ទីក្រុងហ្សឺណែវ (២៦ កញ្ញា ២០១៨) - អ្នករាយការណ៍ពិសេស អ.ស.ប ស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា បានចោទជាសំណួរអំពី “ភាពត្រឹមត្រូវពិតប្រាកដ” នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងខែកក្កដា ដែលសម្រាប់អាណត្តិរយៈពេលប្រាំឆ្នាំទៅមុខទៀត ធ្វើឱ្យគណបក្សប្រជាជនកម្ពុជារក្សាការកាន់អំណាចដែលខ្លួនធ្លាប់មានអស់រយៈពេលជាច្រើនទស្សវត្សរ៍ ដែល “បានតម្កល់ទុកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សមួយអន្លើក្នុងប្រវត្តិសាស្រ្ត”។
សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុងជាភាសាអង់គ្លេស និង ភាសាខ្មែរ។