​ភ្នំ​ពេញ (៩ ​ឧ​សភា ២០១៧) ​អត្ថ​បទ​បក​ប្រែ​ជា​ភាសា​ខ្មែរ​នៃ​សេ​ច​ក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សាភិ​បាល​នៃ​សហ​ភាព​អន្ត​រ​សភា (IPU) ​ជា​អង្គ​ការពិ​ភព​លោក​មួយ​នៃ​សភា​ជា​តិ ​ដែល​បាន​អ​នុម័ត ​កាល​ពី​ថ្ងៃ​ទី ៥ ​មេសា ២០១៧ ​ពាក់​ព័ន្ធ​នឹង​ក​រ​ណី​របស់​សមាជិក​សភា​ចំ​នួន១៥ ​រូប ​នៃ​គណ​បក្ស​សង្គ្រោះ​ជា​តិ​របស់​កម្ពុ​ជា ​ឥ​ឡូវ​នេះ ​អាច​រក​បាន​ហើយ។ ​នៅ​ក្នុង​សេ​ច​ក្តី​សម្រេច​នោះ ​សហ​ភាព​អន្ត​រ​សភា “​សំ​ដែង​ការ​ខក​ចិត្ត ​ដោយ​សារគ្មាន​ការ​រីក​ចម្រើន​ណា​មួយ​ច្បាស់​លាស់​ក្នុង​ការ​ដោះ​ស្រាយ​រឿង​ក្តី” “​អាច​សន្មត់​ថា ​កង្វះឆន្ទះ​នយោ​បាយ … ​ក្នុង​ការ​ដោះ​ស្រា​យ​ក​រ​ណី​ទាំង​នេះ” ”​នៅ​តែ​មា​ន​កង្វល់​យ៉ាង​ខ្លាំង​ថា ​សមាជិក​សភា​គ​ណៈ​បក្ស​ប្រ​ឆាំង​មួយ​ផ្នែក​ធំ ... ​បន្ត​ប្រ​ឈម​ការ​រំ​លោភ​បំ​ពាន​ធ្ងន់ធ្ងរ​លើ​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​ពួក​គេ​ខាង​សេ​រី​ភាព​ក្នុង​កា​របញ្ចេញ​ម​តិ​យោបល់ ​កា​រ​បង្កើត​សមា​គម ​និង​ការ​ជួប​ប្រ​ជុំ ​ដោយ​ចាត់​ទុក​ថា ​ការរិ​ត​ត្បិត​ទាំង​នេះ​ធ្វើ​ឲ្យ​អន្ត​រាយ​ដល់​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ក្នុង​ជីវ​ភាព​ន​យោ​បាយ” ​និង ”​សម្តែង​នូវ​ក្តី​សង្ឃឹម​សម្រាប់​ការ​អត់​ឱន​ឲ្យ​កាន់​តែ​ច្រើន​ឡើង ​និង​ការ​ទ​ទួល​យក​នៃ​តួ​នា​ទី​របស់​គណ​បក្ស​ប្រ​ឆាំង​នៅ​ក្នុងប្រ​ទេស​កម្ពុ​ជា”។ ​សហ​ភាព​អន្ត​រ​សភា​បាន​ជំ​រុញ​ឲ្យ​មាន​កា​រ​បន្ត​នូវ​កិច្ចសន្ទ​នា​ន​យោ​បាយ ​និង​ការ​គោរព​សេ​រី​ភាព​សម្តែង​ម​តិ ​កា​រ​បង្កើត​ស​មា​គម ​និង​ការ​ជួប​ប្រ​ជុំ​ដោ​យសន្តិ​វិ​ធី។​ ​សូម​អាន​សេ​ច​ក្តី​សម្រេច​ទាំង​ស្រុងអំ​ពី​ប្រ​ទេស​កម្ពុ​ជា ​ជា​ភា​សា​ខ្មែរ ​និង​ជា​ភា​សា​អង់គ្លេស