សមភាពយេនឌ័រនៅជិតសិទ្ធិមនុស្ស និងគុណតម្លៃអង្គការសហប្រជាជាតិណាស់។ គោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ដែលបានអនុម័តដោយមេដឹកនាំពិភពលោកនៅក្នុងឆ្នាំ ១៩៤៥ គឺ “សិទ្ធិស្មើគ្នារវាងបុរស និងស្ត្រី” ហើយកិច្ចការពារ និងការលើកកម្ពស់សិទ្ធិស្ត្រី គឺជាទំនួលខុសត្រូវរបស់រដ្ឋទាំងអស់។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស កាលពីពេលថ្មីៗនេះ បានសន្យាថានឹងក្លាយជាជើងឯកយែនឌ័រនៅហ្ស៊ឺណែវ ដោយធ្វើការប្តេជ្ញាចិត្តជំរុញសមភាពយេនឌ័រនៅការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) និងក្នុងវេទិកាអន្តរជាតិ។
ទោះបីជាយ៉ាងនេះក៏ដោយ ស្ត្រីរាប់លាននាក់នៅជុំវិញពិភពលោកបន្តជួបប្រទះការរីសអើងនៅឡើយ៖
• ច្បាប់ និងគោលនយោបាយនានាហាមឃាត់ស្ត្រីពីការទទួលបានស្មើភាពនូវដីធ្លី ទ្រព្យសម្បត្តិ និងលំនៅឋាន
• ការរើសអើងផ្នែកសេដ្ឋកិច្ច និងសង្គម បណ្តាលឲ្យមានជម្រើសជីវិតសម្រាប់ស្ត្រី កាន់តែតិចទៅតិចទៅ និងក្រីក្រទៅក្រីក្រទៅ ដែលធ្វើឲ្យស្រ្តីទាំងនោះងាយរងគ្រោះនឹងការជួញ
• អំពើហិង្សាកើតចេញពីយេនឌ័រប៉ះពាល់យ៉ាងហោចណាស់ ៣០% នៃស្ត្រីនៅទូទាំងពិភពលោក
• ស្ត្រីត្រូវបានបដិសេធនូវសិទ្ធិសុខភាពផ្លូវភេទ និងសិទ្ធិសុខភាពបន្តពូជរបស់ពួកគេ
• អ្នកការពារសិទ្ធិមនុស្សជាស្ត្រីត្រូវបានបដិសេធមិនទទួលយកដោយសហគមន៍របស់ពួកគេ និងបានមើលឃើញថាជាការគំរាមកំហែងដល់សាសនា កិត្តិយស ឬវប្បធម៌
• តួនាទីយ៉ាងសំខាន់របស់ស្រ្តីចំពោះសន្តិភាព និងសន្តិសុខ ជាញឹកញយត្រូវបានមើលរំលង ដូចជាពេលមានហានិភ័យជាក់លាក់ដែលពួកគេប្រឈមនឹងស្ថានភាពជម្លោះ
ជាងនេះទៅទៀត ក្រុមស្ត្រីមួយចំនួនប្រឈមនឹងទម្រង់នៃការរើសអើងនានាដែលកាន់តែមានលក្ខណៈធ្ងន់ធ្ងរឡើងៗ ដោយសារតែកត្តានានា ដូចជា អាយុរបស់ពួកគេ ជាតិពិន្ទុ ពិការភាព ឬស្ថានភាពសេដ្ឋកិច្ចសង្គម ដែលបន្ថែមលើការរើសអើងយេនឌ័រ។ ដើម្បីធានាឲ្យមានប្រិសិទ្ធភាពនូវសិទ្ធិមនុស្សរបស់ស្រ្តី ជាបឋម តម្រូវឲ្យមានការយល់ដឹងទូលំទូលាយនូវរចនាសម្ព័ន្ធសង្គម និងទំនាក់ទំនងអំណាចដែលនៅជុំវិញរឿងនេះ មិនត្រឹមតែច្បាប់ និងនយោបាយប៉ុណ្ណោះទេ ថែមទាំងសេដ្ឋកិច្ច សក្ដានុពលសង្គម និងគ្រួសារ ព្រមទាំងជីវិតសហគមន៍ផងដែរ។ ផ្នត់គំនិតយេនឌ័រ ត្រូវតែផ្លាស់ប្តូរចេញ ដើម្បីឲ្យស្ត្រីលែងត្រូវបានគេចាត់ទុកថាអ្វីដែល ស្ត្រីមិន”គួរ” ហើយដោយជំនួសវិញនូវការមើលឃើញថាពួកគេជាអ្នកណា៖ បុគ្គលល្អពិសេស ដែលមានតម្រូវការ និងបំណងប្រាថ្នារបស់ខ្លួនផ្ទាល់។
បរិបទកម្ពុជា*
ជាពិសេសនៅក្នុងប្រទេសកម្ពុជា វិសមភាពយេនឌ័រនៅតែបន្តកើតមានស្ទើរតែគ្រប់ទិដ្ឋភាពទាំងអស់នៃជីវិតមានជាអាទិ៍ សេដ្ឋកិច្ច ការអប់រំ នយោបាយ សុខភាព អាពាហ៍ពិពាហ៍ និងសន្តិសុខ។
សេដ្ឋកិច្ច៖
• ភាពខុសគ្នារវាងយេនឌ័រ នៅតែបន្តកើតមានក្នុងក្រុមការងារ (ឧទាហរណ៍ ស្ត្រីគ្របដណ្តប់លើសលប់លើវិស័យកាត់ដេរ បុរសគ្របដណ្តប់លើសលប់លើវិស័យសំណង់)
• ស្ត្រី ៧០ ភាគរយ ចូលរួមក្នុងការងារដែលងាយរងគ្រោះ
• ស្រ្តី មានតំណាងមិនគ្រប់គ្រាន់ក្នុងវិស័យសាធារណៈ៖ ៧៧% នៃបុគ្គលិកវិស័យសាធារណៈ ជាបុរស និង ៨៥% នៃ “អ្នកធ្វើសេចក្តីសម្រេចចិត្ត” (មន្ត្រីជាន់ខ្ពស់ អ្នកគ្រប់គ្រង) ជាបុរស
ការអប់រំ៖
• ស្ត្រី ៤០% ដែលមានអាយុចន្លោះពី ២៥ ដល់ ៤៤ ឆ្នាំ ជាអនក្ខរជន (បើប្រៀបធៀបទៅនឹង បុរស២២% នៅក្នុងក្រុមអាយុដូចគ្នា)
• ក្មេងស្រីមានឱកាសអប់រំតិចជាងក្មេងប្រុស អប់រំនៅបឋមសិក្សាផ្តល់អត្ថប្រយោជន៍ដលើក្មេងទាំងពីរភេទស្មើគ្នា ប៉ុន្តែចំនួនក្មេងស្រីថយចុះ នៅឧត្តមសិក្សា មានត្រឹមតែ ៤០ ភាគរយនៃស្ត្រីដែលបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ
• អង្កេតប្រជាសាស្ដ្រកម្ពុជា (ឆ្នាំ ២០០៥) បានរកឃើញថា ៥៥% នៃស្ត្រីដែលបានរៀបការរួច នៅតែជឿជាក់ថា ការអប់រំកូនសំខាន់ជាងកូនស្រី
នយោបាយ៖
• រដ្ឋសភាមានតំណាង ២០% ជាស្ត្រី
• ក្នុងឆ្នាំ ២០០៨ មានមន្ត្រីស្រ្តីតែមួយរូបប៉ុណ្ណោះនៅក្នុងគណៈរដ្ឋមន្រ្តីកម្ពុជា ហើយមានតែ ៨,២% នៃរដ្ឋលេខាធិការ ជាស្ត្រី
សុខភាព៖
• ស្រ្តីបានរិតត្បិតការទទួលបានប្រព័ន្ធសុខភាព
• អត្រាមរណភាពមាតាខ្ពស់ខ្លាំងណាស់ គឺមានចំនួន ៤៧២ ក្នុងចំណោម ១០០.០០០ កំណើត
អត្រានេះមិនទាន់បានកាត់បន្ថយនៅឡើយចាប់តាំងពីឆ្នាំ ២០០០
• ក្នុងឆ្នាំ ២០០០ មានតែ ៣១,៨% នៃកំណើត ប៉ុណ្ណោះ ត្រូវបានមើលថែទាំសម្រាលដោយបុគ្គលិកសុខភាពជំនាញ ហើយក្នុងឆ្នាំ២០០៤ អត្រាមរណភាពមាតាមានចំនួន ៤៣,៨% (ស្ថិតិយេនឌ័រ ធ្វើឡើងដោយ ធនាគារពិភពលោក)
អាពារហ៍ពិពារហ៍៖
• ការអង្កេតប្រជាសាស្ដ្រ និងសុខភាពកម្ពុជា (ឆ្នាំ២០០៥) បានរកឃើញថា មានស្ត្រីចំនួន ៥២% ដែលមិនទាន់រៀបអាពាហ៍ពិពារហ៍ មិនបានចូលរួមជ្រើសរើសគូស្រករបស់ពួកគេឡើយ
សន្តិសុខ៖
• ក្នុងការអង្កេតមួយឆ្នាំ ២០១៥ មានស្ត្រី ១ នាក់ ក្នុងចំណោម ស្រ្តី ៥ នាក់ ត្រូវបានរាយការណ៍ថាបានទទួលរងការរំលោភបំពានរាងកាយ និង/ឬផ្លូវភេទ
• ស្ត្រី ៤៩% ទទួលយកហេតុផលយ៉ាងហោចណាស់មួយដែលមកធ្វើជាយុត្តិសាស្ត្រអំពីអំពើហិង្សាប្រឆាំងនឹងពួកគេ
• ក្នុងការអង្កេត ឆ្នាំ ២០១៣ មានបុរសជាង ៣៥% ដែលបាន / កំពុងមានទំនាក់ទំនងស្នេហា ត្រូវ បានគេរាយការណ៍ថា ពួកគេបានប្រើអំពើហិង្សាលើរាងកាយ ឬអំពើហិង្សាផ្លូវភេទលើដៃគូររបស់ពួកគេ ហើយ បុរសចំនួន ២០% ដែលគេបានធ្វើអង្កេត ត្រូវបានគេរាយការណ៍ថាបានប្រព្រឹត្តអំពើរំលោភសេពសន្ថវៈ
* ទិន្នន័យបានមកពី៖
ការអង្កេតប្រជាសាស្ដ្រ និងសុខភាពកម្ពុជា (ឆ្នាំ២០១៤) សូមទាញយកជាភាសាអង់គ្លេស
ការអង្កេតជាតិស្តីពីបទពិសោធន៍ជីវិត និងសុខភាពរបស់ស្ត្រីក្នុងប្រទេសកម្ពុជា សូមទាញយកជាភាសាអង់គ្លេស
របាយការណ៍ពហុភ្នាក់ងាររបស់ អ.ស.ប ហេតុអ្វីបុរសមួយចំនួនប្រើប្រាស់អំពើហិង្សា ហើយតើយើងអាចបង្ការអំពើហិង្សានេះដោយរបៀបណា? (ឆ្នាំ២០១៣) ទាញយកជាភាសាអង់គ្លេស
ការវាយតម្លៃយេនឌ័រក្នុងប្រទេសកម្ពុជា ឆ្នាំ ២០០៨ របស់ក្រសួងកិច្ចការនារី
ការវាយតម្លៃយេនឌ័រក្នុងប្រទេសកម្ពុជា ឆ្នាំ ២០១៤ របស់ក្រសួងកិច្ចការនារី
របាយការណ៍ឆ្នាំ ២០១២ របស់ការិយាល័យ OHCHR, ស្ត្រី និងសិទ្ធិទទួលបានលំនៅឋានសមស្រប ជាភាសាអង់គ្លេស / ខ្មែរ
រឿងជោគជ័យអំពីសិទ្ធិមនុស្សរបស់ការិយាល័យOHCHR ក្នុងវិស័យស្ត្រី និងសមភាពយេនឌ័រ៖
• ផ្លាស់ប្តូរគំរូសម្រាប់ស្ត្រីជាប់ពន្ធនាគារជាមួយកុមារ
• គោរពអ្វីដែលសំខាន់សម្រាប់ស្ត្រី
បទពិសោធន៍អំពើហិង្សាយែនឌ័រនៅក្នុងសហគមន៍ផ្ទះជួលនៅភ្នំពេញ
អានរបាយការណ៍ទាំងស្រុង
ទំព័រពិត៖ ការយល់ឃើញលើសុវត្ថិភាពនៅក្នុងសហគមន៍ផ្ទះជួលនៅភ្នំពេញ
ទំព័រពិត៖ អំពើហិង្សាពីដៃគូនៅក្នុងសហគមន៍ផ្ទះជួលនៅភ្នំពេញ
ទំព័រពិត៖ អំពើហិង្សាយែនឌ័រនៅក្នុងសហគមន៍ផ្ទះជួលនៅភ្នំពេញ
ទំព័រពិត៖ កម្រិតដែលជនរងគ្រោះបន្ទោសទៅលើសហគមន៍ផ្ទះជួលនៅភ្នំពេញ
សូមមើលវីដេអូអំពីបញ្ហាប្រឈមរបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រីរបស់យើង ដែលកំពុងតែជម្នះផ្នត់គំនិតយល់ខុសអំពីយែនឌ័រដែលប្រកបដោយគ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា។ វីដេអូនេះគឺជាផ្នែកមួយនៃយុទ្ធនាការ #IStandWithher របស់ការិយាល័យ OHCHR នៅលើប្រព័ន្ធផ្សព្វផ្សាយ។