ភ្នំពេញ (២២ សីហា ២០១៨) - ការិយាល័យ OHCHR បានចេញផ្សាយ សេចក្តីវិភាគផ្អែកលើទស្សនទានសិទ្ធិមនុស្សនៃសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា របស់ខ្លួន ជាភាសាអង់គ្លេស និងជាភាសាខ្មែរ។ សេចក្តីវិភាគនេះ ត្រូវបានរៀបចំឡើងដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ខណៈពេលច្បាប់នេះកំពុងស្ថិតក្នុងដំណាក់កាលធ្វើសេចក្តីព្រាងនៅឡើយ។ សេចក្តីវិភាគនេះ ផ្តល់នូវការវិភាគមួយអំពីអនុលោមភាពរបស់ច្បាប់នេះទៅនឹងបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ ការិយាល័យ OHCHR ផ្តល់សេចក្តីវិភាគនេះ ដោយសារថាច្បាប់នេះមានការទាក់ទងផ្ទាល់ទៅនឹងលទ្ធភាពរបស់ប្រជាពលរដ្ឋ ក្នុងការអនុវត្តឲ្យបានពេញលេញនូវសេរីភាពក្នុងការបញ្ចេញមតិ យោបល់ ការជួបប្រជុំ និងការបង្កើតសមាគម ក៏ដូចជាសិទ្ធិរបស់ពួកគេក្នុងការទទួលបាននូវលក្ខខណ្ឌការងារប្រកបដោយយុត្តិធម៌ និងអនុគ្រោះ។