203
សិទ្ធិមានលំនៅឋានសមរម្យ
ដូចដែលអ្នករាយការណ៍ពិសេសដំបូងបង្អស់បានកំណត់និយមន័យនៃពាក្យលំនៅដ្ឋាន “សិទ្ធិមនុស្សមានលំនៅដ្ឋានសមរម្យ គឺជាសិទ្ធិមនុស្សរបស់ស្រ្តី បុរស យុវជន និងកុមារគ្រប់រូប ក្នុងការទទួលបានលំនៅដ្ឋាន និងសហគមន៍មួយដែលគត់មត់ និងមានសុខសុវត្ថិភាព ដែលអាចរស់នៅប្រកបដោយសន្តិភាព និងសេចក្តីថ្លៃថ្នូរ”។
សម្រាប់ព័ត៌មានបន្ថែមអំពីការងាររបស់អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមានលំនៅដ្ឋានសមរម្យ អាចរកបាននៅទីនេះ។ និយមន័យនេះ គឺស្របនឹងសមាសធាតុស្នូលនៃសិទ្ធិមានលំនៅដ្ឋានសមរម្យ ដូចបានកំណត់ដោយសេចក្តីពន្យល់ទូទៅលេខ៤ នៃគណៈកម្មាធិការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ដែលជាស្ថាប័នទទួលបន្ទុកឃ្លាំមើលការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅក្នុងរដ្ឋទាំងឡាយដែលជាភាគីនៃកតិកាសញ្ញា)។
បើតាមគណៈកម្មាធិការនេះ លំនៅដ្ឋានសមរម្យរួមមាន៖
១. សុវត្ថិភាពក្នុងការកាន់កាប់ស្របច្បាប់
២. ការមានសេវា សម្ភារៈ អគារ និងហេដ្ឋារចនាសម្ព័ន្ធ
៣. ភាពអាចលៃលកបាន
៤. ភាពអាចរស់នៅបាន
៥. ភាពអាចប្រើប្រាស់បាន
៦. ទីតាំង និង
ភាពសមស្របផ្នែកវប្បធម៌
មានការហាមប្រាមយ៉ាងច្បាស់ ស្តីពីការបណ្តេញចេញដោយបំពាន ដូចមានចែងក្នុងសេចក្តីពន្យល់ទូទៅលេខ៧ (ការបណ្តេញចេញដោយបំពាន) ។ គណៈកម្មាធិការនេះ បានកំណត់និយមន័យនៃពាក្យការបណ្តេញចេញដោយបំពានថា៖ “ការឲ្យរើចេញជាបណ្តោះអាសន្ន ឬជាអចិន្រ្តៃយ៍ ផ្ទុយពីឆន្ទៈរបស់បុគ្គល គ្រួសារ និង/ឬ សហគមន៍ទាំងឡាយពីលំនៅដ្ឋាន និងឬ ដីធ្លីដែលពួកគេកាន់កាប់ ដោយមិនផ្តល់ និងការទទួលបានទម្រង់ណាមួយសមស្របនៃការការពារតាមផ្លូវច្បាប់ ឬការការពារសមស្របដទៃផ្សេងទៀត។” សេចក្តីពន្យល់ទូទៅនេះ ចែងផងដែរអំពីលក្ខខណ្ឌដែលរដ្ឋត្រូវបំពេញនៅពេលមានការបណ្តេញចេញ។ ការិយាល័យ OHCHR-ប្រចាំកម្ពុជា បានបោះពុម្ពផ្សាយសេចក្តីពន្យល់ និងគោលការណ៍ណែនាំរបស់អង្គការសហប្រជាជាតិស្តីពីការបណ្តេញចេញ និងការតាំងទីលំនៅថ្មី ជាភាសា(អង់គ្លេស/ខ្មែរ) ។ សូមមើលប័ណ្ណព័ត៌មានលេខ២១ និងប័ណ្ណពត៌មានលេខ ២៥។ សៀវភៅជំនួយស្មារតីស្តីពីសិទ្ធិមានលំនៅដ្ឋានសមរម្យ ឥឡូវនេះ មាននៅលើគេហទំព័ររបស់ការិយាល័យ OHCHR-ប្រចាំកម្ពុជា។ ទំព័រទាំងនេះ ចងក្រងជាបណ្តុំឯកសារមួយនៅក្នុងអត្ថបទស្តីពីសិទ្ធិ មានលំនៅដ្ឋាន ដែលការិយាល័យOHCHR និងដៃគូរអ.ស.ប ដទៃទៀត។ បញ្ហាដូចជាការបណ្តេញចេញដោយបំពាន ការឲ្យ
តាំងទីលំនៅថ្មី គ្មានផ្ទះសម្បែង សិទ្ធិមានលំនៅដ្ឋានសមរម្យរបស់ក្រុមជាក់លាក់មួយចំនួន ដូចជា ស្រ្តី ជនជាតិដើមភាពតិច និងជនចំណាកស្រុក ត្រូវបានលើកមកនិយាយផងដែរ។
គោលការណ៍ណែនាំដោយស្ម័គ្រចិត្ត ស្តីពីអភិបាលកិច្ចដែលមានទំនួលខុសត្រូវ នៃសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លី ជលផល និងព្រៃឈើ នៅក្នុងបរិបទនៃសន្តិសុខស្បៀងថ្នាក់ជាតិ គឺជាលិខិតុបករណ៍ពិភពលោកទូទៅដំបូងគេ ស្តីពីសុវត្ថិភាពកាន់កាប់និងការគ្រប់គ្រងរបស់វា ដែលត្រូវបានរៀបចំតាមរយៈការចរចារអន្តររដ្ឋាភិបាល។ គោលការណ៍ណែនាំនេះ ដាក់ចេញជាគោលការណ៍ និងបទដ្ឋានដែលទទួលស្គាល់ជាអន្តរជាតិនៃការអនុវត្តដែលមានទំនួលខុសត្រូវសម្រាប់ការប្រើប្រាស់ និងគ្រប់គ្រងដីធ្លី ជលផល និងព្រៃឈើ។ ដើម្បីទាញយកគោលការណ៍ ណែនាំនេះ សូមចុចត្រង់នេះ ៖