តើយើងជាអ្នកណា?

​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​បាន​រក្សា​ទុក​ការិ​យាល័យ​មួយ ​ដែល​បាន​ផ្តោត​ជា​សំ​ខាន់​លើ​ការ​ការ​ពារ ​និង​ការ​លើកស្ទួ​យ​សិទ្ធិ​ម​នុស្ស​នៅ​កម្ពុ​ជា ​ចាប់​តាំង​ពី​ឆ្នាំ១៩៩៣។ ​ការិ​យាល័យ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃ​ការិ​យាល័យ ឧត្តម​ស្នង​ការ​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (​ការិ​យាល័យ OHCHR)។

​តើ​ការិ​យាល័យ OHCHR ​គឺ​ជា​អ្វី?
 
​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស (​ការិ​យាល័យ OHCHR) ​គឺ​ជា​ទីភ្នាក់​ងារ​ដ៏​សំ​ខាន់​មួយ​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​ទ​ទួល​ខុស​ត្រូវ​ក្នុង​ការ​លើក​ស្ទួយ ​និង​ការ​ការពា​រ​សិទ្ធិ​ម​នុស្ស។ ​ទីភ្នាក់​ងារ ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​លេខាធិ​ការ​ដ្ឋាន​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​ជា​អង្គ​ការ​អន្តរ​រដ្ឋាភិ​បាល ​ដែល​មា​នរដ្ឋ​ជា​សមាជិក​ចំ​នួន១៩២។
​ការិ​យាល័យ OHCHR ​មាន​ទីស្នាក់​កា​រកណ្តាល ​នៅ​ទី​ក្រុងហ្ស៊ឺ​ណែវ ប្រ​ទេសស្វ៊ីស។ ​ទីភ្នាក់​ងារ​នេះ ​មាន​ការិ​យាល័យ​មួយ​ទៀត ​នៅ​ទីស្នាក់​កា​រកណ្តាល​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​នៅ​ទី​ក្រុងញូវ​យ៉ក ​និង ​មាន​ការិ​យាល័យប្រ​ចាំតំ​បន់ ​និងប្រ​ចាំប្រ​ទេស​ផ្សេងៗ ​ហើយ​ទីប្រឹក្សា​សិទ្ធិ​ម​នុស្ស ​ត្រូវ​បាន​ចាត់​តាំង​ឲ្យ​ធ្វើ​ជា​សមាជិក​នៃ ​ក្រុមប្រ​ទេស​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​និង​បេ​សក​កម្ម​រក្សាសន្តិ​ភាព​របស់​អង្គ​ការ ​ស​ហប្រ​ជា​ជា​តិ​នៅ​ជុំ​វិញពិ​ភព​លោក។

​តើ​នរ​ណា​ជាឧត្តម​ស្នង​កា​រ​សិទ្ធិ​ម​នុស្ស?
 
ឧត្តម​ស្នង​កា​រ​សិទ្ធិ​ម​នុស្ស ​គឺ​មន្រ្តី​ជាន់​ខ្ពស់​បំ​ផុត​មួយ​រូប ​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​ដែល​ទ​ទួល​បន្ទុក​ការ​ពារ ​និង​លើកស្ទួ​យ​សិទ្ធិ​ម​នុស្ស​នៅ​ជុំ​វិញពិ​ភព​លោក។ ឧត្តម​ស្នង​កា​រ​បម្រើ​កា​រងា​រ​ក្រោម​ការដឹ​ក​នាំ ​របស់​អគ្គ​លេខាធិ​ការ ​ហើយ​រាយ​កា​រណ៍​ទៅ​ម​ហាសន្និ​បាត ​និង​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស។ ឧត្តម​ស្នង​កា​របច្ចុប្បន្ន ​គឺ​លោក​ស្រី មីស្យែល ​បាស្យេឡេត (​ជន​ជា​តិ​ស៊ី​លី) ​ដែល​បាន​ចូ​ល​កាន់​មុខ​តំ​ណែង ​ក្នុង​ខែ​កញ្ញា ​ឆ្នាំ២០១៨។ ​សូមចុ​ចត្រង់​នេះ ​សម្រាប់​ព័ត៌​មាន​បន្ថែម ...

​តើ​ការិ​យាល័យ OHCHR ប្រ​ចាំ​កម្ពុ​ជា ​មា​នប្រ​វត្តិ​ដូ​ចម្តេច?
 
​ការិ​យាល័យឧត្តម​ស្នង​ការ​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្ស ​បាន ​និង​កំ​ពុងប្រ​តិ​បត្ត​ការ​ក្នុងប្រ​ទេស​កម្ពុ​ជា​ចាប់​តាំង​ពី ​ខែ​តុ​លា ​ឆ្នាំ១៩៩៣។ ​កិច្ចព្រមព្រៀង​ទី​ក្រុង​ប៉ា​រីស ​ឆ្នាំ១៩៩១ ​បានផ្តល់​ដល់ ​អាជ្ញាធ​របណ្តោះ​អាសន្ន​របស់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិប្រ​ចាំ​កម្ពុ​ជា “​អ៊ុន​តាក់” ​នូវ​អាណត្តិ​មួយ ​ដើម្បីឃ្លាំ​មើលស្ថាន​ភាព​សិទ្ធិ​ម​នុស្ស ​ក្នុង​អំឡុង​ពេល​អ​នុ្ត​រ​កាល (​ឆ្នាំ១៩៩១-១៩៩៣)។ ​បន្ទាប់​ពី​កា​រ​ងារ​របស់ ​អ៊ុន​តាក់​បាន​ចប់​សព្វគ្រប់​ហើយ ​កិច្ចព្រមព្រៀង​នេះ​បានផ្តល់អណត្តិ​ដល់​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ​ដើម្បី​បន្ត​កា​រ​ងា​រ​សិទ្ធិ​ម​នុស្ស​នៅ​ក្នុងប្រ​ទេស​នេះ ​ទៀត។ ​កម្ម​វិ​ធី​ការិ​យាល័យ​បាន​អភិវឌ្ឍ​ចេញ​ពីអណត្តិ​នេះ។
 
​វត្ត​មាន ​និង​អាណត្តិ​របស់​ការិ​យាល័យប្រ​ចាំ​កម្ពុ​ជា​ត្រូវ​បានគ្រប់គ្រង​ដោ​យ​សេ​ច​ក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សិទ្ធិ​ម​នុស្ស​អង្គ​កា​រ​ស​ហប្រ​ជា​ជា​តិ ​ជា​រៀង​រាល់​ពីរ​ឆ្នាំម្តងព្រម​ទាំង​កិច្ចព្រមព្រៀង​ទ្វេ​ភា​គីរ​វាង​រាជ​រដ្ឋាភិ​បាល ​កម្ពុ​ជា​ផង​ដែរ។ ​ការិ​យាល័យ​នេះ ​មាន​អាណត្តិ​ធ្វើ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​រដ្ឋាភិ​បាល ​អង្គ​ការ​សង្គម​ស៊ី​វិល ​និង​រដ្ឋ​ជា​ស​មាជិក​ដែល​ពាក់​ព័ន្ធ ​ដើម្បី​គាំ​ទ្រ​ដល់​កា​របំ​ពេញ​កាតព្វ​កិច្ច​របស់​រដ្ឋាភិ​បាល ​ក្រោម​ច្បាប់​សិទ្ធិ​ម​នុស្ស​អន្តរ​ជា​តិ។

​អ្នក​ស្រី  រួអេ​ដា ​អិល ​ហាច ​បា​ន​កាន់​តំ​ណែង​ជាតំ​ណាង ​របស់​ការិ​យាល័យឧត្តម​ស្នង​ការ​ទ​ទួល​បន្ទុក​សិទ្ធិ​ម​នុស្សប្រ​ចាំ​កម្ពុ​ជា ​ចាប់​តាំង​ពី​ខែ​មេ​សា ​ឆ្នាំ២០២២។

តំ​ណាង​កន្លង​មក ​នៃឧត្តម​ស្នង​ការ​មាន៖
​លោក ​ប្រាឌីព ​វ៉ាគ្លេ  (២០១៩-២០២២)

​លោក ​សៃម៉ុន ​វ៉កឃឺរ  (ស្តី​ទី) (២០១៧-២០១៩)
​លោក ​សៃម៉ុន ​វ៉កឃឺរ  (ស្តី​ទី) (២០១៧-២០១៩)
​អ្នក​ស្រី ​វ៉ាន់-​ហ៊ី ​លី (២០១៣-២០១៧)
​លោក ជេមស៍ ​ហ៊ីណិន (ស្តី​ទី) (២០១១-២០១៣)
​លោក គ្រីស្តូហ្វ ​ប៉េ​ស៊ូ (២០០៧-២០១១)
​លោក​ស្រី ​ម៉ាហ្គោ ​ភិកឃិន (២០០១-២០០៧)
​លោក​ស្រី ​រី​តា ​រ៉េតឌី (១៩៩៩-២០០០)
​លោក​ស្រី ​រ៉ូ​ស​ម៉ា​រី ម៉េកគ្រី​រី (១៩៩៨-១៩៩៩)
​លោក ដេ​វីដ ​ហកគ៍ (ស្តី​ទី) (១៩៩៦-១៩៩៨)
​លោក ​ដា​ញ៉ែល ​ប្រេ​ម៉ុង (១៩៩៤-១៩៩៦)


​អ​នុស្ស​រ​ណៈ​នៃ​កា​រ​យោគ​យល់

​ការិ​យាល័យ ប្រ​តិ​បត្តិ​ការ​នៅ​ក្នុង​ប្រ​ទេស​កម្ពុ​ជា​តាម​រ​យៈ​អ្វី​ដែល​គេ​ហៅ​ថា ​អ​នុស្ស​រ​ណៈ​នៃ​កា​រ​យោគ​យល់ (MoU) ​ដែល​ជា​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវ​ចុះ​ហត្ថ​លេខា​ដោយ​ការិ​យាល័យ ​និង​រដ្ឋាភិ​បាល។ ​អ​នុស្ស​រ​ណៈ​នៃ​កា​រ​យោគ​យល់​ទាំង​អស់​របស់​ការិ​យាល័យ OHCHR ​អាច​រក​បាន​នៅ​ទី​នេះ៖


​ខែ​ម​ក​រា ​ឆ្នាំ ២០២១ - ​ខែ​ធ្នូ ​ឆ្នាំ ២០២២         ​ភា​សា​អង់គ្លេស    ​ភា​សា​ខ្មែរ
​ខែ​ម​ក​រា ​ឆ្នាំ ២០១៩ - ​ខែ​ធ្នូ ​ឆ្នាំ ២០២០         ​ភា​សា​អង់គ្លេស    ​ភា​សា​ខ្មែរ
​ខែ​ម​ក​រា ​ឆ្នាំ ២០១៧ - ​ខែ​ធ្នូ ​ឆ្នាំ ២០១៨         ​ភា​សា​អង់គ្លេស    ​ភា​សា​ខ្មែរ
​ខែ​ម​ក​រា ​ឆ្នាំ ២០១៤ - ​ខែ​ធ្នូ ​ឆ្នាំ ២០១៥          ​ភា​សា​អង់គ្លេស   ​ភា​សា​ខ្មែរ
​ខែ​ម​ក​រា ​ឆ្នាំ ២០១២ - ​ខែ​ធ្នូ ​ឆ្នាំ ២០១៣         ​ភា​សា​អង់គ្លេស   ​ភា​សា​ខ្មែរ
​ខែ​ម​ក​រា ​ឆ្នាំ ២០១០ - ​ខែ​ធ្នូ ​ឆ្នាំ ២០១១          ​ភា​សា​អង់គ្លេស   ​ភា​សា​ខ្មែរ
​ខែ​វិច្ឆិ​កា ​ឆ្នាំ ២០០៧ - ​ខែ​ឧ​សភា ​ឆ្នាំ ២០០៩ ​ភា​សា​អង់គ្លេស   ​ភា​សា​ខ្មែរ
​ខែ​ម​ក​រា ​ឆ្នាំ ២០០៥ - ​ខែ​ធ្នូ ​ឆ្នាំ ២០០៦         ​ ​ភា​សា​អង់គ្លេស   ​ភា​សា​ខ្មែរ
​ខែ​កុម្ភៈ ​ឆ្នាំ ២០០២ - ​ខែ​ធ្នូ ​ឆ្នាំ ២០០៣           ​ភា​សា​អង់គ្លេស  ​ភា​សា​ខ្មែរ
​ខែ​មី​នា ​ឆ្នាំ ១៩៩៨ - ​ខែ​មី​នា ​ឆ្នាំ ២០០០        ​ភា​សា​អង់គ្លេស  ​ភា​សា​ខ្មែរ
​ខែ​មី​នា ​ឆ្នាំ ១៩៩៦ - ​ខែ​មី​នា ​ឆ្នាំ ១៩៩៨        ​ភា​សា​អង់គ្លេស  ​ភា​សា​ខ្មែរ