រាជធានីភ្នំពេញ (២៣ វិច្ឆិកា ២០១៦) - នៅថ្ងៃទី២៣ ខែវិច្ឆិកា ក្រសួងយុត្តិធម៌ និងការិយាល័យOHCHR បានបើកកិច្ចប្រជុំមួយនៃក្រុមការងារបច្ចេកទេសកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ដែលមានការចូលរួមពីតំណាងក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ និងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលដែលពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានផ្តោតការពិនិត្យលើវឌ្ឍនភាពឈានទៅបង្កើតសូចនាករឃ្លាំមើលរួមគ្នា ព្រមទាំងលើដំណើរវិវឌ្ឍថ្មីៗក្នុងការអនុវត្តច្បាប់ស្តីពីការរៀបចំតុលាការ និងគំនិតផ្តួចផ្តើមដទៃផ្សេងទៀត ដែលដឹកនាំដោយក្រសួងយុត្តិធម៌ មានដូចជា ការបង្កើតសាលាឧទ្ធរណ៍ថ្នាក់តំបន់ ការបង្កើតដោយច្បាប់នូវនីតិវិធីស្តីពីការព្រាងច្បាប់ និងឋានៈនៃសេចក្តីព្រាងច្បាប់ស្តីពីក្រឡាបញ្ជី អាជ្ញាសាលា និងសារការី។ មូលដ្ឋានទិន្នន័យគ្រប់គ្រងសំណុំរឿងព្រហ្មទណ្ឌ ដែលបច្ចុប្បន្នបានតំឡើងនៅតុលាការចំនួន ៦ បង្ហាញថាជាឧបករណ៍មួយមានប្រយោជន៍ ដែលបាននាំមកនូវតម្លាភាពច្រើនឡើងថែមទៀត ដល់ដំណើរការរបស់តុលាការ និងធានាការពារកាន់តែប្រសើរឡើងថែមទៀតនូវ “សមភាពនៃសិទ្ធិ” រវាងព្រះរាជអាជ្ញា និងជនជាប់ចោទ ការិយាល័យOHCHR គ្រោងធ្វើការពង្រីកថែមទៀតនូវមូលដ្ឋានទិន្ន័យនៅតាមគ្រប់តុលាការទាំងអស់ គិតត្រឹមឆ្នាំ២០១៩។ ការស្វែងរកការជួយឧបត្ថម្ភ ដើម្បីជម្រុញទៅមុខនូវជម្រើសសម្រាប់ការដាក់ទោសជំនួសការឃុំឃាំង។ ក្រុមការងារបច្ចេកទេស ឬក្រុមការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ នឹងចាប់ផ្តើមអនុវត្តនៅពេលដ៏ឆាប់បំផុតនូវការងារថ្នាក់មូលដ្ឋាននៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសគោលដៅលេខ១៦ ស្តីពីសន្តិភាព យុត្តិធម៌ និងស្ថាប័នដែលរួមបញ្ចូល ការពិភាក្សាផ្លាស់ប្តូរព័ត៌មាន ត្រូវបានធ្វើឡើងក្នុងចំណោមអ្នកចូលរួម អំពីរបៀបបង្កើនកិច្ចសហប្រតិបត្តិការសំដៅពង្រឹងសេវាតុលាការ និងការទទួលបានយុត្តិធម៌។