ធុរកិច្ចនិងសិទ្ធិមនុស្ស

​ផល​ប៉ះ​ពាល់​ជា​អវិជ្ជ​មាន​ទៅ​លើ​សិទ្ធិ​ម​នុស្ស ​ដែ​លបណ្តាល​មក​ពីស​កម្ម​ភាព ​របស់​សហ​គ្រា​ស​ពាណិជ្ជ​កម្ម ​រួម​មាន​ការ​រំ​លោភ ​សិទ្ធិ​ម​នុស្ស​ជាប់​ពាក់​ព័ន្ធ​នឹងធុ​រ​កិច្ច ​នៅ​តែ​បន្ត​ជា​បញ្ហា​ប្រ​ឈម​ដ៏​សំ​ខាន់​មួយ​នៅ​ទូ​ទាំងពិ​ភព​លោក។ ​នៅ​កំ​រិតថ្នាក់​អន្តរ​ជា​តិ ​បទ​ដ្ឋាន​ថ្មី​មួយ​បា​ន​បំ​ភ្លឺ​ពី​តួនា​ទី​និង​ការ​ទ​ទួល​ខុស​ត្រូវ​របស់​រដ្ឋ ​និង​សហ​គ្រា​ស​ពាណិជ្ជ​កម្ម ​ដែល​បទ​ដ្ឋាន​នេះ​បាន​រួម បញ្ចូល​គ្នា ​និង​ដោយ​បាន​អ​នុម័ត​យល់ព្រម​ដោ​យ​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស​របស់​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​នូវ ​គោល​កា​រណ៍​ណែ​នាំ ស្តី​ពីធុ​រ​កិច្ច​និង​សិទ្ធិ​ម​នុស្ស​នៅ​ក្នុង​ខែ​មិថុ​នា​ឆ្នាំ២០១១។ ​គោល​កា​រណ៍​នេះ​បាន​អភិវឌ្ឍ​ឡើង​ដោយ​អ្ន​កតំ​ណាងពិ​សេស​នៃ ​អគ្គ​លេខាធិ​ការ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល ​បន្ទុក​ផ្នែក​សា​ជីវ​កម្មឆ្លង​ដែន​និង​សហ​គ្រា​ស​ពាណិជ្ជ​កម្ម​ផ្សេងៗ​ទៀត ​ហើយ​បាន ​ជំនួស​ដោយ​ក្រុម​កា​រ​ងារ​មួយ

​នៅ​ក្នុងប្រ​ទេស​កម្ពុ​ជា ​ការ​ធ្វើ​វិនិ​យោគ​ទុន​ដោ​យ​ក្រុម​ហ៊ុន​សារ​ជីវ​កម្ម​ជា​តិ ​និង​អន្តរ​ជា​តិ ​គឺ​ជា​កម្លាំងចល​ករ​ដ៏​សំ​ខាន់ ​មួយ​នៃ​ការ​អភិ​វឌ្ឍន៍​ជា​តិ ​និង​មិន​ត្រូវ​មាន​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់ ប្រ​ជា​ជន ​និង​សង្គម​ឡើយ។ ​គោល​កា​រណ៍​ណែ​នាំ ស្តី​ពីធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស ផ្តល់​ផែន​ទី​បង្ហាញ​ផ្លូវ​មួ​យ​សំ​រាប់​រដ្ឋ ​និង ​ក្រុម​សា​ជីវ​កម្ម​ផ្សេងៗ ​ក៏​ដូច​ជា​សង្គម​ស៊ី​វិល ​ម្ចាស់​ជំនួយ ​និង​ដៃ​គូ​អភិ​វឌ្ឍន៍​នា​នា ​ដើម្បីគ្រប់គ្រ​ងរ​លក​ថ្មី​នៃ​ការ​អភិ​វឌ្ឍន៍​ឲ្យ​បាន​ល្អប្រ​សើរ​ឡើង​ថែម​ទៀត។ ​ការិ​យាល័យឧត្តម​ស្នង​ការ ​អង្គ​កា​រស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្សប្រ​ចាំ​កម្ពុ​ជាប្តេជ្ញា​ចិត្ត​ដើម្បី​ធ្វើ​កា​រ​ប្រា​ស្រ័យ ​ទាក់​ទងប្រ​កប​ដោយប្រ​សិទ្ធ​ភាព​ជា​មួយ​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ ​ឲ្យ​ប្រើ​ប្រាស់​នូវ​គោល​កា​រណ៍ ​មូល​ដ្ឋាន​នៃធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស​នេះ​តាម​រ​យៈ​ការឃ្លាំ​មើល ​ការ​ការ​ពារ ​កិច្ចស​ហប្រ​តិ​បត្តិ ​កា​របច្ចេក​ទេស ​កា​រក​សាង​សមត្ថ​ភាព​ដល់​តួ​អង្គ​ដែល​ពាក់​ព័ន្ធ​នៅ​មូល​ដ្ឋាន ​និង​ការ​ពង្រឹង ​គណនេយ្យ​ភាព​រដ្ឋ ​និង​សហ​គ្រា​ស​ពាណិជ្ជ​កម្ម។

​សៀវភៅ​បោះ​ពុម្ព​ផ្សាយ (ភា​សារ​អង់គ្លេស ​និងភា​សារ​ខ្មែរ) ​នៅ​ខាង​ក្រោម​នេះ ​រួមបញ្ចូល​នូវ ​សាវ​តាស្តី​ពី​ភាព​ខុស​គ្នារ​វាងធុ​រ​កិច្ច​និង​សិទ្ធិ​ម​នុស្ស ​ជា​មួយ​និង​ការ​ទ​ទួល​ខុស​ត្រូវ​ខាង​សង្គម ​របស់​សា​ជីវ​កម្ម (CSR) ​ហើយ​និង​រ​បៀប​ដែល​អង្គ​កា​រស​ហប្រ​ជា​ជា​តិឆ្លើយ​តប​ចំ​ពោះធុ​រ​កិច្ច​និង​សិទ្ធិ​ម​នុស្ស ​ហើយ​និង​សេ​ច​ក្តីផ្តើមអំ​ពី​គោល​កា​រណ៍​ណែ​នាំស្តី​ពីធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស ​ការ​អ​នុ​វត្ត ​គោល​កា​រណ៍​ទាំង​នេះ​ក្នុង​បរិ​បទប្រ​ទេស​កម្ពុ​ជា ​ហើយ​និង​ការ​ពន្យល់អំ​ពី​សា​រៈប្រ​យោ​ជន៍​នៃ ​គោល​កា​រណ៍​ទាំង​នេះ​ចំ​ពោះ​រដ្ឋាភិ​បាល ធុ​រ​កិច្ច  ​សង្គម​ស៊ី​វិល ​សហគ​មន៍ ​បុគ្គល​ដែល​រង​ផល​ប៉ះ​ពាល់ ​និង​ម្ចាស់​ជំនួយ ​និង​ដៃ​គូ​អភិវឌ្ឍ​នា​នា។
​សៀវភៅ​គោល​កា​រណ៍​ណែ​នាំស្តី​ពីធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស៖ ​ការ​អ​នុ​វត្តក្របខ័ណ្ឌ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិស្តី​ពី​ការ “​ការ​ពារ ​គោរព ​និង​ដំ​ណោះ​ស្រាយ” (English /Khmer)

​សូមស្តាប់ ​កម្ម​វិ​ធី​វិទ្យុ​របស់​ការិ​យាល័យ(OHCHR)radio show ​ដែល​មាន​ប្រ​ធាន​បទ​ទាក់​ទង​ទៅ​នឹងធុ​រ​កិច្ច ​និង​សិទ្ធិ​ម​នុស្ស។