាប់​និង តំ​ណាង​ផ្លូវ​ច្បាប់ ​ដល់​ជន​រង​គ្រោះ ​និង​ក្រុម​គ្រួ​សារ ​ក៏​ដូច​ជា​ជំនួយ​ផ្នែក​សម្ភារ ​និង​សេ​វាបញ្ជូន​បន្ត ទន្ទឹម​នេះ ​អង្គ​ការ​ចិត្ត​សង្គម​អន្តរ​វប្ប​ធម៌​កម្ពុ​ជា (TPO-Cambodia) ​បាន​និង​កំ​ពុងផ្តល់​ការ​គាំ​ទ្រ​ផ្នែក​ចិត្ត​សង្គម​ដល់​សាក្សី ​និង​ដើមបណ្តឹង​រដ្ឋប្បវេ​ណី​នៅ​ក្នុង​ដំណើរ​កា​រ​នី​តិ​វិ​ធី​នៅ​អង្គ​ជំ​នុំ​ជម្រះវិ​សាមញ្ញ​ក្នុង​តុ​លា​កា​រ​កម្ពុ​ជា (អ.វ.ត.ក)។ ​ក្នុង​សៀវភៅ​នេះ ​អ្នក​ទ​ទួល​ផល​ពី​ការ​គាំ​ទ្រ​របស់ TPO ​ចែ​ក​រំ​លែក​ពី​រ​បៀប​ដែល​កម្ម​វិ​ធី​ព្យា​បាល​សុខ​ភាព​ផ្លូវ​ចិត្ត ​បាន​ជួយ​គាត់ក​សាង​ជី​វិត​របស់​គាត់​ឡើង​វិញ។
​សម្រាប់​ព័ត៌​មាន​បន្ថែម ​ខ្សែ​វីដេ​អូ ​និង​កា​រ​បោះ​ពុម្ព​ផ្សាយ ​សូម​ចូល​ទៅ http://aww.su/zDxwc