ការវិភាគផ្អែកលើសិទ្ធិមនុស្ស អំពីដីសម្បទានសេដ្ឋកិច្ច និងសម្បទានគោលដៅផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា

​អ្នក​លក់​ដូរ ​និង​អ្នក​ជួល ​ដែល​ពី​មុន​មក​ពី​ដីក្រហម
​នៅ​ក្នុង​ជម្រ​កបណ្តោះ​អាសន្ន​ដែល​ពួក​គេ​បាន​សាង​សង់
​នៅដំ​ណាក់ត្រយឹង ​ឆ្នាំ២០០៩។ ​រូប​ថត៖ ​លីកាដូ

​នៅ​ឆ្នាំ ២០១០ ​ការិ​យាល័យឧត្តម​ស្នង​ការ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​ប្រ​ចាំ​កម្ពុ​ជា ​បាន​ធ្វើ​កា​រ​សិក្សា​មួយអំ​ពី​កា​របណ្តេញ​ចេញ ​និង​ការ​តាំង​ទី​លំ​នៅ​ថ្មី​នៅ​កម្ពុ​ជា - ​តម្លៃ​ម​នុស្ស ​ផល​ប៉ះ​ពាល់ ​និងដំ​ណោះ​ស្រាយ។
 
​កា​របណ្តេញ​ចេញ ​និង​ការ​តាំង​ទី​លំ​នៅ​ថ្មី ​ជា​បា​តុ​ភូត​ស​កល ​និង​ជា​ចំណុច​លេចធ្លោ​នៃ​ប្រ​វត្តិ​សាស្ត្រនា​ពេល​ថ្មីៗ​របស់​ប្រ​ទេស​កម្ពុ​ជា។ ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ​មិន​មាន​ទិន្ន​ន័យ​ជា​ផ្លូវ​ការ​ណា​មួយ​ទេ ​កា​រ​ប៉ាន់ប្រ​មាណ​ក្រៅ​ផ្លូវ​ការ​មួយ​បង្ហាញ​ថា ​ម​នុស្ស​ជាង ១២០.០០០ ​នាក់ ​នៅ​រាជ​ធា​នី​ភ្នំ​ពេញ ​ត្រូវ​បាន​គេបណ្ដេញ​ចេញ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩០ ​មក។ 
 
​ការិ​យាល័យឧត្តម​ស្នង​ការ​អង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា (OHCHR) ​បាន​ធ្វើ​កា​រ​សិក្សា​ដើម្បីផ្តល់​នូវស្ថាន​ភាព​នៃ​តម្លៃ​ម​នុស្ស ​និង​សេដ្ឋ​កិច្ច​សង្គម ព្រម​ទាំង​ផល​ប៉ះ​ពាល់​នៃ​កា​របណ្តេញ​ចេញ ​និង​ការ​តាំង​ទី​លំ​នៅ​ថ្មី ​នៅ​កម្ពុ​ជា ​និង​កំណត់ដំ​ណោះ​ស្រា​យស្រប​តាម​កា​រប្តេជ្ញា​ចិត្ត​ចំ​ពោះ​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា។
 
​កា​រ​សិក្សា​នេះ​មាន​មូល​ដ្ឋាន​លើក្របខ័ណ្ឌសិទិ្ធ​ម​នុស្ស​អន្តរ​ជា​តិ ​ជាពិ​សេស​បទ​ដ្ឋាន​ទាំង​នោះ​ពាក់​ព័ន្ធ​នឹង​សិទ្ធិ​មាន​លំ​នៅ​ដ្ឋាន​សម​រម្យ ​និង​ការ​ការ​ពារ​ពី​កា​របណ្តេញ​ចេញ ​និង​ការ​តាំង​ទី​លំ​នៅ​ថ្មី​មិនស្រប​ច្បាប់។ ​ប្រ​ទេស​កម្ពុ​ជា ​បាន​ទ​ទួល​យក​កាតព្វ​កិច្ច​សិទ្ធិ​ម​នុស្ស​ទាំង​នេះ ​ដោ​យ​ស្ម័​គ្រ​ចិត្ត ​តាម​រ​យៈ​ការផ្តល់សច្ចាប័ន​លើ​អ​នុ​សញ្ញា​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ​នានា។ ​កា​រ​សិក្សា​នេះ​ក៏​សំ​ដៅ​ទៅ​លើ​បទប្បញ្ញត្តិ​ដែល​ពាក់​ព័ន្ធ​នៅ​ក្នុង​ច្បាប់​ជា​តិ​ផង​ដែរ។
 
​កា​រ​សិក្សា​នេះ​ផ្តោត​លើ​ដំណើរ​កា​របណ្តេញ​ចេញ​ ​និង​តាំង​ទី​លំ​នៅ​ថ្មី ​និង​ទី​តាំង​នា​នា​នៅតំ​បន់​ទី​ក្រុង ​ដែល​ជា​ចំ​បង​ដោយ​សារ​តែ​មាន​ការ​អភិវឌ្ឍ​នៅតំ​បន់​ទី​ក្រុង។
​កា​រ​សិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទី​តាំង​ដូច​ខាង​ក្រោម៖

​នៅ​រាជ​ធា​នី​ភ្នំ​ពេញ៖
​ផែន​ទី​រាជ​ធា​នី​ភ្នំ​ពេញ ​ដោយ​មាន
តំ​បន់​តាំង​លំ​នៅ​ថ្មី​កំ​ពុង​សិក្សា
​ត្រូវ​បាន​គូស​សម្គាល់​ចំ​ណាំ។


​អភិ​វឌ្ឍន៍​មាន​ជ័យ (ឬវេងស្រេង) ​ខណ្ឌ​មាន​ជ័យ (​អតីត​អ្នក​ស្រុក​នៅតំ​បន់​ផ្លូ​វក្បែ​រស្ថាន​ទូត​ចិន)
អណ្តូង ​ខណ្ឌ​ដង្កោ (​អតីត​អ្នក​ស្រុក​មក​ពី​សំ​បុក​ចាប)
​ដំ​ណាក់ត្រយឹង ​ខណ្ឌ​ដង្កោ (​អតីត​អ្នក​ស្រុក​មក​ពី​ដីក្រហម)
​ទួល​សំ​បូរ ​ខណ្ឌ​ដង្កោ (​អតីត​អ្នក​ស្រុក​មក​ពីបុ​រី​កីឡា)
​ត្រ​ពាំង​អញ្ចាញ ​ខណ្ឌ​ដង្កោ (​អតីត​អ្នក​ស្រុក​មក​ពី​សំ​បុក​ចាប)
 
​នៅ​ខេត្ត​ព្រះ​សីហ​នុ
​អូ​រ​កម្ពុ​ជា ​ខណ្ឌ​ព្រៃ​នប់ (​អតីត​អ្នក​ស្រុក​មក​ពីតំ​បន់​ក្បាល​ហុង)
​ស្ពាន​ចេស ​ខណ្ឌ​មិត្ត​ភាព (​អតីត​អ្នក​ស្រុក​មក​ពី​ស្ពាន​ចេស)
 
​នៅ​ខេត្តកណ្តាល៖
​ភូមិ​ស្រះ​ពោធិ៍ ​ខេត្តកណ្តាល



​ទាញ​យក​កា​រ​សិក្សាស្តី​ពី​កា​រវិ​ភាគ​ផ្អែក​លើ​សិទ្ធិ​ម​នុស្សអំ​ពី​កា​របណ្តេញ​ចេញ ​និង​ការ​តាំង​ទី​លំ​នៅ​ថ្មី​ក្នុង​ប្រ​ទេស​កម្ពុ​ជា ​ជា​ភា​សា​ខ្មែរ | ​ជា​ភា​សា​អង់គ្លេស
A woman resettled from Dey Krahorm in her new home at Damnak Trayeung. Photo Credit: R McCormack/OHCHR
​ស្ត្រីម្នាក់​បាន​តាំង​ទី​លំ​នៅ​ថ្មី​ពី​ដីក្រហម​មក​នៅ​ក្នុង​ផ្ទះ​ថ្មី​របស់​គាត់​នៅ​ដំ​ណាក់ត្រយឹង។ ​រូប​ថត៖ R McCormack/OHCHR