ទីក្រុងហ្ស៊ឺណែវ (១៥ មីនា ២០១៦) -ការបញ្ចេញទស្សនដោយសន្តិវិធី ដែលត្រូវគេចាត់ទុកថា “ជ្រុលនិយម” នោះ មិនគួរដាក់ជាបទព្រហ្មទណ្ឌឡើយ លុះត្រាតែការបញ្ចេញទស្សនទាំងនោះជាប់ទាក់ទងនឹងអំពើហិង្សា នេះ បើតាម ប្រសាសន៍របស់អ្នករាយការណ៍ពិសេស ស្តីពីការការពារ និងការលើកស្ទួយសិទ្ធិមនុស្ស ខណៈពេលប្រឆាំងអំពើភេរវកម្ម លោក បិន អេមឺសិន (Ben Emmerson) នៅក្នុងអំឡុងពេល ធ្វើបទបង្ហាញរបាយការណ៍របស់លោក ដែលពិនិត្យពីផលប៉ះពាល់លើ សិទ្ធិមនុស្សនូវវិធានការ ប្រឆាំងអំពើជ្រុលនិយមហិង្សា។ សូមអានសេចក្តីប្រកាសព័ត៌មានជាភាសា អង់គ្លេស | ខ្មែរ ៕